Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេះតែមែន! ប្រពន្ធលេបលុយជាង ៧ ពាន់ដុល្លារ ព្រោះ​ខ្លាច​ប្តី​ឆក់​យក ក្នុង​​ជម្លោះ​បែក​ផ្សែង​រឿង​ប្តី​មាន​ស្រី​ញី​ក្រៅ

ស្ត្រី​ម្នាក់​សំណាង​ហើយ ដែល​ក្រពះ «​អនុគ្រោះ​» បន្សល់ទុក​លុយ ៥,៧០០ ដុល្លារ បន្ទាប់ពី​បាន​លេប​លុយ​ជាង ៧,០០០ ដុល្លារ សុទ្ធតែ​ក្រដាស​១០០​ៗ​ដុល្លារ ចូលក្នុង​ពោះ ក្នុង​ជម្លោះ​ជាមួយ​ប្តី​មាន​ស្រី​ញី​ខាងក្រៅ ។​

​ស្ត្រី​ម្នាក់​នៅក្នុង​ប្រទេស​កូ​ឡុំ​ប៊ី បាន​ទៅកាន់​មន្ទីរពេទ្យ Universitario de Santander ក្នុង​ទីក្រុង Bucaramanga បន្ទាប់ពី​នាង​បាន​ត្អូញ​ឈឺ​ចុកពោះ​ខ្លាំង មុនពេល​ប្រាប់​ក្រុមគ្រូពេទ្យ​ថា នាង​បាន​លេប​លុយ​ចន្លោះ​ពី ៧,០០០ ដុល្លារ ទៅ ៩,០០០ ដុល្លារ ដើម្បី​រក្សាទុក​កុំ​ឲ្យ​របូត​ចូលក្នុង​ដៃ​ប្តី ដែល​កំពុង​ផិតក្បត់​នាង ។​

​នៅក្នុង​បទសម្ភាសន៍ ស្ត្រី​រូបនោះ​និយាយថា នាង​បាន​លក់​របស់របរ​អគ្គិសនី​ប្រើប្រាស់​ក្នុងផ្ទះ​មួយចំនួន​របស់​ពួកគេ និង​សន្សំ​លុយ​សម្រាប់​ដំណើរ​កំសាន្ត​ជាមួយ​ប្តី ។ ទោះយ៉ាងណា នាង​បាន​ខកចិត្ត​ជាខ្លាំង នៅពេល​ដឹងថា ប្តី​របស់​នាង​កំពុងតែ​ក្បត់ចិត្ត​នាង ។​

​នៅពេល​ប្តី​របស់​នាង​គំរាម​យកលុយ​ពី​នាង នាង​ក៏បាន​លេប​លុយ​ទាំងអស់​ចូលក្នុង​ពោះ ក្នុង​បំណង​ព្យាយាម​រក្សា​វា​ឲ្យ​ផុតពី​ដៃ​ប្តី ។ នាង​បាន​លេប​ក្រដាស​លុយ ១០០ ៗ​ដុល្លារ ដែលមាន​ទឹកប្រាក់​សរុប ៧,០០០ ដុល្លារ ។ នាង​បន្ទាប់មក បាន​រត់​ចេញពី​ប្តី​របស់​នាង មុនពេល​ដួលសន្លប់​ដោយសារ​ឈឺ​ចុកពោះ​ខ្លាំងពេក ។​

​វេជ្ជបណ្ឌិត​និយាយថា ពួកគេ​ពុំ​អាច​ដក​លុយ ១០០ ៗ​ដុល្លារ ចំនួន ៥៧ សន្លឹក​ដោយ​ពុំ​ធ្វើការ​វះកាត់ ចេញពី​ក្នុង​ក្រពះ និង​ពោះវៀន របស់​ស្ត្រី​រងគ្រោះ​នាង​បាន ។ គួរ​ឲ្យ​សោកស្តាយ ស្រោម​លុយ​មួយចំនួន ត្រូវបាន​បំផ្លាញ​ទាំងស្រុង​រួចទៅហើយ ។​

​វេជ្ជបណ្ឌិត​ក៏បាន​ប្រគល់​លុយ​ដែល​នៅ​សេសសល់​ទៅ​ឲ្យ​ប៉ូលីស​ក្នុង​តំបន់ ។ ការស៊ើបអង្កេត​មួយ​ត្រូវបាន​ធ្វើឡើង ចំពោះ​រឿងរ៉ាវ​បែកបាក់​គ្នា​របស់​ប្តី​ប្រពន្ធ​នេះ ។ ក្រៅពីនេះ ស្ត្រី​ក៏ត្រូវ​បង់​សម្រាប់​ការវះកាត់​យកលុយ​នោះ​ល្អ​ចំនួន ៥៧០០ ដុល្លារ ផងដែរ ៕ ចន្ទី

×