Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ខាំង​កូនស្រី​បង្កើត​ក្នុង​បន្ទប់​អស់កាល ១៥​ឆ្នាំ បំណង​ទុក​ឲ្យ​កូន​ស្លាប់ បែប​… ធម្មជាតិ​

​ប្តី​ប្រពន្ធ​ចិត្ត​អប្រិយ ជនជាតិ​ជប៉ុន​២​រូប ត្រូវបាន​ចាប់ខ្លួន​ក្រោយ​ពី​កូនស្រី​វ័យ​៣៣​ឆ្នាំ របស់​ពួកគេ​ត្រូវបាន​រកឃើញ​ថា ស្លាប់​ដោយ​ចាក់សោរ​ក្នុង​បន្ទប់​ជិត​។​

​តាម​ប៉ូលិស Osaka, ជប៉ុន សាកសព​របស់ Airi Kakimoto អាយុ​៣៣​ឆ្នាំ ត្រូវបាន​រក​ឃើញ​ក្នុង​ស្ថានភាព​ដ៏​ស្គមស្គាំង​សល់​ទម្ងន់​តែ ១៩​គីឡូក្រាម​ប៉ុណ្ណោះ​។ ហេតុការណ៍​ត្រូវបាន​ទម្លាយ​ចេញ ក្រោយពេល​ពេល​ឪពុក​ម្តាយ​របស់ Airi រាយការណ៍​ប្រាប់​ប៉ូលិស​ថា កូនស្រី​របស់​ខ្លួន​បាន​ស្លាប់​នៅ​ថ្ងៃទី ២៣/១២​។

Yasutaka Kakimoto អាយុ ៥៥​ឆ្នាំ និង Yukari Kakimoto អាយុ ៥៣​ឆ្នាំ ជា​ឪពុក​និង​ម្តាយ​របស់ Airi បាន​សារភាព​ថា ខ្លួន​ឲ្យ​នាង​បរិភោគ​អាហារ​តែ​មួយ​ថ្ងៃ​មួយ​ដង​ប៉ុណ្ណោះ ហើយ​បាន​បង្ខាំង​នាង​ទុក​ក្នុង​បន្ទប់​មួយ​មាន​ទំហំ ៣​ម៉ែត្រការ៉េ ប៉ូលិស​បាន​ដក​សម្តី​របស់​ឪពុក​ម្តាយ​ពីរ​នាក់​នេះ ឲ្យដឹងថា “​កូនស្រី​របស់​ពួក​ខ្ញុំ​បាន​កើត​ជំងឺ​វិកល​ចរិក​។ ចាប់ពី​វ័យ ១៦-១៧​ឆ្នាំ វា​កាន់តែ​មាន​អំពើហិង្សា​ខ្លាំង​ឡើង ហេតុនេះ​ទើប​ពួក​ខ្ញុំ​បង្ខំចិត្ត​បង្ខាំង​នាង​ទុក​ក្នុង​បន្ទប់​។​

​ប៉ូលិស Osaka ឲ្យដឹង​បន្ថែម​ថា បន្ទប់​របស់​អាយ​រី មាន​ភ្ជាប់​នូវ​កាមេរ៉ា​ឃ្លាំមើល​យ៉ាងច្រើន ហើយ​មាន​តែ​ទ្វារ​មួយគត់ ប្រើ​សោ​របើក​ពី​ខាងក្រៅ​។ ក្នុង​បន្ទប់​មាន​បន្ទប់ទឹក​រៀបចំ​បែប​បណ្តោះអាសន្ន​មួយ​ប៉ុណ្ណោះ​។​

​តាម​ការ​ពិនិត្យ​នោះ Airi បាន​ស្លាប់​តាំងពី​ថ្ងៃ​ទី ១៨/១២ ដោយ​ខ្សោះ​បាក់​កម្លាំង​។ ឪពុកម្តាយ Airi ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​។​

​តាម​សាធារណមតិ​នោះ ប្រហែល​ជា​ឪពុក​ម្តាយ​ជនរងគ្រោះ​ខ្លាចញញើត ពី​ការរើសអើង​ពី​អ្នក​ផងទាំងពួង ឬ​អាច​ថា “​ខ្លាច​បាក់មុខបាក់មាត់​” ទើប​មាន​អំពើ​សាហាវ​បែបនេះ​៕ សូ​យ​ន​

 

×