Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគម​ជប៉ុន​ដែល​មាន​សមាជិក​ជាង ១​ពាន់​ក្រុមហ៊ុន ជំរុញ​ឲ្យ​យុវជន​កម្ពុជា​ធ្វើ​កម្មសិក្សា​នៅ​ទីក្រុង​អ៊ីណូ​យ៉ាម៉ាក់​ឲ្យបាន​ច្រើន​

spot_img

ភ្នំពេញ​៖ សមាគម​សភាពាណិជ្ជកម្ម​អ៊ីណូ​យ៉ាម៉ាក់ នៃ​ប្រទេស​ជប៉ុន បាន​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​បង្កើន​ការជ្រើសរើស បណ្ដុះបណ្ដាល និង​បញ្ជូន​កម្មសិក្សាការី​កម្ពុ​ជា ទៅ​បន្ត​ការសិក្សា និង​បម្រើ​ការងារ​នៅ​ទីក្រុង​អ៊ីណូ​យ៉ាម៉ាក់ ឲ្យបាន​កាន់តែច្រើន ពី​ព្រោះ​ទីនោះ​ជា​តំបន់​មាន​សក្ដានុពល​លើ​ការអភិវឌ្ឍ ពិសេស​សម្បូរ​ការងារ​ធ្វើ​ថែម​ទាំង​សម្បូរ​សាកលវិទ្យាល័យ​ល្បីៗ​ធំៗ​ទៀតផង​។​

​តម្រូវការ​កម្លាំង​ពលកម្ម​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជាមួយ​លោក ហី​ប៊ីណុ រី​អូ​តា​រ៉ូ ប្រធាន​សមាគម​សភាពាណិជ្ជកម្ម​អ៊ីណូ​យ៉ាម៉ាក់ នៃ​ប្រទេស​ជប៉ុន នា​ថ្ងៃ​ចន្ទ ៨​កើត ខែ​បុស្ស ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​ធ្នូ គ​.​ស​២០១៧ នៅ​ទីស្ដីការក្រសួង​ការងារ​។​

​លោក រដ្ឋមន្ត្រី អ៊ិត សំហេង មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង​ជប៉ុន កាន់តែ​ត្រូវបាន​ពង្រឹង និង​ពង្រីក​យ៉ាង​ទំ​លូ​ទំលាយ និង​រឹងមាំ ដែល​មិន​ត្រឹម​តែ​ថ្នាក់​ជាតិ​ប៉ុណ្ណោះ​ទេ សូម្បី​ថ្នាក់​ខេត្ត និង​រវាង​ប្រជាជន និង​ប្រជាជន​ក៏​កាន់តែ​ពង្រីក​ថែមទៀត​ដែរ​។​

​ដោយសារ​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​នេះហើយ ទើប​សភាពាណិជ្ជកម្ម​អ៊ីណូ​យ៉ាម៉ាក់ មានបំណង​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា បង្កើន​ការជ្រើសរើស បណ្ដុះបណ្ដាល និង​បញ្ជូន​កម្មសិក្សាការី​កម្ពុ​ជា ទៅ​បន្ត​ការសិក្សា និង​ធ្វើ​កម្មសិក្សា​នៅ​ប្រទេស​ជប៉ុន ឲ្យបាន​ច្រើន​ថែមទៀត ពិសេស​ក្នុង​ទីក្រុង​អ៊ីណូ​យ៉ាម៉ាក់​នេះ​តែម្ដង​។​

​លោក​រដ្ឋមន្ត្រី​មានប្រសាសន៍​បន្ត​ថា សមាគម​សភាពាណិជ្ជកម្ម​ខេត្ត​អ៊ីណូ​យ៉ាម៉ាក់​នេះ​មាន​សមាជិក​ជាង ១.០០០​ក្រុមហ៊ុន​។ ចំណែក​នៅក្នុង​ទីក្រុង​អ៊ីណូ​យ៉ាម៉ាក់​នេះ​ទៀតសោត មាន​សាកលវិទ្យាល័យ​ល្បីៗ​ធំៗ​ច្រើន​ផង​ដែរ ដែល​ទទួល​បណ្ដុះបណ្ដាល​និស្សិត​ទៅ​លើ​គ្រប់​ជំនាញ ចាប់​ពី​កម្រិត​ឧត្តមសិក្សា​ឡើង​។ ពួកគេ​អាច​សិក្សា​បណ្ដើរ ធ្វើការ​រក​ប្រាក់ចំណូល​បណ្ដើរ ក្នុង​មួយ​ថ្ងៃ​អាច​ធ្វើការ​បាន​រហូត​ដល់ ២៨​ម៉ោង ហើយ​ក្នុង​មួយខែៗ ពួកគេ​អាច​រក​ប្រាក់ចំណូល​បាន​ចាប់​ពី​ជាង​១​ពាន់​ដុល្លារ​ឡើងទៅ​។​

​លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ថា នេះ​ជា​ឱកាស​ដ៏​ប្រសើរ​សម្រាប់​យុវជន​កម្ពុជា ដែល​មាន​បំណង​ចង់​ស្វែងរក​ការងារ​ធ្វើ នៅ​ប្រទេស​ជប៉ុន ដើម្បី​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់ ប៉ុន្តែ​មុន​នឹង​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ចាំបាច់​ត្រូវ​ចេះ​ភាសា​ជប៉ុន​ក្នុង​កម្រិត​ណាមួយ​ជា​មុន​សិន ដែល​អាច​សិក្សា​បាន​នៅ​កម្ពុជា និង​មាន​ការប្រឡង​ធ្វើតេស្ត​ជាមុន​។​

​ដំណឹង​នេះ ក៏​ជា​ការផ្ដល់​ឱកាស​ដល់​ទី​ភ្នាក់ងារ​នានា ក្នុង​ការជ្រើសរើស បណ្ដុះបណ្ដាល និង​បញ្ជូន​កម្មសិក្សាការី​នៅ​ខេត្ត​អ៊ីណូ​យ៉ាម៉ាក់​ពី​កម្ពុជា​ផង​ដែ​រ​។ ចំពោះ​ចំនួន​កំណត់​កម្មសិក្សាការី​កម្ពុ​ជា​ទៅ​ប្រទេស​ជប៉ុន​យ៉ាងណា​នោះ​មិន​ទាន់​អាច​បញ្ជាក់បាន​នៅឡើយ​ទេ ពោល​គឺ​ធ្វើ​ទៅ​តាម​ស្ថានភាព​ជាក់ស្ដែង​៕ ដោយ ៖ កូឡាប​

 

 

spot_img
×