តាកែវ ៖ គម្រោងអភិវឌ្ឍឃុំសង្កាត់ចំនួន ៣ ក្នុងស្រុកទ្រាំង ខេត្តតាកែវ ត្រូវបានដាក់ដេញថ្លៃនៅសាលាឃុំស្រង៉ែ នៅព្រឹកថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០១៩ នេះ គឺមានលក្ខណៈល្អប្រសើរ និងដំណើរការយ៉ាងរលូន ពិសេសធ្វើអោយចំណេញដល់ថវិការជាតិច្រើន បន្ទាប់ពីក្រុមអ្នកទទួលការទាំងនោះបាននាំគ្នាធ្វើការដេញថ្លៃចុះមកក្រោម ក្នុងតម្លៃទាបជាងតម្លៃប៉ាន់ស្មាន ។
លោក ស៊ូ ភារម្យ អភិបាលរងស្រុកទ្រាំង បានអោយដឹងថា ៖ ការដេញថ្លៃក្នុងថ្ងៃនេះ គឺយើងបានធ្វើទៅដោយរលូន ហើយលោកមេឃុំទាំងបី រួមមានឃុំសន្លុង ឃុំអង្គាញ់ ឃុំស្រង៉ែ គឺទទួលយក និងឯកភាពទទួលយកអ្នកម៉ៅការ ដែលធ្វើការដេញថ្លៃឈ្នះហានដាក់ក្នុងតម្លៃទាប ធ្វើកិច្ចសន្យារួមគ្នាដើម្បីដំណើរការលើកាអភិវឌ្ឍន៏គម្រោងទាំងនេះដែលជាគម្រោង ជួសជុលផ្លូវ និងចាក់គ្រួសធម្មជាតិ ។ លោកអភិបាលរងស្រុកបានបន្តថា បើសិនជាមានការប្រកួតប្រជែងរវាងក្រុមអ្នកទទួលម៉ៅការទាំងនោះ វាពិតជាធ្វើអោយមានការចំណេញដល់ថវិការរបស់ជាតិ ដែលមិនត្រូវបានចំណាយច្រើនទៅលើការអភិវឌ្ឍន៏ឡើយ ហើយលោកសង្ឃឹមថាក្រុមអ្នកទទួលការទាំងនោះ និងបន្តធ្វើការប្រកួតប្រជែងក្នុងការដាក់ដេញថ្លៃដោយសមហភាព គ្មានការបង្ខិតបង្ខំ ដើម្បីទទួលបាលគម្រោងដែលខ្លួនចង់បាន ៕ ដោយ ៖ តាកែវ