Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​អ្នកលក់​-​ជក់​គ្រឿងញៀន ១២​នាក់ ទៅ​មណ្ឌល​អប់រំ​ស្តារនីតិសម្បទារ​យុវជន

spot_img

​បន្ទាយមានជ័យ​៖ នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៧ យុវជន និង​យុវនារី​ចំនួន​១២​នាក់ ជា​ជនសង្ស័យ​លួច​លក់​និង​ជក់​គ្រឿងញៀន ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចេញ​ដីការ​ឃុំឃាំង និង​មួយចំនួនធំ​បញ្ជូន​ទៅ​មណ្ឌល​អប់រំ​ស្តារនីតិសម្បទា ។​

​ជន​ទាំងនោះ​ត្រូវ​កំលាំង​នគរបាល​ក្រុង​សិរីសោភ័ណ ធ្វើការ​បង្ក្រាប​កាលពី​ម៉ោង ២​រសៀល ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៧ ក្នុង​បន្ទប់​ជួល​លេខ ២០៧ ក្នុងផ្ទះ​សំណាក់​ម្កុដ​មាស ភូមិ ៣ សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​

​សមត្ថកិច្ច​អោយដឹងថា ដំបូង​គេ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ២​នាក់​(​ស្រី ១​នាក់​) ឆែកឆេ​រកឃើញ​វត្ថុតាង​ថ្នាំញៀន​ចំនួន ៥​កូន​ថង់​តូច ជញ្ជីង​ថ្លឹង​ថ្នាំញៀន ១ កូន​ថង់​សម្រាប់​ច្រក​ថ្នាំញៀន សម្ភារៈ​សម្រាប់​ប្រើប្រាស់​សារធាតុ​ញៀន​មួយចំនួន ម៉ូតូ​១​គ្រឿង​។ គេ​បាន​បន្ត​ឃាត់​ខ្លួន​អ្នក​ប្រើប្រាស់​បាន​ចំនួន ១០​នាក់​(​ស្រី​១​នាក់​) និង​ចុងក្រោយ​បន្ត​ថែមទៀត​សរុប​មាន​ចំនួន​១២​នាក់ ។​

​លោក​ឧត្តម​សរនីយ៍​ចាប សុ​ផា​ឬ​ទ្ធិ ស្នងការរង​ខេត្ត​បន្ទាយមានជ័យ​ទទួលបន្ទុក​បង្ក្រាប​គ្រឿង​ញៀន​បានឲ្យដឹងថា​: សមត្ថកិច្ច​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ទើប​ឆ្មក់​ចុះ​បង្ក្រាប​បាន​ជន​ស​ង្ស័​ប្រុស​ស្រី​១២​នាក់​នោះ តែម្តង​។ សង្ស័យ​បាន​ទទួលស្គាល់ថា ពួក​ខ្លួន​ខ្លួន​បាន​លួ​ក​លក់ និង​ជក់​គ្រឿងញៀន​នេះ​ដោយសារ​តែ​ធ្វើ​តាម​គ្នា មាន​គេ​បង្ខំ​និង​ធ្លាក់​ខ្លួន​ជា​អ្នក​សេព​គ្រឿងញៀន​រហូត​ញៀន កែ​លែង​បាន ។​

​ប៉ូលិស​បាន​កសាង​សំណុំរឿង​បញ្ជូន​ជន​ទាំងនេះ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្ត​និង​ចេញ​ដីកា​ឃុំខ្លួន​បណ្តោះអាសន្ន​៕ ដោយ​៖​បន្ទាយ​

 

spot_img
×