Wednesday, December 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ចប់​យុទ្ធនា​ការលើក​ទី​៣ ពាក់ និង​ចែក​មួកសុវត្ថិភាព នៅ​ខេត្តបន្ទាយមានជ័យ​

បន្ទាយមានជ័យ​៖ កាលពី​ល្ងាច​ថ្ងៃទី​២៩​ធ្នូ គណ​:​ក​ម្មា​ធិ​ការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តបន្ទាយមានជ័យ​បានបញ្ចប់​រី បានបញ្ចប់​យុទ្ធនាការ​ពាក់មួក​សុវត្ថិភាព​និង​ចែក​វា​មួក​លើក​ទី​៣ (​ថ្ងៃទី​២៨-២៩ ធ្នូ​ឆ្នា​២០១១៧) ដែល​នៅលើ​ផ្លូវជាតិ​លេខ​៥​ក្នុងភូមិ​សាស្ត្រ​ស្រុក​មង្គល​បូរី​ិ និង​ក្រុង​សិរីសោភ័ណ និង​ផ​ផ្លូវជាតិ​លេខ​៦ ក្រុង​សិរីសោភ័ណ​។

​លោក​ឧ​ត្ត​ម​សេនិយ៍ អ៊ុំ សុផល ស្នងការរង​ទទួល​ផែន​នករបាល​សណ្តាប់ធ្នាប់​នៃ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​ម​មានជ័យ​និយាយថា​: យុទ្ធនាការ​នេះ​បន្ត ដោយសារ​ថា អត្រា​គ្រោះថ្នាក់​ចរាចរណ៍​សម្រាប​អ្នកធ្វើដំណើរ​តាម​ទៅ​ចក្រយានយន្ត​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ធ្ង​រ​និង​បាត់បង​ជី​វីត​ព្រោះ​បោក​ក្បាល ដ​លយ​ប៉ះទង្គិច​ក្បាល មកពី​អត់​ពាក់មួក​សុវត្ថិភាព​។ ពោលគឺ​បញ្ហា​ប្រឈម​គ្រោះថ្នាក់​ទម្រង់​នេះ នៅតែមាន​បរិមាណ​ច្រើន​និង​មាន​លក្ខណ​:​ព្រឺ​ខ្លាច​។​

​សូម​រំលឹកថា តាម​របាយការណ៍​រប​ស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​កម្ពុជា គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំឆ្នាំ​២០១៦ អត្រា​អ្នកជិះ​ម៉ូតូ​ជា មុខសញ្ញា​គ្រោះថ្នាក់​ស្លាប់​ច្រើនជាងគេ​រហូតដល់​៧៦​ភាគរយ និង​អ្នក​គ្រោះថ្នាក់​ជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព​មាន​ចំនួន​៦៦​ភាគរយ នៅក្នុង​ចំណោម​អ្នកស្លាប់​សរុប​១.៣៥៧​នាក់​។​

​លោក​វរសេនីយ៍ សន គឹមសួគ៌ នាយការិយាល័យ​នគរបាល​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ឱ្យដឹងថា​: បើក​យុទ្ធនាការ​ពាក់មួក​សុវត្ថិភាព និង​ចែក​មួក​ជូន​ដល់​ប្រជាពលរដ្ឋ​ជា​អ្នកបើកបរ​និង​អ្នករួមដំណើរ​នេះ ដើម្បីអោយ​គ្រប់គ្នា​ពាក់មួក​សុវត្ថិភាព ហើយ​បម្រុង​ទប់ស្កាត់ ការពារ​អាយុជីវិត​ម​នុស្ស​។​

​លោក​និយាយ​បន្តថា :​ក្នុង​រយៈពេល​មួយឆ្នាំ​២០១៧​នេះ ដោយមាន​វិធានការ​រិត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​មានការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​បាន​ទូលំទូលាយ​ជូន​ដល់​ប្រជាពលរដ្ឋ​សង្កេតឃើញថា អត្រា​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយចុះ​បើ​ប្រៀបធៀប​នឹង​បណ្តា​ឆ្នាំកន្លងមក​។ ប្រជាពលរដ្ឋ​បាន​ចូលរួម​ទទួលបាន​មួកសុវត្ថិភាព​ក្រោយពី​ផាកពិន័យ ណែនាំ​និង​ពន្យល់​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ក៏បាន​លើកឡើង​និង​មានការ​សប្បាយរីករាយ សកម្មភាព​នេះ​បានផ្តល់​នូវ​សារៈសំខាន់​ក្នុងការ​ការពារ​សុវត្ថិភាព​គេចផុត​ពី​គ្រោះថ្នាក់​អាយុជីវិត​។​

​សូម​រំលឹកថា យុទ្ធនាការ​ពាក់មួក​សុវត្ថិភាព​នេះ ក្នុង​១​លើកៗ គណ​:​ក​ម្មា​ធិ​ការ​បាន​ចែក​មួកសុវត្ថិភាព​ជិត​៥០០​មួក ។​

​លោក​វរសេនីយ៍ សន គឹម​សួរ និង​លោក​បា​៉​ល់ សី​ុ​មេ​ដា បានផ្តល់​ការសម្ភាសន៍​ដល់​អ្នក​សារ​ព៍​ត័​មាន​បន្ថែម​យ៉ាង​ដូច្នេះ : ជាការ​សង្កេត ក្រោយ​យុទ្ធនាការ​១​លើកៗ ក័​មាន​ផលចំណេញ​ច្រើន​ដែរ ដោយ​ធ្វើអោយ​អ្នកបើកបរ​និង​អ្នករួមដំណើរ​បាន​យល់ដឹង​ច្រើនឡើង​ថែមទៀត​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ពី​ការបង្ការ​បញ្ជៀ​ស កាត់បន្ថយ​គ្រោះថ្នាក់​។ ហើយ​នៅមាន ក៏​ចៀស​រួច​ពី​ប​គ្ហា​បះ​៉​ទ​ង្កី​ច​ក្បាល​ដែរ​។​

​ឯ​លោក គឹម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ និង​ជា​អនុប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បាន​ស្នើអោយ​មន្ត្រី​ជំនាញ​សាធារណការ​និង​ដឹកជញ្ជូន នគរបាល ក​កងរាជអាវុធហត្ថ អាជ្ញាធរ​ដែនដី ដៃគូ​អភិវឌ្ឍន៍​និង​មហាជន​ត្រូវខិតខំ​បន្ថែម​លើ​ការអប់រំ​ផ្សព្វផ្សាយ​ពី​ច្បាប់​និង​បង្កើន​ការត្រួតពិនិត្យ​ពី​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដើម្បី​កាត់បន្ថយ និង​ឈានទៅ​បំបាត់​គ្រោះថ្នាក់​ចរាចរ​រណ៍​ទ្រង់ទ្រាយ​ធំៗ​និង​អាក្រក់ ៗ​៕ ដោយ​៖​បន្ទាយ

×