Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រើនរំលឹក​ដល់​កង​កំ​ម្លាំ​ង​អង្គរក្ស​ឲ្យ​ទទួលខុសត្រូវ​ក្នុងការ​ការពារ​សុវត្ថិភាព​សន្តិសុខ​ជូន​ថ្នាក់ដឹកនាំ​

spot_img

​ភ្នំពេញ​៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ទូច ណារ៉ុថ អគ្គ​ស្នងការរង និង​ជា​ប្រធាន​នាយដ្ឋាន​អង្គរក្ស បាន​ក្រើនរំលឹក​ដល់​កង​កំ​ម្លាំ​ង​អង្គរក្ស​ទាំងអស់ ជាពិសេស​កងកម្លាំង​ដែល​ទើប​ទទួលបាន​បណ្តុះបណ្តាល​ថ្មីៗ​ឲ្យ​ទទួលខុសត្រូវ និង​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ការពារ​សុវត្ថិភាព​សន្តិសុខ​ជូន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជាតិ​-​អន្តរជាតិ​។​

​នៅក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ការពារ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជាតិ​-​អន្តរជាតិ នៅ​នាយដ្ឋាន​អង្គរក្ស ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៧ លោកនាយ​ឧ​ត្ត​ម​សេនីយ៍​បាន​បន្តថា កងកម្លាំង​អង្គរក្ស​ជា​កម្លាំង​មួយ​យ៉ាងសំខាន់​របស់​កង​នគរបាលជាតិ​កម្ពុជា មាន​តួនាទី​ភារកិច្ច​ទទួលខុសត្រូវ​ក្នុង​ការពារ​សុវត្ថិភាព សន្តិសុខ​ជូន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជាតិ និង​អន្តរជាតិ​សំខាន់ៗ​មានដូចជា ការពារ​សុវត្ថិភាព​ថ្វាយ​ព្រះមហាក្សត្រ ប្រធានាធិបតី ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា រដ្ឋសភា នាយករដ្ឋមន្ត្រី និង​ការពារ​បណ្តា​ព្រះរាជ​ពិធី​ផ្សេងៗ​ដែល​ព្រះមហាក្សត្រ​រៀបចំឡើង​ជាអាទិ៍ ព្រះរាជ​ពិធីបុណ្យ​អុំទូក ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល និង​កម្មវិធី​ប្រជុំ​ការងារ​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល ជាពិសេស​កិច្ចប្រជុំ​កំពូល​នានា​ក្នុង​បណ្តា​ឆ្នាំ​ជា​បន្តបន្ទាប់​ខាងមុខ ដែល​ប្រទេស​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​។ ដូច្នេះ​តួនាទី​កងកម្លាំង​អង្គរក្ស​ត្រូវ​យកចិត្តទុកដាក់​បន្ថែ​ម​ធ្វើយ៉ាងណា​ការពារ​បណ្តា​គណៈប្រតិភូ​ដែល​អញ្ជើញ​មក​ចូលរួម​ប្រជុំ​អោយមាន​សុវត្ថិភាព​ខ្ពស់​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ទូច ណារ៉ុថ ថ្លែងបន្តថា ផ្អែក​តាម​តួនាទី​ភារកិច្ច​ដែល​ទទួលខុសត្រូវ​ដ៏​សំខាន់​ក្នុងការ​ការពារ​សុវត្ថិភាព​សន្តិសុខ​ជូន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជាតិ​-​អន្តរជាតិ​នេះហើយ ទើប​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រសួងមហាផ្ទៃ ក៏ដូចជា​រាជរដ្ឋាភិបាល​មាន​ទំនុកចិត្ត និង​ផ្តល់​សិទ្ធិ​ជា​អាទិភាព ក្នុងការ​ការពារ​នៅ​កៀក​ជិត​ផ្ទាល់​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ដោយ​អនុញ្ញាតអោយ​ប្រើប្រាស់​អាវុធ និង​មធ្យោបាយ​ផ្សេងៗ ដើម្បី​ការពារ ហើយ​មាន​លក្ខណៈ​ស្របតាម​ស្តង់ដារ អន្តរជាតិ​ទៀតផង​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​អំពាវនាវ​បន្ថែម​ដល់​កងកម្លាំង​អង្គរក្ស​ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល និង​បណ្តុះបណ្តាល​រួចហើយ ត្រូវមាន​ចំនាញ​ច្បាស់លាស់​ពិត​ប្រក​ដ ដើម្បី​ការពារ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជាតិ​-​អន្តរជាតិ ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​។ ទន្ទឹម​នោះ​ក៏​ត្រូវមាន​អត្តចរិត អាកប្បកិរិយា​ថ្លែ​ថ្នូរ មាន​វិន័យ​ម៉ឹងម៉ាត់​ក្នុង​ការងារ​ប្រកបដោយ​សីលធម៌ វិជ្ជាជីវៈ ហើយ​ជានិច្ច​ជា​កាល​ត្រូវមាន​ភក្តីភាព​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×