Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រមាន​អនុវត្ត​តាម​ផ្លូវច្បាប់ ចំពោះ​នគរបាល​នៅក្រោម​ឱវាទ ដែល​ឋិត​នៅតាម​តំបន់​ជាប់​ព្រំដែន​ណា​ដែល​ពាក់ព័ន្ធ​ក្នុង​ការអនុញ្ញាតអោយ​ជនជាតិ​វៀតណាម​ចូល​មក​ជួល​ដី​ធ្វើស្រែ ក្នុង​ទឹកដី​ខេត្តតាកែវ​

​តាកែវ​៖ ថ្លែង​នៅក្នុង​ការប្រជុំ​ផ្សព្វផ្សាយ​អំពី​គោល​ការ​របស់​ឯកឧត្តម ឡាយ វណ្ណៈ អភិបាល​នៃ​គណៈ​ភិបាល​ខេត្តតាកែវ អំពី​ការចូល​រូ​ម​ទប់ស្កាត់​រាល់​សកម្មភាព​របស់​ជល​ខិលខូច​មួយចំនួន​ដែល​ចូលមក​ជួល​ដី​នៅ​តំបន់​ជាប់​ព្រំដែន​អោយ​ជនជាតិ​វៀតណាម​ធ្វើស្រែ នៅ​ព្រឹក​ថ្ងៃទី ២៦ ធ្នូ ២០១៧ នៅក្នុង​សាលប្រជុំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នេះ ឯកឧត្តម​ឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បានធ្វើការ​ប្រមាន​ខ្លាំងៗ​លើ អធិការ​ស្រុក​ទាំង​បួន និង​មេ​ប៉ិស្តនគរបាល​រដ្ឋា​បាល និង​ប៉ូលីស​វរៈ​ការពារ​ព្រំដែន ដោយ​និង​ត្រូវ​អនុវត្ត​ន៏​ទៅតាម​ច្បាប់​បើសិនជា​មន្ត្រី​នគរបាល​នៅ​មូលដ្ឋាន​ទាំងនោះ​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការអនុញ្ញាតអោយ​ជនជាតិ​វៀតណាម​ចូល​មក​ជួល​ដី​របស់​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​នៅ​តាម​តំបន់​ជាប់​ព្រំដែន យកមក​ធ្វើ​ស្រែ​នោះ ។

​លោកស្នងការ​បាន​បញ្ជាក់​ថា បៅ​ក្នុង​ខេត្តតាកែវ​របស់​យើង​គឺ​មាន​ស្រុក​ចំនួន ៤ ក្នុងនោះ​មាន​ស្រុក​អង្គរ​បូរី ស្រុក​បូរី​ជលសារ ស្រុក​កោះ​អណ្តែក និង​ស្រុក​គីរីវង់ ដោយ​ទាំង ៤​ស្រុក​នោះ មាន​ដី​រាប់ពាន់​ហិកតា ធ្លាប់​បាន​ជួល​ទៅ​អោយ​ជនជាតិ​វៀតណាម​ធ្វើស្រែ​។​ដូច្នេះ ចាប់ពី​ពេលនេះ​តទៅ និង​មាន​ការណែនាំ​បញ្ជា​ផ្ទាល់​របស់​ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្ត​តាកែវ​ផង​នោះ មន្ត្រីនគរបាល​ដែល​ឈរជើង​នៅតាម​មូលដ្ឋាន​ជាក់ស្តែង​ត្រូវ​ធ្វើ​ការសហការ​ជាមួយ​និង​អជ្ញាធរ​ស្រុក អនុវត្ត​ន៏​លើ​ការងារ​នេះ ដែល​ជា​គោល​ការ​ស្នូល​ក្នុង​ការទប់ស្កាត់​មិនអោយ​មាន​ជនជាតិ​វៀតណាម​ចូល​មក​ជួល​ដី​ធ្វើស្រែ​តទៅ​ទៀត​ឡើយ​៕ តាកែវ​

×