Friday, November 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិធីបុណ្យ​ប្លន់​ប្រពន្ធ ប្តូរ​ប្តី​របស់​កុលសម្ព័ន្ធ​នៅ​អាហ្វ្រិក​

ពិធីបុណ្យ​នេះ ជា​ផ្នែក​មួយ​នៃ Cure Salee មហាសន្និបាត​ប្រជា​ពនេចរ​ចិញ្ចឹមសត្វ កន្លែង​ដែល​ជនជាតិ Wodaabe និង Tuareg ប្រមូលផ្តុំ​គ្នា​ដើម្បី​អបអរ​ការបញ្ចប់​រដូវ​ភ្លៀង​នៅ​ប្រទេស Niger អាហ្វ្រិក​ខាងលិច ។​

Mario Gerth អាយុ​៤០​ឆ្នាំ ជា​បុគ្គលិក​ធនាគារ​ម្នា​ក់បាន​ផ្តិត​យក​រូប​ភាពរស់រវើក​អំពី Gerewol ខណៈពេល​លោក​ឆ្លងកាត់ Agazed ភាគ​ខាងជើង Niger នា​ខែកញ្ញា​កន្លងមក​។​

“​ទីតាំង​ប្រព្រឹត្តទៅ​នៃ​ពិធីបុណ្យ​នេះ ច្រើន​ត្រូវ​រក្សា​ជាការ​សម្ងាត់ ហើយ​ប្រកាស​ឲ្យ​ដឹង​ប៉ុន្មាន​ថ្ងៃមុន​ពេល​ប្រារព្ធ​ឡើង​បុ​ណ្ណោះ​” ។​

“​តាមផ្លូវ​ធ្វើដំណើរ យើងខ្ញុំ​បាន​សាកសួរ​ពលរដ្ឋ​នៅ​តំបន់​នោះ​ពី​ផ្លូវ​ធ្វើដំណើរ ។ ប៉ុន្តែ​ពេល​ពួកយើង​ទៅដល់​ហើយ គឺ​គេ​ឲ្យ​ចូលរួម​យ៉ាង​ងាយ​ដើម្បី​ថតរូប​” ។​

​ក្នុង​ពិធីបុណ្យ​នេះ​ពួក​យុវជន ក្នុង​កុលសម្ព័ន្ធ នឹងធ្វើ​គ្រប់​វិធី​ដើម្បី​ទាក់ទាញ​ក្រុម​មេ​ប្រយោគ​មួយ​សុទ្ធសឹង​ជានា​រីៗ ។ ក្រៅពី​ការចូលរួម​ឈុត​រាំ​មួយ​ហៅថា Yaake នោះ​ពួកគេ​ជិះ​អូដ្ឋ ហើយ​បង្អួត​បណ្តា​ការ ។​

​អ្នកទទួលបាន​ជោគជ័យ នឹងមាន​សិទ្ធិ​ជ្រើស​រើសយក​នារី​ដែល​ខ្លួន​ចូលចិត្ត រួមទាំង​នារី​ដែលមាន​ប្តី​ហើយក៏​ដោយ ។​

Gerth ឲ្យ​ដឹងថា “​បុរសៗ​នឹង​ត្រូវបាន​វាយតម្លៃ​ដោយ​ស្រី ៣​នាក់ ស្អាត​បំផុត​នៃ​កុលសម្ព័ន្ធ ភាគច្រើន​ជា​អ្នក​កូនស្រី​របស់​អ្នក​ធ្លាប់​ទទួលជោគជ័យ គ្រា​មុនៗ​នោះ ។ ប្រសិនបើ​គេ​ពេញចិត្ត​ជាមួយ​បេក្ខជន​ណាមួយ​នោះ គេ​អាច​ជ្រើសរើស​វិធី “​ត្រូវ​ប្លន់​” ហើយ​បោះបង់​ស្វាមី​មុន​ចោល ៕​

×