ឆ្នាំជូត ៖ រាសីស្រុតចុះ។ ជាថ្ងៃមួយដ៏លំបាកនឿយហត់តែសមិទ្ធផលទទួលបានបែរជាមិនដូចការទន្ទឹងរង់ចាំ។ ថ្ងៃនេះអ្នកជួបការលំបាកក្នុងការបង្វិលទុន។ មនោសញ្ចេតនា ត្រូវចេះអត់ឱនឲ្យគ្នាទប់ស្កាត់ការឈ្លោះប្រកែក។ ទិសនាំលាភ ទិសលិច តំណមទិសត្បូង។ ពណ៌នាំសំណាងពណ៌ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំឆ្លូវ ៖ រាសីឡើងខ្ពស់។ ការងារអំណោយផលល្អ ភាគច្រើននៃជោគជ័យនេះ គឺផ្អែកលើភាពម្ចាស់ការ និងសកម្មការងាររបស់អ្នក។ ចំណូលរក្សាបានស្ថិរភាព។ មនោសញ្ចេតនា ជាថ្ងៃមួយពោរពេញដោយភាពរីករាយ និងសុភមង្គល។ ទិសនាំលាភទិសខាងជើង តំណមទិសខាងត្បូង។ ពណនាំសំណាង ពណ៌ខៀវ។ អ្នកយកអាសារឆ្នាំជូត៕
ឆ្នាំខាល ៖ រាសីស្រុតចុះ។ ការងារជួបការលំបាកហ៊ុមព័ទ្ធ សម្ពាធកើនឡើង។ ដោយសារតែការជួយអ្នកដទៃអ្នកត្រូវចាញ់បោកខាតបង់ប្រាក់ធំ។ មនោសញ្ចេតនា លំបាកបានដូចចិត្ត, ពុំមានឱកាសបានទទួលការឆ្លើយតបពីមនុស្សដែលខ្លួនលួចស្រឡាញ់។ ទិសនាំលាភទិសខាងជើង តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាងពណ៌ខ្មៅ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំថោះ រាសីស្រុតចុះ។ ការងារ ត្រូវត្រៀមចិត្តព្រោះអាចថ្ងៃនេះនឹងមានការប្រែប្រួលចាត់តាំងថ្មីក្នុងការងារ។ យីអ៊ុនពុំល្អ គ្មានឱកាសបានលាភចូល។ មនោសញ្ចេតនា ពេលវេលារបស់អ្នកភាគច្រើន គឺសម្រាប់ការងារ ហេតុនេះមនោសញ្ចេតនាហាក់មានភាពសោះកក្រោះ។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសនិរតី។ ពណ៌នាំសំណាង ពណ៌ខ្មៅ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំរោង ៖ រាសីឡើងខ្ពស់។ មានឱកាសល្អច្រើនដើម្បីពង្រីកស្នាដៃក្នុងការងារ។ ខ្ទង់ចំណូលរក្សាបានស្ថិរភាពដូចដើម។ មនោសញ្ចេតនា ចំពោះអ្នកកំពុងមានស្នេហាអាចភ្ជាប់ពាក្យឈានទៅរៀបការ។ ទិសនាំលាភទិសខាងជើង តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាងពណ៌ខ្មៅ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំម្សាញ់ ៖ រាសីស្រុតចុះ។ ការងារជួបឧបសគ្គ គូសត្រូវបង្កើនការប្រជែង ត្រូវប្រយ័ត្នក្នុងគ្រប់ស្ថានការណ៍។ ថ្ងៃនេះពុំមានលាភសំណាងចាយវាយត្រូវត្បិតត្បៀត។ មនោសញ្ចេតនា កុំទម្លាក់ភាពមួរម៉ៅ និងសម្ពាធរបស់ខ្លួនទៅលើអ្នកដទៃ។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌នាំសំណាងពណ៌ខៀវ។ អ្នកយកអាសាឆ្នាំថោះ៕
ឆ្នាំមមី ៖ រាសីល្អមធ្យម។ ការងារត្រូវបន្តលើកកម្ពស់សមត្ថភាព ដើម្បីសម្របនឹងការរីកចម្រើនការងារក្នុងអនាគត។ ថ្ងៃនេះមិត្តភក្តិនឹងនាំមកឲ្យអ្នកនូវឱកាសរកប្រាក់យ៉ាងល្អ។ មនោសញ្ចេតនា មានរឿងរកាំរកូសបន្តិចបន្តួច។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំមមែ ៖ រាសីស្រុតចុះ។ ការងារត្រូវប្រយ័ត្នប្រយែងក្នុងគ្រប់ពាក្យសម្តី និងទង្វើរបស់ខ្លួន។ យីអ៊ុនមិនល្អ អាចត្រូវថ្នាក់លើស្តីបន្ទោស ឬពិន័យ មនោសញ្ចេតនា ពិបាករីកចម្រើនទៅមុខ។ ទិសនាំលាភទិសខាងកើត តំណមទិសខាងជើង។ ពណ៌នាំសំណាងពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំវក ៖ រាសីស្រុតចុះ។ ការងារលំបាក រងសម្ពាធច្រើន ត្រូវប្រឈមមុខតែម្នាក់ឯង។ ថ្ងៃនេះមិនត្រូវវិនិយោគ ចាយវាយត្រូវសន្សំសំចៃ។ មនោសញ្ចេតនា មិនល្អប្រសើរ មានឧបគ្គរាំងស្ទះមិនឲ្យទំនាក់ទំនងឈានទៅមុខ។ ទិសនាំលាភទិសខាងជើង តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំរកា ៖ រាសីល្អមធ្យម។ ការងារប្រព្រឹត្តទៅជាធម្មតា ត្រូវប្រមូលផ្តុំកម្លាំងកាយចិត្តជាងមុន ទើបសម្រេចបានលទ្ធផលដូចបំណង។ ថ្ងៃនេះមានរឿងជាច្រើនត្រូវគិតគូរ ត្រូវចំណាយប្រាក់។ មនោសញ្ចេតនា អ្នកនៅលីវនៅតែពុំទាន់អាចផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នបាន។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសា ឆ្នាំឆ្លូវ៕
ឆ្នាំចរ ៖ រាសីឡើងខ្ពស់។ ការងារត្រូវនឹងនរចំពោះគ្រប់ការវាយឆ្មក់របស់គូសត្រូវ។ ថ្ងៃនេះរកស៊ីអ្វីក៏ជោគជ័យ អាចរកចំណេញបានយ៉ាងគាប់ចិត្ត។ មនោសញ្ចេតនា អ្នកនៅលីវនៅតែពុំទាន់អាចឈានដល់អាពាហ៍ពិពាហ៍ អ្នកបានរៀបការ នឹងជាថ្ងៃដ៏រីករាយ និងសុភមង្គល។ ទិសនាំលាភទិសខាងកើត តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំកុរ ៖ រាសីឡើងខ្ពស់។ ការងារមានឱកាសថ្មីមកដល់អ្នក កុំឲ្យខកខាន។ រាសីឡើង លុយកាក់ហូរចូលសន្ធឹក។ មនោសញ្ចេតនា មានការឈ្លោះប្រកែក ខឹងគ្នា ត្រូវចេះអត់ឱន អធ្យាស្រ័យ នោះគ្រប់យ៉ាង នឹងកន្លងផុត។ ទិសនាំលាភទិសខាងត្បូង តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕