បណ្ឌិតសភាយោធា West Point គឺជាមូលដ្ឋានអប់រំថ្នាក់មហាវិទ្យាល័យល្បីល្បាញបំផុតប្រទេសអាមេរិក។
បណ្តានិស្សិតនៃបណ្ឌិតវិទ្យានេះ ត្រូវបានហៅថា ជានាយទាហាន។ ពួកគេទទួលបានអាហាររូបករណ៍ទាំងស្រុងក្នុងអំឡុងពេលសិក្សានៅទីនេះ ប៉ុន្តែជាថ្នូរនោះគឺត្រូវធ្វើកិច្ចសន្យាបម្រើការក្នុងកងទ័ពក្រោយពេលបញ្ចប់ការសិក្សារយៈពេល ៥ឆ្នាំ។
សាលានេះធ្លាប់ឈរនៅលំដាប់ទី ១២ ក្នុងបញ្ចីសាលា ៥០ ដែលល្អបំផុតនៅអាមេរិក។ បណ្តានិស្សិតរបស់សាលាមានសមត្ថភាពឆ្នើមលើគ្រប់វិស័យ តាំងពីការសិក្សាមុខជំនាញ កីឡា និងសកម្មភាពក្រៅសង្គម។
ខាងក្រោមសាកទស្សនាពេលវេលាមួយថ្ងៃ របស់និស្សិតនៅសាលានេះ៖
បណ្តានាយទាហានចាំបាច់ត្រូវរក្សារាងកាយឲ្យបានរឹងមាំ ថាមពលខ្លាំងក្លា។ អ្នកអាចឃើញពួកគេរត់ពាសពេញទីធ្លាសាលា មិនគិតថា ពេលណាជាពេលណា។
បដិមាករ របស់មេដឹកនាំអាមេរិកក្នុងប្រវត្តិសាស្ត្រ ក្នុងបំណងដាស់តឿនពួកគេក្នុងលក្ខណៈសម្បត្តិ ដែលពួកគេត្រូវប្រឹងប្រែងធ្វើឲ្យបាន បដិមាករតូចមួយរបស់ George Washington ត្រូវបានដាក់ពីខាងមុខសាលមួយតាមឈ្មោះរបស់លោក។
ក៏មានបដិមាករផ្សេងទៀតនៃអតីតប្រធានាធិបតី Eisenhower ដែលជាអតិតនិស្សិតរបស់ West Point ជំនាន់ ១៩១១-១៩១៥។
បណ្ឌិតសភាយោធានេះត្រូវបង្កើតនៅឆ្នាំ ១៨០២ ។ បេក្ខភាពដែលមានវ័យពី ១៧-២៣ឆ្នាំអាចដាក់ពាក្យសុំចូលរៀននៅទីនេះ។
ក្នុងថ្នាក់រៀននីមួយៗរបស់ West Point មាននិស្សិតក្រោម ២០នាក់ប៉ុណ្ណោះ។ ក្នុងរូបជាថ្នាក់សិក្សា ច្បាប់ អាជីវកម្ម។
អាជីវកម្មជាជំនាញមួយល្បីល្បាញរបស់សាលានេះ។ ក្រៅពីនោះក៏នៅមានជំនាញគ្រឿងចក្រ ភាសាបរទេស និងវិទ្យាសាស្ត្រសង្គម។
នាយទាហាន Caroline Rice (ក្នុងរូប) សិក្សាជំនាញច្បាប់អាមេរិក
និស្សិតពុំត្រូវបានអនុញ្ញាតឲ្យពាក់មួកក្នុងអគារទេ ប៉ុន្តែតម្រូវឲ្យពាក់មួកគ្រប់ពេលខណៈនៅខាងក្រៅអគារ។
ស្លាកជាប់លើអាវសរសេរច្បាស់ពីផ្នែក របស់ពួកគេ និងឆ្នាំរបស់ពួកគេបញ្ចប់ការសិក្សា។
ពេលប្តូរពីថ្នាក់រៀនមួយទៅថ្នាក់រៀនមួយទៀត ពួកគេអាចសម្លឹងឃើញទេសភាពដ៏ស្អាតនៃទន្លេ Hudson។
មាននិស្សិតប្រមាណ ៤.៤០០នាក់ នៅ West Point។
ក្នុងនោះមាន១៥% ជានារី។
បេក្ខភាពនីមួយៗចង់បានចូលរៀននៅសាលានេះ ចាំបាច់ត្រូវមានលិខិតឧទ្ទេសនាមពីឥស្សរជនសំខាន់ៗ ជាអាទិ៍ អ្នកតំណាងរាស្ត្រ។
ក្រៅម៉ោងសិក្សានិស្សិតទាំងឡាយត្រូវចូលរួមក្នុងវិញ្ញាសាកីឡាមួយ។ អាចនៅក្នុងសាលា ក្រៅសាលា ឬក្នុងកម្រិតក្លិប។
បណ្ឌិតសភា West Point ជាអង្គភាពចំណុះសម្ព័ន្ធសមាគមកីឡាមហាវិទ្យាល័យជាតិ។
ព្រះវិហារនាយទាហានត្រូវបានសាងសង់នៅឆ្នាំ ១៩១០ ហើយជាអគារលេចធ្លោរបំផុតក្នុងទីលានសាលា។
និស្សិតភាគច្រើនបានវិលត្រឡប់មកកាន់ទីនេះ ដើម្បីប្រារព្ធពិធីអាពាហ៍ពិពាហ៍ ព្រោះពួកគេពុំអនុញ្ញាតឲ្យរៀបការក្នុងពេលកំពុងរៀនសូត្រឡើយ។
ក្នុងព្រះវិហារនេះមានឧបករណ៍ភ្លេងម្យ៉ាងធំបំផុតពិភពលោក។
ផ្នែកសំខាន់បំផុតនៅក្នុងអគារសាលាអាចថា គឺជាផ្ទះបាយដែលជាទីកន្លែងរ៉ាប់រងបម្រើឲ្យនិស្សិត ៤.៤០០នាក់ ក្នុងពេលតែមួយ។
ហេតុនេះពួកគេត្រូវត្រៀមទុកនូវស្បៀងអាហារ បន្លែ ផ្លែឈើ យ៉ាងច្រើន។
នៅលើតុមានគ្រឿង របស់ប្រើប្រាស់គ្រប់គ្រាន់។
មុនពេលចូលក្នុងផ្ទះបាយទាហានទាំងនោះត្រូវឈរនៅលើទីលាន។
បន្ទាប់មកទើបឈានចូលផ្ទះបាយ។
មានតុអាហារដោយឡែក សម្រាប់ក្រុមដែលលេងវិញ្ញាសារកីឡាផ្សេងៗពីគ្នា ក្នុងរូបខាងលើជានារីៗក្នុងក្រុមបាល់ទះ។
ការបរិភោគអាហារត្រូវបានកំណត់ត្រឹមតែ ២០នាទី ប៉ុណ្ណោះ។
បន្ទាប់មកពួកគេនឹងបន្តចូលរួមការសិក្សា ឬសកម្មភាពផ្សេងៗទៀត។
…នេះជាការត្រៀមបំរុងសម្រាប់អនាគត នៃទាហានម្នាក់ក្នុងកងទ័ពអាមេរិក៕ សូយន