កណ្ដាល ៖ សាកសពបុរសម្នាក់ត្រូវគេដឹកពីកន្លែងផ្សេង យកមកបោះចោល បង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំង ដោយគេប្រទះឃើញ សាកសពបុរសម្នាក់ នៅចំណុចស្ពានព្រែករូងទី២ ផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែតលេខ ២៨-២៩ ភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ។
តាមប្រភពព័ត៌មាន ពីស្នងការនគរបាល ខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានថ្លែងប្រាប់ថា រហូតមកដល់ពេលនេះ សាកសពមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយបុរសនេះ មានអាយុប្រហែល៣៨ឆ្នាំ ទៅ៤០ឆ្នាំ កម្ពស់១,៥០ម៉ែត្រ ពាក់អាវក្រៅដៃវែង (អាវកីឡា) ពណ៌ខ្មៅ លាយឆ្នូតលឿង អាវក្នុងអាវយឺតពណ៌ខៀវ ស្លៀកខោសាច់ក្រអាត់ជើងវែងពណ៌គគីចាស់។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ ព្រះរាជអាជ្ញា កំពុងដឹកនាំកម្លាំងសមត្ថកិច្ចហ៊ុមព័ទ្ធកន្លែងកើតហេតុ ដើម្បីពិនិត្យ និងស្រាវជ្រាវរកក្រុមគ្រួសារ ប៉ុន្ដែលោកទាន់អាចប្រាប់ថា នេះជាករណីអ្វីនៅឡើយទេ ។ សមត្ថកិច្ចកំពុង ស្រាវជ្រាវតាមនីតិវិធី ៕ ដោយ៖កូឡាប