Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាកាសធាតុ​នៅ​ខេត្ត​កែប កំពត ព្រះសីហនុ និង​កោះកុង ផ្ទៃ​មេ​អាប់អួ និង​មាន​ភ្លៀងរលឹម​តិចតួច​

​ខេត្ត​ព្រះសីហនុ​៖ ប្រជាពលរដ្ឋ​រស់នៅ​តាម​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​ចំនួន ៤ បានឲ្យដឹងថា ស្ថានភាព​អាកាសធាតុ នៅ​ខេត្ត​កែប កំពត និង​ខេត្ត​ព្រះសីហនុ នា​វេលា​ម៉ោង​ប្រមាណ​៤ រសៀល​ថ្ងៃ​ចន្ទ ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ ផ្ទៃមេឃ​មាន​សភាព​អួអាប់ និង​មាន​ភ្លៀង​ធ្លាក់​ស្រិចៗ ពិសេស​មូលដ្ឋាន​ជាប់​ឆ្នេរសមុទ្រ​។​

​ទោះជា​បែប​នេះ​ក្តី ស្ថានភាព​អាកាសធាតុ​នេះ គឺ​មិន​រំខាន​ដល់​ការធ្វើ​ដំណើរ​កម្សាន្ត​តាម​សមុទ្រ ឬ​ការធ្វើ​ដំណើរ​កម្សាន្ត ទៅតាម​តាម​បណ្តា​កោះ របស់​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ​នោះទេ ដោយ​មធ្យោបាយ​ដឹក​ភ្ញៀវទេសចរ បាន​បន្ត​ដំណើរការ​តាម​ធម្មតា គិត​មក​ដល់​ម៉ោង​ជាង ៤​រសៀល​ថ្ងៃ​ចន្ទ ទី​២៥ ខែ​ធ្នូ​។

​ទាក់ទិន​បញ្ហា​នេះ លោក យូ វាសនា ដែល​បាន​នាំ​ក្រុម​គ្រួសារ និង​មិត្តភក្តិ ទៅ​ទស្សនា​តាម​តំបន់ឆ្នេរ​មួយចំនួន រួម​មាន​ឆ្នេរ​៖ កោះ​តូច ឆ្នេរ​សុខសាន្ត និង​ឆ្នេរ​ឡុង​សិត​ជាដើម នៅលើ​កោះរ៉ុង បានឲ្យ​អ្នកយក​ព័ត៌មាន CEN.COM.KH ប្រចាំ​ខេត្ត​ព្រះសីហនុ ដឹងថា នៅលើ​កោះរ៉ុង មិន​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ទេ​ប៉ុន្តែ​អាកាសធាតុ មាន​សភាព​អាប់អួ ហើយរ​លឹម​តិចៗ​។ រីឯ​នៅ​លើ​ផ្ទៃសមុទ្រ​វិញ មិន​មាន​ខ្យល់ព្យុះ និង​រលក​សមុទ្រ​បោកបក់​ខ្លាំង រំខាន​ដល់​មធ្យោយបាយ ដឹក​ភ្ញៀវទេសចរ​នោះទេ ហើយ​មធ្យោបាយ​ដឹកជញ្ជូន​មានដូចជា​៖ ទូក និង​កប៉ាល់ បាន​បន្ត​សកម្មភាព​ដឹក​ភ្ញៀវទេសចរ​ជាធម្មតា​។

​ចំណែក ប្រជាពលរដ្ឋ មាន​លំនៅឋាន នៅ​ទីប្រជុំជន​ខេត្ត​កោះកុង បានឲ្យ​ដឹង​ដែរថា មូលដ្ឋាន​នេះ មាន​ភ្លៀង​ធ្លាក់ តិចៗ មាន​ខ្យល់​បោកបក់​ខ្លាំង និង​រលក​សមុទ្រ​ធំៗ គិត​ត្រឹម​រសៀល​ម៉ោងជាង ៤​រសៀល ថ្ងៃ​ចន្ទ ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៧​។
​ប្រជាពលរដ្ឋ ឲ្យដឹងថា អាកាសធាតុ​នៅ​ខេត្ត​កោះកុង ថ្ងៃនេះ គឺ​ផ្ទៃមេឃ​មាន​កំដៅថ្ងៃ នៅ​ពេល​ព្រឹក ប៉ុន្តែ​បាន​អាប់អួ នៅពេល​រៀល ប៉ុន្តែ​សង្កេតឃើញថា ការធ្វើដំណើរ​តាម​សមុទ្រ ពិសេស​ប្រជា​នេសាទ បាន​ចេញ​ប្រកបមុខរបរ​ធ្វើ​នេសាទ​សមុទ្រ​ជាធម្មតា ដោយ​មិន​មាន​ការរំខាន​ពី​អាកាសធាតុ​នោះទេ​៕ ដែន សីមា

×