Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្មា​មុខ​២ ធ្វើឲ្យ​វេជ្ជបណ្ឌិត​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​

ជាទូទៅ​សត្វ​ដែល​មាន​ជំងឺ​ហ្សែ​ន​ប្រភេទ​នេះ ច្រើន​ងាប់​ក្នុង​ពោះ​ម្តាយ ឬ​ក្រោយ​ពេល​កើត​មិន​បាន​យូរ​ឡើយ ប៉ុន្តែ Bettie Bee-​ឈ្មោះ​របស់​ឆ្មា​នេះ បែរ​ជា​រស់រានមានជីវិត​យ៉ាង​ល្អ​ប្រពៃ​ទៅវិញ​។​

១២​ថ្ងៃមុន​នេះ ម្ចាស់​របស់ Bettie ពិតជា​ស្វាយ​មុខ ពេល​ឃើញ​មេ​ឆ្មា​របស់ខ្លួន បាន​កើត​មក​មាន​ច្រមុះ​២ មាត់​២ និង​ភ្នែក​៣ ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ Eastern Cape, ប្រទេស​អាមេរិក​ខាងត្បូង ។ ម្តាយ​របស់ Bettie កើត​បាន​កូន​ឆ្មា​៣ ប៉ុន្តែ​មាន​តែ Bettie មាន​លក្ខណៈ​ពិសេស​ដូច​ពោល​ខាងលើ​។ សភាព​បែប​នេះ​របស់​វា ធ្វើឲ្យ​ម្ចាស់មាន​ការបារម្ភ​ដោយសារ​វា​អាច​ងាប់​ព្រោះ​អត់​អាហារ​។​

​តាម​ពេទ្យសត្វ​នោះ​សភាព​របស់ Bettie វា​នឹង​កាន់តែ​អាក្រក់​ឡើងៗ​។ ទោះ​យ៉ាងណា​ម្ចាស់​របស់​វា​បាន​បញ្ជូន Bettie ទៅ​មជ្ឈមណ្ឌល​ថែទាំ​សត្វ​ឆ្មា​ដើម្បី​ទទួល​ការជួយ​សង្ក្រោះ​។ នៅ​ទីនោះ​គេ​បានឲ្យ Bettie ស៊ី​ចំណីអាហារ​ដោយ​បំពង់​២ ហើយ​មាត់​របស់​វា​សុទ្ធសឹងតែ​មាន​សកម្មភាព​តាម​មុខងារ​របស់​វា ជាហេតុ​នាំ​ឲ្យ​សុខភាព​វា​ប្រសើរ​ឡើងៗ​។​

Bettie ត្រូវបាន​គេ​ហៅថា “​ឆ្មា Janus” ដែល​ដាក់​រហស្សនាម​តាម​លំនាំ​ឈ្មោះ​របស់​អាទិទេព រ៉ូ​ម៉ាំង​មានមុខ​២ ។​

​បើតាម Theo Newsweek នោះ ដោយសារ​មាន​ប្រភេទ​ប្រូតេអ៊ីន​មួយ​ឈ្មោះថា SHH ធ្វើ​អន្តាគ​មន៍​ទៅលើ​ហ្សែ​ន ជាហេតុ​នាំ​ឲ្យ​វា​មាន​មុខ​ចម្លែក​បែបនេះ ជាធម្មតា​សត្វ​ដែល​មាន​ជំងឺ​ប្រភេទ​នេះ​ច្រើន​ងាប់​ក្នុង​ពោះ​មេ​វា ឬ​ក្រោយ​ពេល​កើត តែ Bettie បែរ​ជា​រស់រានមានជីវិត និង​សុខភាព​ល្អ​ទៅវិញ​៕ អាទិត្យ​

 

×