រាជធានីភ្នំពេញ ៖ ថ្ងៃទី 1 ខែឧសភា ឆ្នាំ 2019 – ABC Extra Stout បានប្រកាសបើកកម្មវិធី ABC Lions of Fashion នៅហាង The K’s Lounge Bar នៅថ្ងៃទី 30 ខែមេសា ឆ្នាំ 2019 ។ ABC Lions of Fashion គឺជាសកម្មភាពបង្ហាញម៉ូតជាច្រើនរួមទាំងការប្រកួតប្រជែងសម្រាប់អ្នកច្នៃម៉ូត និងអ្នកបង្ហាញម៉ូត កម្មវិធីបង្ហាញម៉ូត និងកម្មវិធីរាត្រីសមោសរបង្ហាញម៉ូដពិសេស។ យោងតាមលោក Moon Yoo នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន ABC Extra Stout បានឱ្យដឹងថា ” ABC Extra Stout ដែលជាស្រាបៀរទឹកខ្មៅលំដាប់ថ្នាក់លេខ ១ នៅកម្ពុជានឹងដើរតួនាទីជាអ្នកប្រមូលផ្តុំអ្នកបង្ហាញម៉ូតទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់អ្នកច្នៃម៉ូត និងតារាបង្ហាញម៉ូតល្បីៗមួយចំនួន។
កម្មវិធី ABC Lions of Fashion ដែលសហការជាមួយទស្សនាវដ្តី សូវរីន ដែលជាទស្សនាវដ្តីម៉ូដឈានមុខគេនៅក្នុងប្រទេសកម្ពុជា និង Arise Modeling Agency នឹងពាំនាំអ្នកច្នៃម៉ូត និងអ្នកបង្ហាញម៉ូតដ៏ជោគជ័យបំផុតនៅក្នុងប្រទេសកម្ពុជា ដែលជាតារាតំណាងម៉ូតសម្លៀកបំពាក់នៅកម្ពុជា ព្រមទាំងណែនាំអ្នកច្នៃម៉ូត និងអ្នកបង្ហាញម៉ូតវ័យក្មេង ដែលអាចក្លាយជាតារាតំណាងម៉ូតសម្លៀកបំពាក់នៅថ្ងៃណាមួយ។ ABC Extra Stout អបអរសាទរឧត្តមភាពដ៏ល្អឯក និងមានគោលបំណងគាំទ្រ ទទួលស្គាល់និងជំរុញលើកទឹកចិត្តតារាតំណាងពេលបច្ចុប្បន្ននិងនាពេលអនាគត។
នៅថ្ងៃនេះមានកម្មវិធីជាច្រើននឹងចាប់ផ្តើមជំរុញឲ្យមានការចូលរួមពីសំណាក់អ្នកច្នៃម៉ូត និងអ្នកបង្ហាញម៉ូត ដែលបន្តធ្វើឡើងរហូតដល់ច្រើនខែជាបន្តបន្ទាប់។ សូមចុច Like លើទំព័រហ្វេសប៊ុករបស់ ABC Extra Stout Cambodia ដើម្បីតាមដានព្រឹត្តិការណ៍ដែលគ្រោងនឹងរៀបចំធ្វើឡើង។
សូមណែនាំពីកម្មវិធីប្រកួតសម្រាប់អ្នកច្នៃម៉ូត និងអ្នកបង្ហាញម៉ូតដំណើរឆ្ពោះរកកម្មវិធី ABC Lions of Fashion សម្រាប់អ្នកច្នៃម៉ូត និងអ្នកបង្ហាញម៉ូតដែលមានទេពកោសល្យនៅក្នុងកម្មវិធីប្រកួត ABC Lions of Fashion សម្រាប់អ្នកច្នៃម៉ូត នឹងធ្វើការជ្រើសរើសអ្នកច្នៃម៉ូតចំនួន 10 នាក់ដែលបង្ហាញខ្លួននៅក្នុងវីដេអូឃ្លីបនៅលើហ្វេសប៊ុក នឹងចូលរួមប្រកួតប្រជែងច្នៃម៉ូត។ ការច្នៃម៉ូតរបស់ពួកគេនឹងត្រូវបានបង្ហាញនៅលើទំព័រទស្សនាវដ្តី សូវរីន។ អ្នកទទួលជ័យលាភីជើងឯកនឹងទទួលបានរង្វាន់ជាសាច់ប្រាក់ដើម្បីគាំទ្រឧបត្ថម្ភពួកគេនៅពេលដែលពួកគេចាប់អាជីពច្នៃម៉ូដ ទទួលបានរង្វាន់ដំណើរកម្សាន្តទៅចូលរួមកម្មវិធីបង្ហាញម៉ូតអន្តរជាតិ Fashion Week និងម៉ូតសម្លៀកបំពាក់របស់អ្នកឈ្នះនឹងត្រូវបានចុះផ្សាយប្រចាំទស្សនាវដ្តី សូវរីន។
នៅក្នុងកម្មវិធីប្រកួត ABC Lions of Fashion សម្រាប់អ្នកបង្ហាញម៉ូត នឹងធ្វើការជ្រើសរើសអ្នកបង្ហាញម៉ូតអ្នកចំនួន 10 នាក់ដែលបង្ហាញខ្លួននៅក្នុងវីដេអូឃ្លីបនៅលើហ្វេសប៊ុក និងចូលរួមប្រកួតប្រជែង ហើយនឹងបង្ហាញខ្លួននៅលើទំព័រទស្សនាវដ្តី សូវរីន។ អ្នកទទួលជ័យលាភីជើងឯកនឹងទទួលបានកិច្ចសន្យាការងារបង្ហាញម៉ូតជាមួយ Arise Modeling Agency ទទួលបានរង្វាន់ដំណើរកម្សាន្តទៅចូលរួមកម្មវិធីបង្ហាញម៉ូតអន្តរជាតិ Fashion Week និងក្លាយជាតារាម៉ូដែលគម្របមុខប្រចាំទស្សនាវដ្តី សូវរីន ។
ចំពោះព័ត៌មានលម្អិតអំពីរបៀបចូលរួមកម្មវិធីពិសេសនេះ សូមតាមដាន #ABCLionsOfFashion និងចូលទៅកាន់គេហទំព័រ ៖www.facebook.com/ABC.ExtraStoutCambodia
សូមទទួលទាន ABC Extra Stout ដោយការទទួលខុសត្រូវ