Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន ៖ អភិរក្ស​ព្រៃឈើ​ឱ្យបាន​ល្អ នៅ​ព្រៃ​នៅ​តំបន់​ក្បាលឆាយ ដែលជា​ប្រភពទឹក​សម្រាប់​ការប្រើប្រាស់​

spot_img

​ព្រះសីហនុ ៖ លោក សាយ សំ​អាល់ បាន​ណែនាំ​ឱ្យមាន​ការអភិរក្ស​ព្រៃឈើ​ឱ្យបាន​ល្អ នៅ​ព្រៃ​នៅ​តំបន់​ក្បាលឆាយ​ដែលជា​ប្រភពទឹក​សម្រាប់​ការប្រើប្រាស​របស់​ប្រជាពលរដ្ឋ​នៃ​ខេត្ត​ព្រះសីហនុ និង​ព្រៃ​នៅតាម​ដី​កោះ​នានា ដែលជា​ប្រភព​ទឹកភ្លៀង និង​ដើម្បី​ទាក់ទាញ​អ្នកទេសចរ​។​

​លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ប​ន្ធែ​ម​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​មន្ទីរ​បរិស្ថាន​ទាំងអស់ បន្ត​ពង្រឹងគុណភាព​ធនធាន​មនុស្ស ពង្រឹងសមត្ថភាព​មន្ត្រី​រាជការ​នៅក្នុង​ស្ថាប័ន ដោយ​ផ្តល់​ការបណ្តុះបណ្តាល​ក្នុង និង​ក្រៅប្រទេស​បន្ថែម​។​

ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៧ លោក សាយ សំ​អាល់ រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន បាន សំណេះសំណាល និង​ការបំពាក់​គ្រឿង​ឥស្សរិយយស ដល់​មន្ដ្រីរាជការ និង​មន្ដ្រី​ឧ​ទ្យា​នុ​រក្ស ចំនួន​៣៦​នាក់ នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ ។

​លោក សាមុត សុធា​រិ​ទ្ឋ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា មន្ត្រីរាជការ​សរុប​មាន​ចំនួន​៩៦​នាក់ ក្នុងនោះ​មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន​៦៩​នាក់​កំពុង​បំពេញភារកិច្ច​ជូន​មន្ទីរ​បរិស្ថាន និង​ឈរជើង​ការពារ​តាម​តំបន់ការពារធម្មជាតិ​ចំនួន​៣​កន្លែង​។ កន្លងមក​មន្ត្រីរាជកា​រទាំង​អស់​បាន​បំពេញការងារ​អនុវត្តន៍​ច្បាប់​ស្តីពី​កិ​ច្វ​ច​គាំពារ​បរិស្ថាន ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ ដើម្បី​លើកស្ទួយ​ជីវភាព​សហគមន៍ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​។

​លោក យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា កន្លង​មន្ទីរ​បរិស្ថាន បាន​សហការ​ល្អជា​មួយ​ជំនាញ​ពាក់​ព័​ន្ឋ​ធ្វើការ​គ្រប់គ្រង​សំណល់​នៅតាម​ទីប្រជុំជន​។

​លោក បានលើកឡើង​ដែរ​ថា​ខេត្ត​ព្រះសីហនុ​បច្ចុប្បន្ន កំពុង​ទទួលបាន​កំណើន​អ្នកទេសចរ និង​ប្រជាពលរដ្ឋ ដែល​អាជ្ញាធរ​ត្រូវ​ធ្វើការ​ថែមទៀត​ចំពោះ​ការគ្រប់គ្រង​សំណល់​រឹង​- រាវ​។

​ក្នុងឱកាស​នោះ លោក រដ្ឋមន្ត្រី បាន​ជំរុញ​ឱ្យ​មន្ទីរ​យកចិត្តទុកដាក់​ក្នុងការ​អភិរក្ស​ជីវៈចម្រុះ តាមរយៈ​ការធ្វើការងារ​ជាមួយ​អាជ្ញាធរ​ឃុំ សង្កាត់​។

ក្នុង​កិច្ច​គាំពារ​បរិស្ថាន លោក សាយ សំ​អាល់ បាន​រំលឹក​ឱ្យ​មន្ទីរ​សហការ​ជាមួយ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ ក្នុងការ​គ្រប់គ្រង​សំណល់​រឹង តាមរយៈ​អនុក្រឹត្យ​១១៣ របស់​រាជរដ្ឋាភិបាល​ដើម្បី​ប្រ​សិ​ទ្ឋ​ភាព​ការងារ​រក្សា​អនាម័យ បរិស្ថាន និង​សុខមាលភាព​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ផ្ទាល់​។ ម្យ៉ាងទៀត​ក៏ត្រូវ​ត្រួតពិនិត្យ​ជាប្រចាំ​ការបំពុល​នានា​ពី​ទីតាំង​ឧ​ស្សហកម្ម ដើម្បី​ធានា​និរន្តរភាព​នៃ​កំណើន​ទេសចរណ៍​សម្រាប់​ខេត្ត​ព្រះសីហនុ​។

​លោក រដ្ឋមន្ត្រី​បានបង្ហាញ​ដែរ​ថា​រាជ​រដ្ឋ​ភិ​បាល​បាន​សិក្សា​រួចហើយ​គម្រោង​ស្តារ​ប្រ​ព័​ន្ឋ​លូ ទប់ស្កាត់​ការហូរ​ទឹក​កខ្វក់​ចូលក្នុង​សមុទ្រ​សម្រាប់​ខេត្ត​ព្រះសីហនុ​។ ជាមួយគ្នានេះដែរ លោក សាយ សំ​អាល់ បាន​ណែនាំ​ឱ្យមាន​ការអភិរក្ស​ព្រៃឈើ​ឱ្យបាន​ល្អ ជាពិសេស​ព្រៃ​នៅ​តំបន់​ក្បាលឆាយ​ដែលជា​ប្រភពទឹក​សម្រាប់​ការប្រើប្រាស​របស់​ប្រជាពលរដ្ឋ​នៃ​ខេត្ត​ព្រះសីហនុ និង​ព្រៃ​នៅតាម​ដី​កោះ​នានា ដែលជា​ប្រភព​ទឹកភ្លៀង និង​ដើម្បី​ទាក់ទាញ​អ្នកទេសចរ ព្រោះ​ខេត្ត​ព្រះសីហនុ​ស្ថិតនៅក្នុង​គោលដៅ​របៀង​ទេសចរណ៍ធម្មជាតិ ខាងត្បូង​ទន្លេសាប​។ ការពង្រឹង​ការ​កិច្ចការពារ​ធម្មជាតិ​តាមរយៈ​ទេសចរណ៍ធម្មជាតិ ជួយ​ឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍​មាន​ជីវភាព​រីកចម្រើន​។​

​ដោយឡែក​ក្នុង​វិស័យ​អប់រំ​បរិស្ថាន លោក រដ្ឋមន្ត្រី​បាន​បញ្ជាក់ដែរថា​មន្ទីរ​ត្រូវធ្វើ​ការអប់រំ​ឱ្យចំ​គោលដៅ តាម​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​សង្គម និង​នៅ​មូលដ្ឋាន ជាពិសេស​តាម​សាលារៀន​ពី​កិច្ច​គាំពារ​បរិស្ថាន និង​ការអភិរក្ស​ជីវៈចម្រុះ ជាដើម​។ ដោយឡែក​មន្ទីរ​បរិស្ថាន​ក៏ត្រូវ​ពង្រឹង​ផងដែរ​សមត្ថភាព​ធន​ធាន​មនុស្ស សម្រាប់​ការិយាល័យ​កា​អភិវឌ្ឍន៍​ដោយ​ចីរភាព ដែលជា​ធនាគារ​ខួរក្បាល សម្រាប់​កសាង​ផែនការ​យុ​ទ្ឋ​សាស្ត្រ​នៃ​វិស័យ​បរិស្ថាន​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×