Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជន​បរទេស 2 នាក់​ទៅ​តុលាការ ករណី​ជួញ​លិខិតឆ្លងដែន​ខុសច្បាប់​

spot_img

​ភ្នំពេញ ​៖ ជន​បរទេស​ចំនួន​ពីរ​នាក់ ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ជួញដូរ​លិខិតឆ្លងដែន​របស់​អ្នកដទៃ ត្រូវបាន​នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា បញ្ជូន​ខ្លួន​ទៅ​តុលាការ នៅ​ថ្ងៃ​ទី ៨ មិថុនា​នេះ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ ។​

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នេះ​នៅ​ថ្ងៃ​ទី ៨ ខែ​មិថុនា​នេះ​បាន​ផ្សព្វផ្សាយ​នៅលើ​ហ្វេ​សប៊ុក នៅ​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ ដោយ​មាន​ការបញ្ជា​ផ្ទាល់​ពី ឯកឧត្តម នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ដោយ​មាន​ការសម្របសម្រួល​ពី​លោក រៀល សុ​ភិន ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​សហការ​ជាមួយ អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់ ពាក់ព័ន្ធ​នឹង​ករណី ឃុបឃិត​យក​លិខិត​ឆ្លងដែន​ជនបរទេស​ផ្សេងៗ​ទៀត យក​ទៅ​ជួញដូរ​។​

​ជនសង្ស័យ​ទី​១ មានឈ្មោះ Vladymyr Antonevycm ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិ​អ៊ុ​យក្រែន និង​ជនសង្ស័យ​ទី​២ មានឈ្មោះ Volodymyr Behal អាយុ​៣៥​ឆ្នាំ ជា​ជនជាតិ​អ៊ុយ​ក្រែន​ដូចគ្នា​។ បច្ចុប្បន្ន​នាយកដ្ឋាន​បាន បញ្ជូន​ជនសង្ស័យ​និង​សំណុំរឿង​ទៅ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​ ដោយ​ ៖​ កូឡាប

spot_img
×