បាត់ដំបង ៖ ឃាតករវ័យក្មេង ដែលកាប់សម្លាប់ស្ត្រីមានផ្ទៃពោះ ៨ ខែ ឲ្យស្លាប់ក្នុងថ្លុកឈាម នៅស្រុកបវេល ខេត្តបាត់ដំ បង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ នៅរសៀលថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ២០១៧។ឃាតករមានឈ្មោះ ហួន រាហូ អាយុ ១៤ឆ្នាំ រស់នៅភូមិ ឃុំ ស្រុក បវេល ខេត្តបាត់ដំបង ក្នុងនោះនគរបាលស្រាវជ្រាវដកហូតបាន ជាវត្ថុតាងទាក់ទង នឹងអំពើល្មើស ។ ក្នុងដំណាក់កាលសមត្ថកិច្ចនគរបាល ឃាតករបានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់សម្លាប់ជនរងគ្រោះឈ្មោះ ហួន រ៉ានី អាយុ ៣០ ឆ្នាំ កាលពីថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៧ ពិតប្រាកដមែនដោយសារមូលហេតុ ។បច្ចុប្បន្នជនល្មើសជាឃាតករត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់ ការតាមផ្លូវច្បាប់ ។
ប្រតិបត្តិការនេះធ្វើឡើងតាមបទ បញ្ជាររបស់ ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលមានការសម្របសម្រួល ពីលោកប៉ង់ សុយុទ្ធារា ព្រះរាជ្ញារង អមសាលាដំបូងខេត្តបាត់ដំបង ។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២និង២០នាទីរសៀល នៅចំណុចដងកក់ ភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង មានករណីឃាតកម្មមួយបានកើតឡើងបង្កដោយជនល្មើសម្នាក់បានធ្វើសកម្មភាពប្រើពូថៅកាប់ទៅលើជនរងគ្រោះឈ្មោះ ហួន រ៉ានី ភេទស្រី អាយុ៣០ឆ្នាំ ទីលំនៅភូមិសួនស្លា ឃុំក្តុលតាហែន ស្រុកបវេល ដែលបានមកស្នាក់នៅធ្វើស្រែចំការនៅភូមិ-ឃុំខាងលើ។ នៅពេលនោះដែរ គឺស្វាមីរបស់ស្ត្រីរងគ្រោះបានចេញទៅលើផ្លែឳឡឹកនៅឯផ្សារ ដោយស្ត្រីរងគ្រោះនៅជាមួយនឹងកូនស្រីអាយុ៣ឆ្នាំ ក៏ត្រូវបានជនមិនស្គាល់មុខប្រើប្រាស់ពូថៅកាប់ទៅលើស្ត្រីរូបនេះត្រង់ក្បាល ផ្នែកខាងក្រោយបណ្តាលអោយស្លាប់ និងវាយកូនស្រីអាយុ៣ឆ្នាំ បណ្តាលអោយរងរបួសធ្ងន់រហូតដល់ថ្នាក់គ្រូពេទ្យនៅស្រុកបវេល មិនហ៊ានទទួល ព្រមទាំងបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដើម្បីសង្គ្រោះ ដោយឡែកជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។
ការស្លាប់របស់ស្ត្រីរងគ្រោះខាងលើនេះ បើតាមការអះអាងពីក្រុមគ្រូពេទ្យ គឺស្ត្រីរូបនេះមានផ្ទៃពោះចំនួន៨ខែ ដោយកូននេះភ្លោះផងដែរ ប៉ុន្តែក្រោយពេលដែលសមត្ថកិច្ចទាំងពីរអង្គភាពចុះទៅពិនិត្យជាក់ស្តែង គឺជនរងគ្រោះមានបាត់ប្រាក់កាក់ប្រមាណជាង២ម៉ឺនបាត៕ ដោយ៖បញ្ញាស័ក្តិ