មនុស្សជាច្រើនចូលចិត្តចូលច្រៀងនៅហាងខារ៉ាអូខេ KTV ជាមួយមិត្តភក្តី ឬ មិត្តរួមការងារ ។ នេះជាពេលវេលារំភើបរីករាយមួយ ដើម្បីបង្ហាញជំនាញរបស់ជាអ្នកចម្រៀងម្នាក់ ឬ អ្នកសម្តែងដែលគ្រាន់តែស្រលាញ់ចូលចិត្តការសប្បាយ ។ ជាមួយការក្លែមជាមួយគ្រវឹងស្រវឹង មនុស្សជាច្រើនត្រូវបានមជ្ជរាជឆក់យកជីវិត នៅពេលច្រៀង ។ ប៉ុន្តែ វាអាចកើតឡើងរឿងអកុលរហូតបាត់បង់ជីវិត ដោយការតែការខំប្រឹងស្រែកតុងខ្ពស់ពេក ឬ យ៉ាងណា? ។
នារីដ៏ស្រស់សោភាម្នាក់ឈ្មោះ Karen Stella Wong អាយុ ២៨ ឆ្នាំ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីសារព័ត៌មានជាច្រើនបានចុះផ្សាយដោយអះអាងថា នាងស្លាប់ដោយសារខំប្រឹងស្រែកតាមតុង (note) ខ្ពស់ពេក ។ ទោះយ៉ាងណា ឪពុករបស់នាង លោក Laurence Wong បានប្រាប់ The Strait Times កាលពីថ្ងៃអង្គារថា ក្រុមវេជ្ជបណ្ឌិតបានបញ្ជាក់ពីមូលហេតុនៃការស្លាប់របស់នាងថាបណ្តាលមកពីការហូរឈាមដ៏ស្រួចស្រាវមួយ ដែលធ្វើឲ្យឈាមហូរចូលក្នុងឆ្អឹងលលាដ៏ក្បាល ហើយរឿងនេះវាមិនមែនអ្វីទាក់ទងនឹងការព្យាយាមស្រែកច្រៀងតាមតុងខ្ពស់នោះទេ ។
ឪពុកវ័យ ៦០ ឆ្នាំ រូបនេះបាននិយាយថា៖ «គ្រួសាររបស់ខ្ញុំមានប្រវត្តិនៃការហូរឈាមដ៏ស្រួចស្រាវមួយ ។ ហើយនៅខណៈពេលមួយនោះ នាងឈឺក្បាលដូចមនុស្សធម្មតាដែរ» ។ វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ SGH និយាយថា សូម្បីតែការឈឺក្បាលធម្មតាក៏អាចជារោគសញ្ញាមួយផងដែរ ប៉ុន្តែ គ្មានគ្រូពេទ្យណាសួរមនុស្សធម្មតាដែលឈឺក្បាល ឲ្យទៅស្កេនមើលនោះទេ» ។
ជាក់ស្តែង តារាម៉ូដែលសញ្ជាតិសិង្ហបុរីរងគ្រោះនេះវិញ ដែលកំពុងច្រៀងក្នុងហាងខារ៉ាអូខេ រួមជាមួយមិត្តជាច្រើនរបស់នាង នៅពេលនោះ នាងស្រាប់តែមានអារម្មណ៍ស្ពឹក នៅក្នុងពាក់កណ្តាលខ្លួន រួមជាមួយការឈឺក្បាលទៀតផង ។ នាងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ Singapore General Hospital (SGH) ជាបន្ទាន់ផងដែរ ប៉ុន្តែ រយៈពេល៣ថ្ងៃក្រោយមក នាងត្រូវបានប្រកាសថាបានស្តាប់គួរឲ្យសោកស្តាយ ៕ ចន្ទី
ខាងក្រោមនេះជារូងតំណាងយុវវ័យប្រុសស្រីនាំច្រៀងលេងកំសាន្តក្នុង KTV