តាកែវ ៖ ផ្ទះប្រជាពលរដ្ឋជាង៥០ខ្នងនៅស្រុកបាទី ខេត្តតាកែវ បានរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ បន្ទាប់ពីមានភ្លៀងនិងខ្យល់លាយឡំគ្នាកាលពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ។
បើតាមការអោយដឹងពីលោក ភួន ឈីម អភិបាលស្រុកបាទីបាននិយាយថា ផ្ទះដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់នេះមាន៥០ខ្នង នៅក្នុងឃុំ ក្រាំលាវ ឃុំ សូភី និងឃុំកុមារាជា ហើយផ្ទះដែលរងការដួលរលំខូចខាត់ទាំងស្រុងនោះមានចំនួន១២ខ្នងផ្ទះ ។
បើតាមលោកអភិបាលស្រុកបាទីហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្ត្រាក់ប៉ះពាល់ផ្ទះសំបែងប្រជាពលរដ្ឋនៅស្រុកបាទីនេះ អាជ្ញាធស្រុកនៅមិនទាន់បានប៉ាន់ស្មានតម្លៃនៃការខាត់បង់នៅឡើយទេ គ្រាន់តែដឹងថា មិនមានអ្នករងគ្រោះថ្នាក់ក្នុងហេតុការណ៍នេះប៉ុណ្ណោះ ។
ទន្ទឹមនិងមានករណីជាច្រើនលើគ្រោះធម្មជាតិ ដែលបណ្តាលអោយផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋដួលរលំជាច្រើនលើក ច្រើនសារ នៅក្នុងស្រុកនេះ លោក ភួង ឈីម អភិបាលស្រុកបាទី បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់នៅពេលមានភ្លៀងធ្លាក់ លាយជាមួយនិងខ្យល់កន្ត្រាក់ ត្រូវរកកន្លែងសុវត្តិភាព ជៀសវាងការកើតមាននូវគ្រោះថ្នាក់ណាមួយជាយថហេតុ ៕ ដោយ ៖ តាកែវ