Saturday, September 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ព្រះសីហនុ ស្នើ​ដល់​ប្រតិបត្តិ​ករ​ឆ្នេរ​កោះ​តូច ឲ្យ​ថែរក្សា​បរិស្ថាន​ឆ្នេរ និង​មិន​ត្រូវ​បង្ហូរ​ទឹកស្អុយ​ចូល​សមុទ្រ​ទេ​

​ខេត្ត​ព្រះសីហនុ​៖ អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន ផ្ញើ​សារ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ប្រតិ​ប​តិ្តក​រទេស​ចរ នៅតាម​ឆ្នេរសមុទ្រ​នានា ពិសេស​អាជីវករ​នៅ​ឆ្នេរ​កោះ​តូច នៃ​សង្កាត់​កោះរ៉ុង ថា នា​ឱកាស​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​សកល ២០១៧- ២០១៨​នេះ ស្នើឲ្យ​ចូលរួម​ថែរក្សាអ​នាម័យ​ឆ្នេរ ឲ្យបាន​ជាប្រចាំ ដោយ​មិន​ត្រូវ​បោះចោល​សំរាម​ពាសវាល​ពាសកាល ពិសេស​មិន​ត្រូវ​លួច​បង្ហូរ​ទឹកស្អុយ​ចូល​សមុទ្រ និង​នាំ​យក​តុ​កៅអី ដាក់លក់​ចំណីអាហារ​ផ្សេង​នៅលើ​ឆ្នេរ​កោះ​តូច និង​ឆ្នេរ​ផ្សេងទៀត នាំឲ្យ​បាត់បង់​សោភ័ណភាព​ឆ្នេរ​ខ្សាច់​នោះ​ទេ​។

​សារ​ក្រើនរំលឹក របស់ លោក​អភិបាលខេត្ត​ព្រះសីហនុ​ពេលនេះ បាន​កើតមាន​ជា​ថ្មី​ទៀត បន្ទាប់ពី​មាន​ភ្ញៀវទេសចរ​ជាតិ ដែល​បាន​ទៅ​កម្សាន្ត​តាម​ឆ្នេ​រកោះ​តូច នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ បាន​រិះគន់​ថា ឆ្នេរ​កោះ​តូច​នាពេល​បច្ចុប្បន្ន​នេះ មាន​ធំក្លឹន​ស្អុយ និង​ត្រូវ​អាជីវករ​មួយចំនួន បាន​នាំយក​តុ​កៅអី ដាក់លក់​ចំណីអាហារ នៅលើ​ឆ្នេរ​ខ្សាច់​គ្មាន​សណ្តាប់ធ្នាប់ នាំឲ្យ​បាត់បង់​សោភ័ណភាព​ឆ្នេរ​។
​ទាក់ទិន​ឆ្នេ​រកោះ​តូច​នេះ ភ្ញៀវទេសចរ​ជាតិ​ភាគច្រើន ដែល​បាន​ទៅ​ដល់​ឆ្នេ​រកោះ​តូច នៃ​សង្កាត់​កោះរ៉ុង ក្រុង​-​ខេត្ត​ព្រះសីហនុ បាន​រិះគន់​ថា បរិស្ថាន​ឆ្នេរ និង​ទឹកសមុទ្រ​នៅ​ឆ្នេ​រកោះ​តូច​នាពេល​បច្ចុប្បន្ន​នេះ បាន​ជះ​ក្លិនស្អុយ និងរ​មាស់​ស្បែក ពេល​ពួកគេ​ចុះ​ងូតទឹក​ស​មុទ្យ និង​បាត់បង់​សោភ័ណភាព​។

​ភ្ញៀវទេសចរ​ជាតិ បារម្ភ​ខ្លាច​បរិស្ថាន​ឆ្នេរ​ខ្សាច់​កោះ​តូច ត្រូវ​បំផ្លាញ​ក្នុង​ពេល​ដ៏​ឆាប់ ហើយ​បាន​សំណូមពរ​ឲ្យ​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ជួយ​ទប់ស្កាត់​ការសង់​សំណង់​រឹងមាំ​នៅ​តាម​ឆ្នេរ ជាពិសេស​កម្ម​ភាព​បង្ហូរ​ទឹកស្អុយ ចូល​សមុទ្រ ដោយ​មិន​ឆ្លងកាត់​អាង​ចម្រោះ​ទឹកស្អាត​ជា​មុន​នោះ​ទេ​។​

​ភ្ញៀវទេសចរ​ជាតិ​ភាគច្រើន បង្ហាញ​ការព្រួយបារម្ភ​ខ្លាច​ឆ្នេរ​ខ្សាច់​កោះ​តូច មាន​ទីតាំង​នៅ​លើ​សង្កាត់​កោះរ៉ុង ខេត្ត​ព្រះសីហនុ ត្រូវ​បំផ្លាញ ព្រោះ​ពួកគេ​បាន​រអ៊ូរទាំ​ថា ពេល​ធ្វើដំណើរ​ឆ្លងកាត់ ពិសេស​ចុះ​ងូតទឹក​សមុទ្រ​នៅ​តាម​ឆ្នេរ​នេះ ទឹក​សមុទ្រ​មាន​ក្លិនស្អុយ និងរ​មាស់​ស្បែក​។​
​ភ្ញៀវទេសចរ ដែល​បាន​ទៅ​កម្សាន្ត​តាម​ឆ្នេរ​កោះរ៉ុង​សន្លឹម ឆ្នេរ​សុខសាន្ត ឆ្នេរ​កោះ​ឋានសួគ៌ និង​ឆ្នេ​រកោះ​តូច នៃ​សង្កាត់​កោះរ៉ុង ជាដើម នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ បាន​អះអាង​ថា បរិស្ថាន​ឆ្នេ​រកោះ​តូច​ពេលនេះ បាន​បំពុលបរិស្ថាន​ធ្ងន់ធ្ងរ ដែល​ទាមទារ​ឲ្យ​រដ្ឋបាល​ខេត្តព្រះសីហនុ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​មាន​វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។

​ភ្ញៀវទេសចរ​ជាតិ ស្នើ​ដល់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ត្រូវ​ទប់ស្កាត់​កុំ​ឲ្យ​អាជីវករ និង​ពលរដ្ឋ​រស់នៅ​តាម​ឆ្នេរ​នេះ បង្ហូរ​ទឹកស្អុយ​ចូល​សមុទ្រ និង​សង់​សំណង់​រឹងមាំ​ក្នុង​ទឹកសមុទ្រ​ជា​បន្ត​ទៀត ព្រោះ​នាំឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ឆ្នេរ និង​បាត់បង់​សោភ័ណភាព​ឆ្នេរ​ខ្សាច់​កោះ​តូច​ធ្ងន់ធ្ងរ​នា​ថ្ងៃ​អនាគត​។ ភ្ញៀវទេសចរ​ភាគច្រើន បាន​អះអាង​ថា បើ​អាជ្ញាធរ ឬ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ មិន​ទប់ស្កាត់​ការ​បង្ហូរ​ទឹកស្អុយ​ចូល​សមុទ្រ នៅ​ឆ្នេ​រកោះ​តូច ឲ្យបាន​ទាន់​ពេល​ទេ បរិស្ថាន​ឆ្នេ​រកោះ​តូច នឹង​ត្រូវ​បំផ្លាញ​ក្នុង​ពេល​ដ៏​ឆាប់​។​

​បញ្ហា​នេះ ភ្ញៀវទេសចរ​ជាតិ បាន​សំណូមពរ​ឲ្យ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ត្រូវ​លុបបំបាត់​រាល់​សំណង់​រឹងមាំ​ដែល​បាន​សង់​នៅលើ​ឆ្នេរ​ខ្សាច់ និង​ក្នុង​ទឹកសមុទ្រ ជាពិសេស​នៅ​មាន​អាជីវករ​ខ្លះ​នៅតាម​ឆ្នេរ​នេះ បាន​បង្ហូរ​ទឹកស្អុយ​ចូល​សមុទ្រ​ដោយ​មិន​ឆ្លងកាត់​អាង​ចម្រោះ​ទឹកស្អាត​ជាដើម ឲ្យបាន​ជា​ស្ថាពរ​។​

​អ្នកសម្របសម្រួល​សមា​គម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ លោកស្រី ជៀ​ប សុធា​រី បាន​កត់សម្គាល់​ថា ឆ្នេរ​ខ្សាច់​កោះ​តូច ស្ថិតនៅ​លើ​សង្កាត់​កោះរ៉ុង ពិតជា​ត្រូវ​បំពុលបរិស្ថាន​ធ្ងន់ធ្ងរ ដោយ​ការបង្ហូ​ទឹកស្អុយ​ចូល​សមុទ្រ ការសង់​សំណង់​រឹងមាំ​តាម​ឆ្នេរ និង​ក្នុង​ទឹកសមុទ្រ ក្នុងនោះ​ក៏​មាន​ការដាក់​តុ​កៅអី​លក់ដូរ​ចំណីអាហារ គ្មាន​សណ្តាប់ធ្នាប់​នៅ​លើ​ឆ្នេរ​ខ្សាច់​ជាដើម​។

​មន្ត្រី​សង្គម​ស៊ីវិល​រូបនេះ បាន​ទទូច​ដល់ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ឲ្យជួយ​ពិនិត្យ​បរិស្ថាន​ឆ្នេ​រកោះ​តូច និង​ផ្សេងៗ​ទៀត នៅលើ​កោះរ៉ុង ឲ្យបាន​ត្រឹមត្រូវ​ឡើងវិញ ដើម្បី​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ បង្កើន​ប្រាក់ចំណូល និង​រក្សា​កិត្តិយស​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ​នៅលើ​ឆាក​អន្តរជាតិ​ឲ្យបាន​ប្រសើរ​ថែម​ទៀត​នា​ថ្ងៃ​អនាគត​។

​ឆ្លើយតប​កង្វល់​នេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ផ្តល់​សម្ភាស​ដល់​អ្នកកា​សែ​ត កាលពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៧​ថា រដ្ឋបាល​ខេត្ត​នេះ ធ្លាប់​ចុះ​ណែនាំ​ដល់​ប្រជាពលរដ្ឋ ពិសេស​ប្រតិបត្តិ​ករ​ទេសចរ នៅ​តាម​ឆ្នេ​រកោះ​តូច មិន​ឲ្យ​សាងសង់​សំណង់​រឹងមាំ​ថ្មី នៅ​តាម​ឆ្នេ​រកោះ​តូច​ទៀត​ទេ ហើយ​សំណង់​រឹងមាំ​ដែល​បាន​សង់​រួច ត្រូវ​ឲ្យ​ម្ចាស់​ទីតាំង​នី​មួយៗ​រក្សា​នៅ​សភាព​ដើម និង​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​ទៀត​។​

​លោក យន្ត មីន បញ្ជាក់ កន្លងទៅ បញ្ហា​បរិស្ថាន​ឆ្នេរ​កោះ​តូច​នេះ មាន​មន្ត្រី​ជំនាញ​ក្រសួងបរិស្ថាន ក្រសួង​ទេសចរណ៍ រដ្ឋបាល​ក្រុង​ខេត្ត​ព្រះសីហនុ និង​អាជ្ញាធរ​សង្កាត់​កោះរ៉ុង បាន​ចុះ​ណែនាំ​ប្រតិបត្តិ​ករ​ទេសចរ​នៅ​តាម​ឆ្នេរ​កោះ​តូច​នេះ ឲ្យ​រួម​គ្នា​ការពារ​បរិស្ថាន​ឆ្នេរ​នេះ​ឲ្យបាន​ជាប្រចាំ និង​បាន​ហាម​មិន​ឲ្យ​បង្ហូតទឹក​ស្អុយ​ចូល​សមុទ្រ ដោយ​មិន​ឆ្លងកាត់​អាង​ចម្រោះ​ទឹកស្អាត​ជា​មុន​នោះ​ទេ​។ ជាង​នេះ ក៏​ហាម​មិន​ឲ្យ​យក​តុ​កៅអី​ទៅដាក់តាំង​លក់​ចំណីអាហារ ជូន​ភ្ញៀវ នៅលើ​ឆ្នេ​រខ្សា​ច់នាំ​ឲ្យ​បាត់បង់​សោភ័ណភាព​ឆ្នេ​រកោះ​តូច​ទៀត​ទេ​។​

​យ៉ាងនេះក្តី លោក យន្ត មីន បាន​អំពាវនាវ​ដល់​ប្រតិបត្តិ​ករ​ទាំងអស់ នៅ​តាម​ឆ្នេ​រកោះ​តូច និង​ឆ្នេរ​ផ្សេង​ទៀត​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ត្រូវ​ត្រូវ​រួម​សហការ​គ្នា​ជាមួយ​រដ្ឋ​បាល​ខេត្ត ជួយ​ថែរក្សា​សំអាត​អនាម័យ​រិស្ថាន​ឆ្នេរ ជាមួយ​អាជ្ញាធរ​ឲ្យបាន​ជាប្រចាំ​។ ជាពិសេស​មិន​ត្រូវ​លួច​សង់​សំណង់​រឹងមាំ​នៅ​លើ​ឆ្នេរ​ខ្សាច់ ឬ​ក្នុង​ទឹកសមុទ្រ និង​មិន​ត្រូវ​លួច​បង្ហូរ​ទឹកស្អុយ​ចូល​សមុទ្រ ដោយ​មិន​ឆ្លងកាត់​អាង​ចម្រោះ​ទឹកស្អាត​ទៀត​ទេ​។​

​យ៉ាងនេះក្តី ភ្ញៀវទេសចរ​ជាតិ បាន​រិះគន់​ថា បច្ចុប្បន្ននេះ បរិស្ថាន​ឆ្នេរ​ខ្សាច់​កោះ​តូច មាន​ធំក្លិន​ស្អុយ ហើយ​បរិស្ថាន​ឆ្នេរ​មិនសូវមាន​អនាម័យ និង​សោភ័ណភាព​ទេ ព្រោះ​ឃើញ​មានការ​បង្ហូរ​ទឹកស្អុយ​ចូល​សមុទ្រ និង​បាន​ដាក់​តាំងតុ​កៅអី ព្រម​ទាំង​សម្ភារៈ​ផ្សេងៗ នៅលើ​ឆ្នេរ​ខ្សាច់ គ្មាន​របៀបរៀបរយ និង​មាន​សង់​សំណង់​រឹងមាំ​ខ្លះ បាន​សង់​ជាប់​ឆ្នេរ​ខ្សាច់ និង​ក្នុង​ទឹកសមុទ្រ​ជាដើម ហើយ​បង្ហូរ​កាកសំណល់​កខ្វក់​ចូល​ទៅ​សមុទ្រ​អនាធិបតេយ្យ​។​

​ផ្តើម​ពី​បញ្ហា​នេះ ភ្ញៀវទេសចរ​ជាតិ បាន​សំណូមពរ​ដល់ រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ ជួយ​មាន​វិធានការ​ទប់ស្កាត់​ការសង់​សំណង់​រឹងមាំ​ថ្មី​ទៀត នៅលើ​ឆ្នេ​រកោះ​តូច និង​ទប់ស្កាត់​ការ​បង្ហូរ​ទឹកស្អុយ​ចូល​សមុទ្រ​ឲ្យបាន​ជា​ស្ថាពរ និង​មាន​ប្រសិទ្ធភាព ដើម្បី​ថែរក្សា​បរិស្ថាន​ឆ្នេរ​កោះ​តូច​ឲ្យមាន​អនាម័យ និង​សោភ័ណភាព​ដូចដើម​វិញ​។​

​បញ្ហា​បរិស្ថាន​ឆ្នេរ​កោះ​តូច​នេះ កន្លងមក ថ្នាក់ដឹកនាំ​រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ រួមជាមួយ​អាជ្ញាធរ​ជំនាញ​ក្រសួង​មន្ទីរ​ពាក់ព័ន្ធ មាន​មន្ទីរ​បរិស្ថាន​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​កោះរ៉ុង ជាដើម បាន​ចុះ​ណែនាំ​ដល់​ប្រតិបត្តិ​ករ​ទេសចរ​ទាំងអស់ នៅលើ​ឆ្នេ​រកោះ​តូច ឲ្យចូល​រួម​ថែរក្សា​អនាម័យ​បរិស្ថាន​ឆ្នេ​រកោះ​តូច ឲ្យបាន​ជាប្រចាំ​។ ជាងនេះទៀត ក៏​ណែនាំ​ដល់​ក្រុម​អាជីវករ​ទាំងនោះ មិន​ឲ្យ​នាំយក​តុ​កៅអី និង​សម្ភារៈ​ផ្សេងៗ​ដាក់​លើ​ឆ្នេរ​ខ្សាច់ ដើម្បី​លក់ដូរ​ចំណីអាហារ​ផ្សេងៗ​នោះទេ ប៉ុន្តែ​បម្រាម​នេះ​ត្រូវ​អាជីវករ​នៅ​តាម​ឆ្នេរ​កោះ​តូច បាន​ចូលរួម​អនុវត្ត​តែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន​នេះ ភាពអនាធិបតេយ្យ​នៃ​ការដាក់​តុ​កៅអី សម្ភារៈ​ផ្សេងៗ និង​ការ​បង្ហូរ​ទឹកស្អុយ​ចូល​សមុទ្រ បាន​បន្ត​កើត​ឡើង​វិញ​។​

​ក្រសួងទេសចរណ៍​បង្ហា​ញ​ថា ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ មាន​ប្រវែង​ជាង ១៧១​គីឡូម៉ែត្រ (១៧១.៣៥​គីឡូម៉ែត្រ​) និង​មាន​កោះ​ចំនួន ៣២ មាន​ជីវចម្រុះ​ធម្មជាតិ​ស្រស់ស្អាត​ដែល​ជា​សក្ដានុពល​ក្នុង​ការអភិវឌ្ឍ​ពង្រីក​វិស័យ​ទេសចរណ៍​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ នា​ថ្ងៃ​អនាគត​៕ ដែន សីមា

spot_img
×