ឆ្នាំជូត ៖ រាសីឡើងខ្ពស់។ ការងារនឹងមានការលំបាកច្រើន កុំប្រញាប់នឿយណាយព្រលែងដៃ ចង់ជោគជ័យត្រូវអត់ធ្មត់ដល់ចុងក្រោយ។ ចំណូលមិនបានដូចបំណងចាំបាច់ត្រូវប្រយ័ត្នប្រយែង កុំដោយសារប្រយោជន៍តូច ចំពោះមុខធ្វើឲ្យបាត់បង់ឱកាសធំទៅថ្ងៃក្រោយ។ មនោសញ្ចេតនា ត្រូវចេះទប់អារម្មណ៍ កុំមួម៉ៅគ្មានហេតុផលនាមឲ្យប៉ះទង្គិចផ្លូវចិត្តដៃគូ។ ទិសនាំលាភ ទិសលិច តំណមទិសកើត។ ពណ៌នាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំវក៕
ឆ្នាំឆ្លូវ ៖ រាសីឡើងខ្ពស់។ អាស្រ័យដោយថាមពលធ្វើការនិងបទពិសោធន៍របស់ខ្លួន អ្នកនឹងដោះស្រាយកិច្ចការគ្រប់យ៉ាងដោយរលូន។ យីអ៊ុនឡើង អាចវិនិយោគរកចំណេញ។ មនោសញ្ចេតនា គួរយកអស់ភាពក្លាហានដើម្បីសម្តែងមនោសញ្ចេតនាចំពោះមនុស្សដែលខ្លួនស្រឡាញ់ អ្នកនឹងបានចម្លើយដូចចិត្ត។ ទិសនាំលាភទិសខាងអាគ្នេយ៍ តំណមទិសខាងពាយ័ព្យ។ ពណនាំសំណាង ពណ៌ក្រហម។ អ្នកយកអាសារឆ្នាំម្សាញ់៕
ឆ្នាំខាល ៖ រាសីឡើងខ្ពស់។ ការងារ ៖ ទោះបីរាសីកំពុងល្អ តែគូប្រជែងតែងរកវិធីវាយឆ្មក់ ដូច្នេះត្រូវប្រយ័ត្នប្រយែងក្នុងគ្រប់សកម្មភាព នឹងនរគ្រប់ស្ថានការ។ ថ្ងៃនេះមានឱកាសល្អដើម្បីវិនិយោគ តែដាច់ខាតមិនត្រូវលោភលន់ មនោសញ្ចេតនា ពិបាកបញ្ចៀស បានការអាក់អន់ចិត្តឈ្មោះប្រកែកគ្នា។ ទិសនាំលាភទិសខាងត្បូង តំណមទិសលិច។ ពណ៌នាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំថោះ រាសីឡើងខ្ពស់។ ការងារ ត្រូវប្រយ័ត្នមានអ្នកចាក់រុកពីក្រោយខ្នង ត្រូវបញ្ចៀសប៉ះទង្គិចជាមួយអ្នកដទៃ។ ចង់វិនិយោគចាំបាច់ត្រូវមានចំណេះដឹង បន្សំបទពិសោធន៍។ មនោសញ្ចេតនា ប្រសិនចង់ឲ្យកាន់តែមានភាពស្និទ្ធស្នាលជាមួយដៃគូ កុំស្តាយប្រាក់ និងពេលវេលា។ ទិសនាំលាភទិសនិរតី តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំរោង ៖ រាសីស្រុតចុះ។ ការងារជយបការលំបាកហ៊ុមព័ទ្ធ ជួបភាពទ័លច្រក ត្រូវសុទិដ្ឋិនិយម នឹងនរដោះស្រាយ។ ចាយវាយត្រូវផ្អែកលើខ្ទង់ចំណូលជាក់ស្តែង។ មនោសញ្ចេតនា ភាពសោះអង្គើយរបស់ដៃគូធ្វើឲ្យអ្នកមានអារម្មណ៍មួម៉ៅ និងអស់សង្ឃឹម។ ទិសនាំលាភទិសឦសាន តំណមទិសនិរតី។ ពណ៌នាំសំណាងពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំម្សាញ់ ៖ រាសីឡើងខ្ពស់។ ការងារជួបការលំបាកតែងបានអ្នកជួយយកអាសា ហេតុនេះគ្រប់យ៉ាងចុងក្រោយសុទ្ធតែបានលទ្ធផលដូចចិត្ត។ រាសីឡើងមានឱកាសទទួលលាភចូលផ្ទះ។ មនោសញ្ចេតនា អ្នកនៅលីវគួរឧស្សាហ៍ចេញក្រៅទំនាក់ទំនងមិត្តភក្តិ នឹងមានឱកាសបានជួបមនុស្សក្នុងក្តីស្រមៃ។ ទិសនាំលាភទិសខាងកើត តំណមទិសខាងពាយ័ព្យ។ ពណ៌នាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំមមី ៖ រាសីល្អមធ្យម។ ការងារ ៖ អ្នកធ្វើជំនួញជួញដូរ នឹងជាថ្ងៃដ៏ជោគជ័យដោយទទួលបានចំណេញធំ។ យីអ៊ុនឡើង លុយកាក់មានចាយពេញៗដៃ។ មនោសញ្ចេតនា ផ្អែមល្ហែម ជ្រាលជ្រៅ។ ទិសនាំលាភទិសខាងលិច តំណមទិសខាងកើត។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំមមែ ៖ រាសីស្រុតចុះ។ ការងារមានឱកាសសហការច្រើនជាមួយដៃគូដ៏មានឥទ្ធិពល។ ថ្ងៃនេះដោយសារមិត្តភក្តិអ្នក ត្រូវចាយខ្ទង់ប្រាក់ធំ១ ប៉ុន្តែនេះជាចំណាយសមស្រប។ មនោសញ្ចេតនា អ្នកនៅលីវនឹងមានឱកាសបានជួបមនុស្សដែលខ្លួនប្រាថ្នាចង់បានជាគូគាប់។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាងពណ៌ខៀវ, ខ្មៅ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំវក ៖ រាសីឡើងខ្ពស់។ ការងារត្រូវម៉ឺងម៉ាត់បន្តិចកុំបង្កើតឱកាសឲ្យគូប្រជែងលូកដៃ ចៀសវាងប៉ះទង្គិចជាមួយអ្នកដទៃ នាំឲ្យខូចប្រយោជន៍ខ្លួនឯង។ ត្រូវរក្សាលុយកាក់ឲ្យមធ្យ័ត ចេញក្រៅកុំយកតាមខ្លួននូវប្រាក់កាស និងទ្រព្យមានតម្លៃច្រើន។ មនោសញ្ចេតនា មនុស្សម្នាក់ៗបុគ្គលិកលក្ខណៈទស្សនៈផ្សេងៗគ្នា ត្រូវចេះសម្របកុំដាក់សម្ពាធឲ្យអ្នកដទៃត្រូវតែយល់តាមខ្លួន។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ពណ៌លឿង។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំរកា ៖ រាសីស្រុតចុះ។ ការងារមានឱកាសតែល្អអាក្រក់ពិបាកស្មាន, ត្រូវពិចារណាឲ្យម៉ត់ចត់។ មិនត្រូវអួតអាងទ្រព្យសម្បត្តិនាំឲ្យជនខិលខូចកើតចិត្តលោភលន់។ មនោសញ្ចេតនា ពេលឯកោទើបមានអារម្មណ៍ស្តាយគ្រាមានសុភមង្គល។ ទិសនាំលាភទិសឦសាន តំណមទិសលិច។ ពណ៌នាំសំណាង ពណ៌លឿង។ អ្នកយកអាសា ឆ្នាំឆ្លូវ៕
ឆ្នាំចរ ៖ រាសីល្អមធ្យម។ ការងាររីកចម្រើន គ្រប់យ៉ាងប្រព្រឹត្តទៅដោយរលូនតាមផែនការ ទិន្នផលការងារខ្ពស់។ ថ្ងៃនេះលូកមានលទ្ធភាពក្តាប់ឱកាសវិនិយោគ និងវិភាគទីផ្សារល្អ។ មនោសញ្ចេតនា នេះជាពេលវេលាសមស្រប ដើម្បីសម្តែងមនោសញ្ចេតនាចំពោះមនុស្សដែលខ្លួនស្រឡាញ់។ ទិសនាំលាភទិសខាងត្បូង តំណមទិសកើត។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំកុរ ៖ រាសីល្អមធ្យម។ ការងារដំណើរការដោយងាយស្រួល មានឱកាសសហការថ្មីៗ ត្រូវបានថ្នាក់លើស្រឡាញ់ពេញចិត្ត អ្នករួមការងារគាំទ្រ ថ្ងៃនេះមានសំណាងដោយសារមិត្តភក្តិនាំមកឲ្យ។ ទិសនាំលាភទិសខាងត្បូង តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំមមែ៕