Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះវិហារ​កាតូលិក ដែល​បោះបង់​ចោល​នៅ​លើ​កំពូលភ្នំ​បូកគោ ប្រគល់​ទៅឱ្យ​ព្រះ​សហគមន៍​កាតូលិក​ជួសជុល​ឡើងវិញ

ខេត្ត​កំពត​៖ ព្រះវិហារ​កាតូលិក នៅលើ​កំពូលភ្នំ​បូកគោ ក្នុង​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ត្រូវបាន​ប្រគល់​ទៅឱ្យ​ព្រះ​សហគមន៍​កាតូលិក នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​គ្រប់គ្រង ជួសជុល និង​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​វិស័យ​សាសនា​។ ព្រះវិហារ​កាតូលិក​នេះ ត្រូវបាន​កសាងឡើង​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​។​

​ពិធី​ប្រគល់​ទទួល​ការប្រគល់​ព្រះវិហារ​កាតូលិក​នេះ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៧ ដែល​មាន​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ក៏​បាន​អញ្ជើញ​ជា​អធិបតី​។ នៅក្នុង​ពិធី​ប្រគល់​ទទួល​នេះ លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ អំពី​សារសំខាន់ នៃ​សុខដុម​នីយកម្ម​ផ្នែក​សាសនា នៅក្នុង​សង្គមជាតិ​យើង ដែល​ជាក់ស្តែង​យើង មាន​វត្ត​អារាម​ខ្មែរ និង​ព្រះវិហារ​កាតូលិក​នៅលើ​កំពូលភ្នំ​បូកគោ​នេះ​។ លោក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​ផង​ដែរ អំពី​តម្លៃ​មរតក​វប្បធម៌ និង​បេតិកភណ្ឌ​ធម្មជាតិ នៅ​តាម​ទីតាំង​ប្រវត្តិសាស្ត្រ​នានា របស់​កម្ពុជា ហើយក៏​បាន​ណែនាំ​ឱ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ការពារ អភិរក្ស និង​ប្រើប្រាស់​បុរាណ​ស្ថាន ទីសក្ការៈ បេតិកភណ្ឌ​ធម្មជាតិ​ទាំងអស់នេះ ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការលើកកម្ពស់​តម្លៃ​វប្បធម៌​ជាតិ និង​ការអភិរក្ស​ជីវៈចម្រុះ​សម្រាប់​មនុស្ស​គ្រប់​ជំនាន់​៕ ដោយ ៖ កូឡាប​

×