Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ស្វាយរៀង ​លើកឡើង​នូវ​អនុសាសន៍​៦​ចំណុច​ ឱ្យ​មន្ត្រី​គ្រប់​ស្ថាប័ន​ចំណុះ​ឱ្យ​រដ្ឋបាល​ខេត្ត​ យកទៅអនុវត្ត​ឲ្យទទួលបាន​ជោគជ័យ​ និង​មាន​ប្រសិទ្ទភាព​

spot_img

​ខេត្ត​ស្វាយរៀង ៖ ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ នៅ​សាលប្រជុំ​សាលាខេត្ត​ស្វាយរៀង មាន​រៀបចំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​ធ្នូ ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​ខែ​មករា ឆ្នាំ​២០១៨ របស់​រដ្ឋបាល​ខេត្ត ក្រោម​អធិបតីភាព​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ។

​ក្នុង​កិច្ចប្រជុំ​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​អស់លោក​ជា​អភិបាលរង​ខេត្ត លោកនាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក​សាកលវិទ្យាធិការ​សាកលវិទ្យាល័យ​ស្វាយរៀង លោក​តំណាង​សាលាដំបូង​ខេត្ត លោក​ព្រះរាជអាជ្ញារង​ខេត្ត លោកស្នងការ​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​តំបន់​ប្រតិបត្តិ​សឹក​រង​ស្វាយរៀង លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត លោក​អភិបាលក្រុង ស្រុក លោក លោកស្រី​នាយក​ទីចាត់ការ​/​ប្រធាន​អង្គភាព​សាលាខេត្ត ប្រធាន​ច្រកទ្វារព្រំដែន និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន ។

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត​ស្វាយរៀង​ក៍ បាន​សម្ដែង​នូវ​ការកោតសរសើរ និង​ថ្លែងអំណរគុណ ដល់​គ្រប់​បណ្ដា​មន្ទីរ​-​អង្គភាព ក្រុង ស្រុក មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ដែល​បាន​សហការ​យ៉ាង​សកម្ម​ចូលរួមចំណែក​ជាមួយ​រដ្ឋបាល​ខេត្ត​ក្នុង​កិច្ចអភិវឌ្ឍន៍​មូល​ល​ដ្ឋា​ន ការផ្ដល់សេវា​សាធារណៈ និង​ការថែរក្សា​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ ព្រមទាំង​ដោះស្រាយ​បញ្ហា ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព នា​កន្លងមកនេះ ។

​ទន្ទឹមនេះ លោក​អភិបាលខេត្ត ក៏​បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​មន្ទីរ​អង្គភាព រដ្ឋបាល​ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ឲ្យ​យកចិត្តទុកដាក់​នូវ​កិច្ចការ​សំខាន់ៗ​មួយចំនួន​ដូច​ខាងក្រោម ៖

១-​ត្រូវ​បន្ត​យកចិត្តទុកដាក់​ថែរក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​សុវត្ថិភាព​នៅក្នុង​ខេត្ត​ឲ្យបាន​កាន់តែ​ល្អប្រសើរ ។​

២-​ត្រូវ​បន្ត​ខិតខំ​សហការ​រួមគ្នា​កសាង​អភិវឌ្ឍន៍​មូលដ្ឋាន​ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្ដែង និង​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ ជាពិសេស​ការកសាង និង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​គមនាគមន៍​ទាំង​នៅ​ទីក្រុង និង​ជនបទ ព្រមទាំង​ត្រូវ​បន្ត​ខិតខំ​យកចិត្តទុកដាក់​ផ្ដល់​សេវា​សាធារណៈ​ឲ្យបាន​ល្អ​ប្រសើ​រ ឆាប់រហ័ស និង​ទាន់​ពេលវេលា​។​

៣-​ត្រូវ​បង្កើន​ការផ្សព្វផ្សាយ​អប់រំ រឹតបន្តឹង និង​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ។​

៤-​ត្រូវ​បន្ត​ពង្រឹង​វិធានការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន ដើម្បី​ឈាន​ទៅ​កាត់បន្ថយ​និង​លុបបំបាត់​ឲ្យបាន​នូវ​ការ​ចរាចរណ៍ ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ។​

៥-​រដ្ឋបាល​ក្រុង ស្រុក​ត្រូវ​សហការ​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ជំទប់ ចៅសង្កាត់រង និង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ឲ្យបាន​ទាន់​ពេលវេលា និង​ស្រប​តាម​នីតិវិធី​ដែល​ច្បាប់​កំណត់ និង​ការណែនាំ​របស់​ក្រសួងមហាផ្ទៃ ។​

៦-​មន្ទីរ​រ៉ែ និង​ថាមពល ត្រូវ​បន្ត​សហការ​ពង្រឹង​ការអនុវត្ត​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​បទដ្ឋាន​បច្ចេកទេស​នៃ​ការរៀបចំ​ស្ថានីយប្រេងឥន្ធនៈ ស្ថានីយ​ឧស្ម័ន​ឥន្ធនៈ និង​ស្ថាន័យ​រួម​ប្រេង និង​ឧស្ម័ន​ឥន្ធនៈ និង​ធ្វើ​ការជំរុញ​ណែនាំ​ឲ្យ​ម្ចាស់​ស្ថានីយ​ប្រេង​ទាំងអស់​នៅក្នុង​ខេត្ត​អនុវត្ត​ឲ្យបាន​ត្រឹមត្រូ​វ​តាម​លិខិត​បទដ្ឋាន​គតិយុត្ត​៕ វ៉ៃកូ​

 

 

spot_img
×