គិតមកទល់ពេលនេះ ជិតរយៈពេល ៧ ឆ្នាំ ហើយ ដែលតារាសិចស្រីដ៏ល្បីល្បាញរបស់ជប៉ុន នាង Maria Ozawa បានបោះបង់អាជីពផ្លូវកំសាន្តមួយនេះ ប៉ុន្តែ គេសង្កេតឃើញថា កេរ្តិ៍ឈ្មោះរបស់នាងនៅតែស្ថិតក្នុងដួងចិត្តអ្នកគាំត្រជានិច្ច ដោយគ្មានអ្នកណាម្នាក់ក្នុងប្រទេសជប៉ុន ឬ នៅក្នុងបណ្តាប្រទេសដទៃទៀត នៅលើពិភពលោក ភ្លេច…មុខនាងឡើយ ។
ទោះជាយ៉ាងណា អតីតតារាសិចកូនកាត់ជប៉ុន-កាណាដា វ័យ ៣១ ឆ្នាំរូបនេះ កន្លងទៅនេះ ក៏បានលេចធ្លាយដំណឹងថា រកបានគូស្នេហ៍ម្នាក់ដែលជាបុរសល្អ និង មានរូបរាងសង្ហាថែមទៀតផង ។ ដែលបុរសរូបនោះគឺជាតារាសម្ដែងប្រុស និង ជាមេចុងភៅជនជាតិហ្វីលីពីន ឈ្មោះ Jose Sarasola អាយុ ៣០ ឆ្នាំ ។ ក្រៅពីនេះត្រូវបានគេដឹងថា បុរសរូបនេះគឺជាម្ចាស់បារមួយកន្លែងក្នុងទីក្រុង Parañaque ប្រទេសហ្វីលីពីន ។
ប្រភពព័ត៌មានមួយបានបញ្ជាក់ថា បុរសរូបស្អាតដែលជាគូស្នេហ៍របស់នាង Maria Ozawa នេះគឺជាអតីតបេក្ខជនប្រឡងក្នុងកម្មវិធី «Pinoy Fear Factor» និង ជាតារាសម្ដែងម្នាក់មានវត្តមានក្នុងភាពយន្ត និង កម្មវិធីទូរទស្សន៍ជាច្រើន ។
គួរបញ្ជាក់ដែរថា មកទល់ពេលនេះ Maria Ozawa មិនទាន់ប្រកាសជាផ្លូវការនូវទំនាក់ទំនងរបស់នាង និង គូស្នេហ៍ឱ្យបានច្បាស់លាស់ឡើយ ប៉ុន្តែបើយោងតាមសកម្មភាពនៅក្នុងបណ្ដាញសង្គម Instagram គឺពួកគេមានសភាពស្និទ្ធស្នាល និង ស្អិតល្មួតខ្លាំងណាស់ ហើយជាមួយគ្នានេះគេឃើញមានសារជូនពរពីសំណាក់មិត្តភក្ដិរបស់ Maria Ozawa ជាច្រើននាក់ទៀតផង ៕ ចន្ទី