ព្រះចៅអធិរាជ្យជប៉ុន Akihito នឹងធ្វើការដាក់រាជ្យនៅថ្ងៃអង្គារនេះ។ ការលាលែងពីរាជបល្ល័ងនេះនឹងធ្វើអោយទ្រង់ជាស្តេចដំបូងគេបង្អស់ដែលបានដាក់រាជ្យ ក្នុងរយៈពេល ២០០ឆ្នាំចុងក្រោយនេះ។
ព្រះចៅអធិរាជ្យ Akihito ព្រះជន្មាយុ ៨៥ព្រះវស្សា ត្រូវបានផ្តល់ការអនុញ្ញាតិឲ្យធ្វើការដាក់រាជ្យ ដោយព្រះអង្គបានថ្លែងថា ព្រះអង្គមិនអាចបំពេញតួនាទីពេញលេញបាននោះទេ ដោយសារបញ្ហាសុខភាព និងវ័យចំណាស់។
បុត្រាព្រះអង្គព្រះនាម Naruhito នឹងឡើងគ្រងរាជ្យបន្ត នៅឆ្នាំក្រោយ។
សូមបញ្ជាក់ថា ព្រះចៅអធិរាជ្យនៅក្នុងប្រទេសជប៉ុនមិនមានអំណាចផ្នែកនយោបាយអ្វីឡើយ ប៉ុន្តែទ្រង់ជានិមិត្តរូបជាតិ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC