នារីម្នាក់ដែលគ្រាន់តែបានស្គាល់មានឈ្មោះថា Kouk ត្រូវបានគេហទំព័រក្នុងស្រុក ក៏ដូចជាអន្តរជាតិចុះផ្សាយក្នុងទំព័រមុខ (រឿងពិសេស) បន្ទាប់ពីរឿងរ៉ាវរបស់នាងបានរីករាលដាល ។ កាលនៅវ័យក្មេង នាងតែងជាប្រធានបទនៃរឿងកំប្លុកកំប្លែង ហើយជារឿយៗត្រូវបានគេធ្វើបាប និងរើងអើង ដោយសារតែរូបរាងរបស់នាង។
បន្ទាប់បញ្ចុប់ការសិក្សា ដោយសារការគំរាមកំហែង និងអ្វីៗក្នុងន័យមិនល្អគ្រប់បែបយ៉ាង មកលើរូបនាងកាន់តែអាក្រក់ទៅៗ ដែលជាហេតុជំរុញឲ្យនារីជនជាតិវៀតណាមវ័យ ២២ ឆ្នាំ ដ៏អភ័ព្វ«រូប»រូបនេះ សម្រេចទៅធ្វើការវះកាត់ ដើម្បីកែលម្អ និងផ្លាស់ប្តូររូបដ៏អាក្រក់នេះ ។ នាងបានចំណាយលុយប្រហែល ២ ម៉ឺនដុល្លារ ដើម្បីវះកាត់កែសម្ផស្ស ។
សឹងតែភា្លមៗនោះ បន្ទាប់ពីខ្លួនប្រាណរបស់នាងបានសះស្បើយ នាងក៏ចាប់ផ្តើមមានទំនាក់ទំនងស្នេហ៍ជាមួយបុរសអ្នកមានវ័យក្មេងម្នាក់ ។ បន្ទាប់ពីយល់ពីជម្រៅចិត្តគ្នាទៅវិញទៅមក មិនយូរប៉ុន្មាន មិត្តប្រុសរបស់នាងក៏បានស្នើសុំនាងរៀបការ ហើយពួកគេសម្រេចចូលរោងការតាមប្រពៃណី ។
សព្វថ្ងៃនេះ ពួកអ្នកដែលស្អប់ និងយាយីទាំងឡាយនោះជាអ្នកជិតខាង បាននាំគ្នាច្រណែននាងយ៉ាងខ្លាំង ។ ប៉ុន្តែ គួរឲ្យសោកស្តាយ មិនមែនគ្រប់គ្នាសុទ្ធតែត្រេកអរចិត្តនឹងការកែប្រែរបស់នាងនោះទេ ។ ជាការពិតណាស់ អ្នកលេងអ៊ីនធើរណេតជាច្រើនបាននិយាយសង្កត់ត្រង់ៗថា គ្មានអ្វីពិសេសសម្រាប់រូបនាងឡើយ ព្រោះថា សម្រស់ដ៏ស្រស់ស្អាតបែបនេះរបស់នាង គឺការពិតជាផលិតផលនៃការវះកាត់កែសម្ផស្សប៉ុណ្ណោះ ៕ ចន្ទី
————–
អានបន្ត៖ គណនេយ្យ ប៉ះ អាយធី ក្លាយជាគូដណ្តឹង ពេលដឹងប្រវត្តិស្នេហ៍ ស្ទើរមិនគួរឲ្យជឿ!
ស្នេហា១គូ បានកំពុងទទួលការចាប់អារម្មណ៍ និងរំភើបជំនួសជាខ្លាំង ពីសំណាក់អ្នកលេងហ្វេសប៊ុក ព្រោះតែពុំនឹកស្មានថា ពួកគេបានក្លាយជាគូដណ្តឹងនឹងគ្នា ដោយផ្តើមចេញពីប្រវត្តិគ្រូ និងសិស្ស ដែលដោយសារតែខាងនារីជាសិស្សចូលចិត្តនិយាយច្រើនអត់បានការ អត់សូវខំប្រឹងរៀន ហើយគូដណ្តឹងរបស់នាង (ជាគ្រូ) គាត់តែងតែស្តីអោយនាង ដែលធ្វើឲ្យនាងខឹងពេក តាមញ៉ែគ្រូយកធ្វើសង្សារឲ្យ និងបន្ទាប់មកពួកគេក៏ចាប់ផ្តើមមានចិត្តនឹងគ្នា ស្រឡាញ់គ្នា រហូតពួកមានថ្ងៃនេះ ។
តាមរយៈគណនីរបស់ខ្លួន នាង Sen Darapkay បានផុសពីប្រវត្តិស្នេហ៍រវាងនាង និងគូដណ្តឹងជាគ្រូរបស់នាងថា៖
ស្នេហា គ្រូ និង សិស្ស ?
នៅពេលគេសួរថា ពីរនាក់នឹងជួបគ្នាយ៉ាងមិុចនឹង? ខ្ញុំញញឹមខ្ចឹប ហើយឆ្លើយថា គាត់គឺជាគ្រូញុំ☺ ហើយគេសួរទៀតថា មិុចបានស្រឡាញ់គ្នាចឹង? ចម្លើយនោះគឺ ខ្ញុំជាសិស្សចូលចិត្ត និយាយច្រើនអត់បានការ? ហើយគាត់វិញ ស្តីអោយខ្ញុំរហូត ខឹងចិត្តពេក ញ៉ែគ្រូយកធ្វើសង្សាមួយ អោយរាង កុំចេះតែហ៊ាន?
រំលឹកដល់ថ្ងៃនេះ កាលពី៤ឆ្នាំមុន ថ្ងៃដែលទើបតែស្រឡាញ់គ្នាដំបូង គឺពួកយើងចាប់ផ្តើមដោយ គ្មានក្តីសង្ឃឹមសោះថានឹងមកដល់ថ្ងៃនេះ? ព្រោះពួកយើងនៅ ឋានៈខុសគ្នាណាស់ បងជាគ្រូ បងមានអាយុច្រើនជាងអូន។ ចំណែកអូន ជាសិស្សដែលនិយាយច្រើន ជេ អឹម? ហើយ អាឡិក អាឡក់ គ្មានដឹងខ្យល់សោះ មិនគួរណា បងគ្រូស្រឡាញ់អូនសោះ?។ ផ្តើមដំបូង ពួកយើងមានការភ័យខ្លាច? ខ្លាចគេដឹង មិនហ៊ានផុសរូបជាមួយគ្នាទេ ពេលខ្លះអូនក៏អន់ចិត្តដែរ បងមិនង្ហាញប្រាប់អ្នកដទៃថាពួកយើងគឺជាសង្សា នឹងគ្នា បុ៉ន្តែយូរៗទៅការភ័យខ្លាច ក៏រំសាយបន្តិចម្តង ដោយក្តីស្រឡាញ់ដែលមានលើចំណងស្នែហ៍មួយនេះ។ រហូតមកដល់ថ្ងៃ ២១ ខែធ្នូ ឆ្នាំ២០១៧នេះ បងក៏បានបង្ហាញ ប្រាប់មនុស្សគ្រប់គ្នាថា បងស្រឡាញ់អូន បងមិនមែនជាសង្សា តែបងជា គូដណ្តឹង ជា អនាគត ស្វាមីអូន ☺ បងផ្តល់កិត្តិយសដល់អូន និង គ្រួសារ ក្នុងនាមជាកូនប្រុស។ អរគុណដែល ស្រឡាញ់អូន អរគុណដែលស្រឡាញ់ ក្មេងស្រី អាឡិកអាឡក់ម្នាក់នេះ កាលពី៤ឆ្នាំមុន ។ អរគុណដែលស្រឡាញ់អូន ក្នុងពេលដែលមនុស្សគ្រប់រូប មើលមិនឃើញ ពីភាពល្អរបស់អូន អរគុណដែលទទួលគ្រប់ អារម្មណ៍របស់អូន ទៅលើបង អរគុណដែលទ្រាំជាមួយ កូនទោលហើយក្បាលរឹងដូចជាអូន។ អូនស្រឡាញ់បង? ស្រឡាញ់បងតែម្នាក់ តាំងពី៤ឆ្នាំមុន មកដល់ថ្ងៃនេះ និង ជារៀងរហូតទៅ។ ហើយចុងក្រោយ ក៏អរគុណដល់ ទឹប្រឹក្សាទាំងអស់ ដែលជួយជ្រោមជ្រែងពួកយើងកន្លងមក???
សេន ដារ៉ាផ្កាយ ❤️ ផន សីហា
(គណនេយ្យ ប៉ះ អាយធី) ???