Wednesday, December 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ផៃ ស៊ី​ផាន​៖​សោកស្តាយ​ចំពោះ​វោហារ​សាសន៍​របស់​លោកស្រី ធីតា ឃិះ អំពី​បដិវត្តន៍​ពណ៌​

ភ្នំពេញ​៖ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​សម្តែង​នូវ​សេចក្តី​រង្កៀស​ចិត្ត និង​សោកស្តាយ​ចំពោះ​វោហារ​សាសន៍​របស់​លោកស្រី ធីតា ឃិះ ដែល​ប្រាប់​ដល់​សាធារណៈ​ថា លោកស្រី ដែលជា​នាយិកា​ប្រតិបត្តិ នៃ​អង្គការ​សីល​ការ “​មិន​យល់ស្រប​នឹង​ការលើកឡើង​បែបនេះ​ទេ​”​អំពី​បដិវត្តន៍​ពណ៌​។​

​លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​ថ្ងៃទី​២៩​ខែធ្នូ​ឆ្នាំ​២០១៧​នេះ បាន​សរសេរ​សារ​ក្នុង​ផេ​ក​ផ្លូវការ​ថា “​គោរព​ជម្រាបជូន​បណ្តាញសារព័ត៌មាន និង​ប្រិយមិត្ត​ហ្វេ​ស​ប៊ុ​ក ចម្លើយ​របស់ខ្ញុំ​ជូន​អ្នកសារព័ត៌មាន​៖​ឆ្លើយតប​ជាបឋម ចំពោះ​លោកស្រី ធីតា ឃិះ នៅក្នុង​ការលើកឡើង​តាម​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ថ្ងៃ​សុក្រ ទី​២៩ ខែធ្នូ ឆ្នាំ​២០១៧ ក្រោម​ចំណងជើង​ថា “ លោកស្រី ធីតា ឃិះ ចង់​ហៅ​បណ្ឌិត​ពីររូប​របស់ រាជរដ្ឋាភិបាល​មក​ជ​ជែក​អំពី​បដិវត្តន៍​ពណ៌​”​ខ្ញុំ​មាន​សេចក្តី​រង្កៀស​ចិត្ត និង​សោកស្តាយ​ចំពោះ​វោហារ​សាសន៍​របស់​លោកស្រី ដែល​ប្រាប់​ដល់​សាធារណៈ​ថា​៖ លោកស្រី ដែលជា​នាយិកា​ប្រតិបត្តិ នៃ​អង្គការ​សីល​ការ “​មិន​យល់ស្រប​នឹង​ការលើកឡើង​បែបនេះ​ទេ​”​។​

​បើតាម​លោក ផៃ ស៊ី​ផាន ខ្ញុំ​ប្រហាក់ប្រហែល​ជាមួយ និង​ការប៉ាន់ស្មាន​របស់ខ្ញុំ ពិតប្រាកដ​ណាស់​ថា លោកស្រី​ពុំបាន​យកចិត្តទុកដាក់​និង​ការផ្សព្វផ្សាយ របស់​បណ្តាញ​ទូរ​ស្សន៍​ក្នុងស្រុក ដែល​បាន​ចាក់ផ្សាយ​ជា​សាធារណៈ និង​បន្តបន្ទាប់ នូវ​ភស្តុតាង​មួយចំនួន​តូច និង​ការពន្យល់​យ៉ាង​សាមញ្ញ​រួចមកហើយ របស់ “​អង្គភាព​ប្រតិកម្ម​រហ័ស​” ពី​ហេតុផល​នៃ​អង្គសេចក្តី និង​អង្គហេតុ ព្រមជាមួយ និង​ការប្រៀបធៀប​ពីអ្វី​ដែល​បាន​កើតឡើង​នៅ​ប្រទេស​មួយចំនួន​។ អ្នកប្រាជ្ញ​សង្គម​អន្តរជាតិ​បាន ផ្តល់​និយមន័យ​អ្វីដែល​ហៅថា​”​បដិវត្តន៍​ពណ៌​”​នោះ​ក៏ដូចជា​សារពត៌មាន​រស្មី​កម្ពុជា ក៏បាន​ផ្សព្វផ្សាយ​ពី​ចលនា​បដិវត្តន៍​ពណ៌​នេះ​ពីរលើក ឬ​ពីរ​ច្បាប់​រួច ផងដែរ​។​
​ប្រាកដ​ណាស់​លោកស្រី​នាយិកា​ចំណាយពេល​ច្រើន និង​យកចិត្តទុកដាក់​ខ្ពស់​ស្រប​ជាមួយ​បណ្តាញ​ព័ត៌មាន​បរទេស​ដែលមាន​និន្នាការ និង​គាំទ្រ​អោយមាន​ភាព ចលាចល​នេះ​ជាមួយ និង​ការ​ញុះញង់​ក្នុង​រូបភាព​វិទ្ធង្សនា​អោយមាន​កើតឡើង ជាយ​កថា​ហេតុ​នៅ​កម្ពុជា ។​

​លោកស្រី​នាយិការ ប្រហែល​យល់ស្រប​ទាំងស្រុង​ជាមួយនឹង អ្នក​បំពុល​ព័ត៌មាន​ក្នុង​បរិបថ​នេះ ដែល​គេ​យល់ថា ”​ការ​គៀរគរ ចលនា​មហាជន​ប្រឆាំង​ទាំងស្រុង​នឹង​ស្លាប់​រស់​ជាមួយ​រាជរដ្ឋាភិបាល​ស្របច្បាប់ គឺជា​”​សេរីភាព​នឹង​ប្រជាធិបតេយ្យ​”​។​

​ក៏ប៉ុន្តែ​រាជរដ្ឋាភិបាល​ដែលមាន​កាតព្វកិច្ច​ថែរក្សា​សណ្តាប់ធ្នាប់​សាធារណៈ​និង​នីត្យានុកូលភាព នៃ​ដំណើរការ​ប្រក្រតី​របស់​រដ្ឋ យល់ឃើញថា​” ជា​ចលនា​អាណាធិបតេយ្យ និង​បដិវត្តន៍​ពណ៌​” ដូចគ្នា​ពិតប្រាកដ​ជាមួយ និង​អ្នកប្រាជ្ញ​សង្គមសាស្ត្រ ដែល​បាន​សិក្សា​ពិតប្រាកដ និង​ចងក្រង​ជា​ឯកសារ​នៅ វី​គី​ភី​ឌា (Wikipedia) ដែល​លោក​នាយិការ​អាច​ស្វែងយល់បាន​យ៉ាង​ងាយស្រួល​បំផុត​។​

​ជាមួយនេះ​ដែល​លោកស្រី​នាយិការ​គួរ​ដឹង និង​ផ្តល់​ការគោរព​រដ្ឋធម្មនុញ្ញ​មាត្រា​៥១​ថ្មី ដែល​ចែង​ច្បាស់​ថា “​ប្រជាពលរដ្ឋ​ប្រើ​អំណាច​របស់​ខ្លូន​តាមរយៈ​រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និង​សាលាជម្រះក្តី​” គឺ​មិនមែន​យក​ដង​ថ្នល់​ជាការ​តតាំង​របស់ខ្លួន​តាមរយៈ​ចលនា​”​អំណាច​មហាជន​”​ដែល​លោកស្រី​នាយិការ​តែងតែ​គាំទ្រ​នោះ​ទ្បើ​យ​។​
​ភស្តុតាង​ជា​ផ្លូវការ នៅក្នុង​តុលាការ​កំពូល​ដែល​បាន​វិនិច្ឆ័យ​រួចមកហើយ​នៅ​ថ្ងៃទី​១៦ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៧ រំលាយ​គណបក្ស CNRP ដែលជា​មូលដ្ឋានគ្រឹះ​នៃ​បដិវត្តន៍​នេះ តាមរយៈ​ផែនការ​ប្រកាស​សាលដីកា​រួចស្រេច​ផង ហើយ​ក្រសួង​ដែលមាន​សមត្ថកិច្ច​ពាក់​ព័ន្ធ​កំពុង​អនុវត្តន៍​ជា​បន្តបន្ទាប់​សាលដីកា​តុលាការ​កំពូល​នេះ​។​
​លោកស្រី មាន​សិទ្ធិ​ផ្ទាល់​មិន​ឯកភាព និង​សាលដីកា​របស់​តុលាការ​កំពូល ក៏ប៉ុន្តែ​គ្មាន​ច្បាប់​ណាមួយ អនុញ្ញាតអោយ​លោកស្រី​ធ្វើ​សកម្មភាព​ប្រឆាំងនឹង​សេចក្តីសម្រេច ឬ​វិធានការ​អនុវត្តន៍​សាលដីកា​នេះឡើយ​។​

​សូម​លោកស្រី​នាយិកា ពិនិត្យ​អោយបាន​ច្បាស់លាស់​ចំពោះ​ខ្លឹមសារ​ច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល ហើយ​ឆ្លុះ​ប​ញ្ជាំ​ង និង​សកម្មភាព​របស់លោក​ស្រី ហើយ​នេះ ក៏​មិនមែនជា​ការបិទ​សិទ្ធិ នៃ​ការបញ្ចេញ​យោបល់​របស់​លោកស្រី​នោះឡើយ តែ​សម្តី​និង​សកម្មភាព​នេះ​កំពុងតែ អាច​ចាត់ទុកបាន​ថា​ជាការ​ប្រព្រឹត្តិ​លើសពី​សកម្មភាព​អង្គការក្រៅរដ្ឋាភិបាល​នោះ​ហើយ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×