ប្រឈមមុខនឹងការត្រូវកាត់ជើងចោលក្រោយគ្រោះថ្នាក់មួយ យុវជនម្នាក់បំរុងសុំបញ្ចប់ចំណងស្នេហ៍ជាមួយមិត្តស្រី ប៉ុន្តែផ្ទុយទៅវិញគាត់បែរជាទទួលបាននូវរឿងនឹកស្មានពុំដល់។
ក្រោយពេលរងគ្រោះថ្នាក់ នឹងត្រូវត្រៀមស្មារតីសម្រាប់ប្រឈមនឹងការត្រូវកាត់ជើងចោល បុរសជនជាតិតៃវ៉ាន់ម្នាក់បានសំណូមពរជាមួយសង្សារ ឲ្យបញ្ចប់ចំណងស្នេហ៍របស់ពួកគេប៉ុណ្ណេះ។ ក៏ប៉ុន្តែជំនួសឲ្យការធ្វើតាមសំណូមពរនេះ យុវនារីរូបនោះបានវិលត្រឡប់ចូលមកក្នុងមន្ទីរពេទ្យដោយនាំមកនូវជាមួយពាក្យពេចន៍គួរឲ្យរំភើប ៖ សុំមិត្តប្រុសរៀបការ។
ក្នុងខ្សែវីដេអូដែលកំពុងត្រូវបានចែករំលែកពាសពេញបណ្តាញសង្គម នារីរូបនេះ បានស្លៀកពាក់រ៉ូបរៀបការ ដៃកាន់ដៃបាច់ផ្កា ហើយរួមដំណើរជាមួយនឹងក្រុមមិត្តភក្តិខ្លួនទៅកាន់មន្ទីរពេទ្យ នាទីក្រុង តាន់បក។ ពេលឈរតទល់មុខជាមួយបុរសជាសង្សារ នាងពោលថា ៖ “ប្រសិនបើបងយល់ព្រមយកប្អូនធ្វើជាប្រពន្ធរបស់បង នោះសូមបងទទួលយកបាច់ផ្កានេះផង!”។
ក្រោយពីភាន់ភាំងស្មារតីមួយសន្ទុះ បុរសនេះបានទទួលយកបាច់ផ្កា ហើយស្រវ៉ាឱបសង្សាររបស់ខ្លួន ហើយថ្លែងទាំងក្តុកក្តួលថា “បងនឹងធ្វើនូវអ្វីៗគ្រប់យ៉ាងដើម្បីឲ្យរឿងរ៉ាវវាប្រសើរជាងនេះ និងបានកាន់ដៃអូនពេញមួយជីវិតដែលនៅសល់”។
តាម Shanghaiist, យុវនារីរូបនេះបកស្រាយថា ពួកគេរៀបចំផែនការរៀបអាពាហ៍ពិពាហ៍នៅចុងឆ្នាំក្រោយ ប៉ុន្តែសង្សារនាងបែរជួបគ្រោះថ្នាក់ចរាចរណ៍ វេជ្ជបណ្ឌិតប្រាប់គាត់ត្រូវកាត់ជើងចោល ហើយដោយពុំចង់ក្លាយជាអម្រែកធ្ងន់ដល់សង្សារបុរសរូបនេះបានសុំបញ្ចប់ចំណងស្នេហ៍ជាមួយសង្សារខ្លួន។
ពិតជារឿងស្នេហ៍ដូចក្នុងសុបិន្តមែនទេប្រិយមិត្ត!