Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ជំនាញ កោះហៅ​ផលិតកម្ម​ចម្រៀង​ចំនួន 3 មក​ដុសក្អែល កុំ​ឲ្យ​ចម្លង​ស្នាដៃ​របស់គេ​មក​កែ​ទៀត ដែល​ធ្វើ​ឲ្យ​បាត់បង់​ស្នាដៃ​មរតក​ដើម

​ភ្នំពេញ ​៖ ផលិតកម្ម​រស្មី​ហង្ស​មាស ផលិតកម្ម ថោ​ន និង​ផលិតកម្ម​សាន់​ដេ ត្រូវបាន​ក្រសួង​វប្បធម៌​ហៅ​មក​ដុសក្អែល ដើម្បី​ឲ្យ​បញ្ឈប់​ជាបន្ទាន់ នូវ​ការរំលោភបំពាន នៃ​ការប្រើប្រាស់​ស្នាដៃ​ចម្រៀង តូរ្យតន្ត្រី គ្មាន​អ្នកទទួល​មរតក ឬ​គ្មាន​មរតកសាសន៍ ដោយ​គ្មាន​ការអនុញ្ញាត ពី​ក្រសួង​វប្បធម៌​។​

​បើតាម​ការផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក​ត្រូវការ​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​ឲ្យ​ដឹងថា នា​ព្រឹក​ថ្ងៃ​សុក្រ ៧​កើត ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​៩:០០ នៅ​ទីស្ដីការក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: មាន​រៀបចំ​កិច្ចប្រជុំ​មួយ​ស្តី​ការផលិត​បទ​ចម្រៀង​គ្មាន​មរតកសាសន៍ ”​ក្រោម​អធិបតីភាព លោក សោម សុគន្ធ រដ្ឋលេខាធិការ​ប្រចាំការ​។

​កិច្ចប្រជុំ​នេះ​រៀបចំឡើង​ក្នុង​គោលបំណង អប់រំ​ណែនាំ ដល់​ផលិតកម្ម​ទាំងបី​ធំៗ ក្នុងនោះ​មាន ផលិតកម្ម​រស្មី​ហង្ស​មាស ផលិតកម្ម ថោ​ន និង​ផលិតកម្ម​សាន់​ដេ ដើម្បី​ឲ្យ​បញ្ឈប់​ជាបន្ទាន់ នូវ​ការរំលោភបំពាន នៃ​ការប្រើប្រាស់​ស្នាដៃ​ចម្រៀង តូរ្យតន្ត្រី​គ្មាន​អ្នកទទួល​មរតក ឬ​គ្មាន​មរតកសាសន៍ ដោយ​គ្មាន​ការអនុញ្ញាត ពី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដែលជា​អ្នកទទួលបន្ទុក​គ្រប់គ្រង​ស្នាដៃ​ទាំងនោះ និង​ត្រូវ​ចូលរួម​គោរព​ច្បាប់ ដើម្បី​ធ្វើជា​គំរូ​ដល់​ជន​ដទៃទៀត ហើយ​តំណាង​ផលិតកម្ម ដែល​ចូលរួម​ប្រជុំ​ថ្ងៃនេះ ក៏បាន​ទទួលស្គាល់​កំហុស​ខុសឆ្គង ដែល​បាន​ប្រព្រឹត្ត​កន្លងមក ព្រមទាំង​ទទួលខុសត្រូវ​ទាំងស្រុង ចំពោះមុខ​ច្បាប់​រៀងៗ​ខ្លួន ចំពោះ​កំហុសឆ្គង​លើក​ក្រោយៗ​ទៀត ក្នុងករណី​មានការ​កែប្រែ នូវ​ខ្លឹមសារ​ដើម នៃ​ទំនុកច្រៀង​គ្មាន​អ្នកទទួល​មរតក ឬ​គ្មាន​មរតកសាសន៍​។​

​សូមបញ្ជាក់​ផងដែរ​ថា បទ​ចម្រៀង​ដែល​ប្រតិកម្ម​មួយចំនួន បាន​តាក់តែងឡើង​នាពេល​បច្ចុប្បន្ននេះ ភាគច្រើន​ត្រូវបាន​ចម្លង​ពី​ស្នាដៃ​មរតក​ដើម បានន័យថា​បទ​ចម្រៀង​ពីមុន ដូចជា​របស់​លោកតា​ស៊ិន​ស៊ី​សាមុត លោកយាយ​រស់​សេរី​សុទ្ធា លោកយាយ​ប៉ែន ​រ៉​ន លោកតា​សុះ​ ម៉ាត់ និង​ជាមួយនឹង​បទ​ចម្រៀង របស់​បរទេស​ជាច្រើន ជាពិសេស ថៃ កូរ៉េ ចិន និង​អាមេរិក ត្រូវបាន​ប្រតិកម្ម​មួយចំនួន​នោះ យកមក​កែ​ក្រ​ឡៃ​ច្រៀង​ឡើងវិញ ធ្វើជា​របស់​ខ្លួនឯង ដែល​ធ្វើ​ឲ្យ​មានការ​រិះគន់ ពី​មជ្ឈដ្ឋាន​អ្នក​ស្ដាប់​ជាច្រើន ដោយ​មហាជន បាន​លើក​ថា អ្នកនិពន្ធ​នៅតាម​ផលិតកម្ម​ទាំងនោះ គេ​មិនមែន​ហៅថា​អ្នកនិពន្ធ​នោះទេ គេ​ហៅថា [​អ្នកចម្លង ] យក​របស់គេ មក​កែ​ធ្វើជា​ស្នាដៃ​របស់​ខ្លួនឯង ដែល​ធ្វើ​បាត់បង់​របស់គេ​ពី​ដើម ជាពិសេស​ធ្វើ​ឲ្យ​យុវវ័យ វ័យក្មេង​សព្វថ្ងៃនេះ មានការ​ភ័ន្តច្រឡំ​ថា​បទ​ចម្រៀង​ទាំងនោះ ជា​ស្នាដៃ​របស់​អ្នកនិពន្ធ​សម័យ​ឥឡូវនេះ បើតាម​ការពិតជា​រប​ស់​គេ​ពី​ដើម​សោះ​៕​ ​ដោយ​៖​កូ​ឡាប​

×