Wednesday, December 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការរង​ម្នាក់ និង​មេឃុំ​២​នាក់ នៅ​បន្ទាយមានជ័យ មាន​បញ្ហា​រឿង​ចេញ​ឯកសារ​ជូន​ជនបរទេស​អន្តោប្រវេសន៍​ខុសច្បាប់

បន្ទាយមានជ័យ ៖ ស្នងការរង​ម្នាក់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​លោក​មេឃុំ​២​នាក់ នៅ​ខេត្តបន្ទាយមានជ័យ​មានរឿង​អាស្រូវ ដែល​បានចេញ​ឯកសារ​រដ្ឋបាល​ខ្មែរ​ជូន​ដល់​ជនអន្តោប្រវេសន៍​បរទេស​កាន់កាប់​ប្រើប្រាស់​ដោយ​ខុសច្បាប់​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឃុន សំបូរ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​បាន​ព្រមាន​ថា ៖ “( កុំ​ថា​ព្រមាន តែ​អោយ​ថា​ម៉េច )​បើ​មានមុខ​សញ្ញា​ហើយ​គឺ​លោក​ស្នងការរង​ម្នាក់​និង​មេឃុំ ២​នាក់​អាច​ប្រឈម​និង​ផ្លូវច្បាប់ ដោយសារ​ពួកគាត់​បាន​បន្ត​ចេញ​ឯកសារ​រដ្ឋបាល​បែបបទ​កម្ពុជា ជូន​ដល់​ជនបរទេស​អន្តោប្រវេសន៍​អោយកាន់កា​ប់​ប្រើប្រាស់​ដោយ​ខុសច្បាប់ ” ។​.

​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ឃុន សំបូរ តំណាង​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​បាន​និយាយ​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​និង​អនុវត្ត​អនុ​ក្រិ​ត្យ​លេខ​១២៩ របស់​រាជរដ្ឋាភិបាល​ស្តី​ការលុបចោល​និង​ការដកហូត​ឯកសារ​រដ្ឋបាល​ខ្មែរ​មិន​ប្រក្រតី​ពី​ជនបរទេស ធ្វើ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៧ ។

​លោក បន្តថា ៖ ពួកគាត់​ធ្វើ​ហ្នឹង គឺ​បំពាន​ហើយ​ព្រោះ​ធ្វើ​ក្រោយ​ពេលដែល​ច្បាប់​បាន​ហាមឃាត់​មន្ត្រី​អាជ្ញាធរ​ដែនដី​មូលដ្ឋាន​និង​សមត្ថកិច្ច​នគរបាល​ខេត្ត ស្រុក​ក្រុង​និង​ប៉ុស្តិ៍​រដ្ឋបាល​ពាក់ព័ន្ធ​មិន​អោយចេញ​ឯកសារ​រដ្ឋបាល​បែបបទ​កម្ពុជា​ជូន​ជនបរទេស​អន្តោប្រវេសន៍​ខុសច្បាប់​ទៀត​នោះ​។ ពោលគឺ​សកម្ម​ល្មើស​នេះ បានកើត​ឡើង​ពេល​សមត្ថកិច្ច​កម្ពុជា​បន្ត​យុទ្ធនាការ​លុបចោល​និង​ដកហូត​ប្រមូល​មកវិញ​រាល់​ឯកសារ​រដ្ឋបាល​កម្ពុជា​ដែល​ចេញ​អោយ​ដោយមាន​ភាពមិនប្រក្រតី​ទៅលើ​ជនបរទេស​ខុសច្បាប់ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឃុន សំបូរ មិន​ព្រម​ប្រាប់​ពី​ឈ្មោះ​មន្ត្រី​ទាំង​៣​រូបនោះ​ឡើយ ទាំង​នៅក្នុង​ប្រជុំ​ផ្សព្វផ្សាយ ក៏ដូចជា​អ្នក​សារ​ព៍​ត័​មាន​សួរ ។ ប៉ុន្តែ​លោក​ព្រលយ​ពាក្យ​ថា ខ្លួនគេ​គេ​ដឹង​ហើយ បង្ហើប​ប៉ុណ្ណឹង អ្នក​ក្រៅ​សាមីខ្លួន កុំអាល​ចង់ដឹង​ព្រោះ​វា​ស្ថិតក្នុង​ដំណាក់កាល​អង្កេត​?​។​

​លោក​អគ្គនាយករង​បាន​បង្ហើប​ថា ៖ “​ឯកសារ​សំណុំរឿង​ហ្នឹង គេ​បាន​បញ្ជូនទៅ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដើម្បី​ពិនិត្យ​និង​សម្រេច ហើយ “​។

​លោក​សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ បាន​និយាយថា​៖ សមត្ថកិច្ច​ដែល​ចុះ​ធ្វើ​ការដកហូត​ឯកសារ​រដ្ឋបាល​ខ្មែរ​ពី​ជនបរទេស​ដែល​កំពុង​កាន់កាប់​មាន​ភាពមិនប្រក្រតី ត្រូវតែ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់ មាន​ស្តង់ដារ​តែមួយ គ្មាន​លំអៀង គ្មាន​ចំណុច​សង្ស័យ​។​

​លោក​សួន បវរ និយាយ​បន្តថា​៖ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែលមាន​តួនាទី​ចេញ​ឯកសារ​រដ្ឋបាល​ខ្មែរ​ត្រូវ​ធ្វើឱ្យបាន​ប្រុងប្រយ័ត្ន​ជាពិសេស​កុំ​ប្រព្រឹត្ត​អំពើពុករលួយ ។​កុំ​ទទួលបាន​ប្រាក់​បន្តិចបន្តួច​ពី​ការ​សូកប៉ាន់​ហើយ​ចេញ​ឯកសារ​រដ្ឋបាល​ទៅ​ជនបរទេស​កាន់កាប់​ប្រើប្រាស់​ជា​អំពើ​ខុសច្បាប់ ហើយ​ទីបំផុត​ខ្លួនឯង​ប្រឈម​ផ្លូវច្បាប់​នោះ​​អំពី​កាន់កាប់​និង​ប្រើប្រាស់​ឯកសារ​រដ្ឋបាល​ខ្មែរ​នៅក្នុង​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សិទ្ធិ ឡោះ ស្នងការរង​និង​ជា​តំណាង លោក​ឧត​ហ​តម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ឱ្យដឹងថា​: ជំរឿន​គិត​ត្រឹម​ឆ្នាំ​២០១៥​មក ក្នុង​ខេត្តបន្ទាយមានជ័យ មាន​ជនបរទេស​អន្តោប្រវេសន៍​ស្នាក់នៅ​ដែល​បាន​កាន់កាប់​និង​ប្រើប្រាស់​ឯកសារ​រដ្ឋបាល​ខ្មែរ​មាន​ចំនួន​១៨៦​គ្រួសារ ស្មើ​និង​៤១៥​នាក់ និង​ជនបរទេស​ដែល​គ្មាន​ឯកសារ​រដ្ឋបាល​ខ្មែរ​តែ​ស្នាក់នៅ​យូរ មាន​សរុប​៥០​គ្រួសារ ស្មើ​និង​៨០​នាក់​។​

រីឯ​ជនបរទេស​ស្នាក់នៅ​ធ្វើ​ការងារ​រយៈពេល​វែង​មាន​ចំនួន​២៣​សញ្ជាតិ ស្មើ​និង​១.៣០៩​នាក់ ។ ទោះយ៉ាងណា គេ​មិន​លម្អិត​ថា មាន​ជនជាតិ​ណា ពិសេស​ជនជាតិ​វៀតណាម​ប៉ុន្មាន​នោះឡើយ​៕ ដោយ​៖​បន្ទាយ

×