Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាព​ប្រឆាំង​អំពើពុករលួយ បង្រៀន​អ្នកសារព័ត៌មាន ក្នុង​ការរួម​គ្នា​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ឲ្យមាន​ប្រសិទ្ធភាព​

​ភ្នំពេញ​៖ លោក​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ប្រកាស​បើក​សិក្ខាសាលា​ស្តីពី អ្នកសារព័ត៌មាន និង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៧ ដែល​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ កងកម្លាំង​សមត្ថកិច្ច​មួយចំនួន និង​អ្នកសារព័ត៌មាន តំណាង​ឲ្យ​អង្គភាព​ជាច្រើ​ន​ស្ថាប័ន ។​

​វគ្គ​បណ្តុះបណ្តាល​នេះ​បាន​ធ្វើឡើង​ក្នុង​គោលបំណង​ចំនួន​៣​សំខាន់ គឺ​ពង្រឹង​សមត្ថភាព​លើ​អ្នកសារព័ត៌មាន​និង​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ និង​វិធានការ​ប្រឆាំង​អំពើពុករលួយ​នៅ​កម្ពុជា ។ ជំរុញ​លើកទឹកចិត្ត​ឲ្យ​អ្នកសារព័ត៌មាន​សហកា​រ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ កាន់តែ​ជិតស្និទ្ធ​និង​ជួយ​ផ្សព្វផ្សាយ​អប់រំ​ដល់​យុវជន និង​សាធារណជន​ចូលរួម​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​នៅ​កម្ពុជា ។ ជា​ឱកាស​ឲ្យ​អ្នកសារព័ត៌មាន ពិភាក្សា​និង​ផ្លាស់ប្តូរ​យោបល់​គ្នា លើ​ការរាយការណ៍​នៃ​អំពើ​ពុករលួយ និង​បញ្ហា​ប្រឈម​ដែល​បាន​កើតមាន​និង​ជួបប្រទះ​។​


​ក្នុងឱកាស​នោះ​ដែរ លោក ឱម យិនទៀង បាន​ថ្លែង​និង​ពន្យល់​ធ្វើ​បទ​បង្ហាញ​ស្តីពី ទិដ្ឋភាព​ទូទៅ​នៃ​ច្បាប់ នៃ​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​។ ក្នុងនោះ លោក ឃាង សេង អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​បាន​អញ្ជើញ​ឡើង​ធ្វើ​បទ​បង្ហាញ​ស្តីពី បទល្មើស​ពុករលួយ និង​អំណាច​ស៊ើបអង្កេត របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

សិក្ខាសាលា​នេះ​មាន​អត្ថប្រយោជន៍​ខ្ពស់​ក្នុង​ការចូលរួម​ក្នុង​សមរភូមិ​ដើម្បី​លុបបំបាត់​នូវ​អំពើ​ពុករលួយ ក៏​ដូច​ជា​ការ​ជាប់ទោស​ទណ្ឌ​នៃ​ការប្រព្រឹត្ត​អំពើ​ពុករលួយ ខណៈ​ប្រទេសជាតិ​គ្រប់គ្រង​ដោយ​ច្បាប់ និង​តម្រូវ​ឲ្យមាន​សិទ្ធិទ​ទួលខុសត្រូវតា​ម​ផ្លូវច្បាប់​ស្មើៗ​គ្នា​។​

​លោក ឱម យិនទៀង បាន​បន្តទៀតថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​រៀបចំ​សិក្ខាសាលា​ជាមួយ​អ្នកសារព័ត៌មាន​នាពេលនេះ សំដៅ​រួម​គ្នា​ឲ្យមាន​មាន​ប្រសិទ្ធភាព​ថែមទៀត​ក្នុង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ ៕ ដោយ​៖​កូឡាប​

 

×