លោកដូណាល់ ត្រាំ កាលពីថ្ងៃម្សិលមិញ បានក្លាយទៅជាមេដឹកនាំ អាមេរិចទី ១ ដែលបានឈាន ជើងជាន់ ទឹកដីកូរ៉េខាងជើង ក្រោយពេលលោក បានជួបជាមួយ នឹងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅតំបន់គ្មានកងទ័ព ដែលខ័ណ្ឌ ចែកប្រទេសកូរ៉េទាំងពីរ។
មេដឹកនាំទាំងពីរ បានធ្វើការពិភាក្សាគ្នា អស់រយៈពេលជិត ១ម៉ោង នៅតំបន់គ្មានកងទ័ព (DMZ)។
ប្រទេសទាំង ២ ព្រមព្រៀងគ្នា បង្កើតក្រុមការងារ ដើម្បីបន្តចរចា លើបញ្ហានុយក្លេអ៊ែរ ដែលបានជាប់គាំង។
ទោះយ៉ាងណា អ្នករិះគន់ បានចាត់ទុកឱកាសនោះ ជាឆាកល្ខោននយោបាយ និងបាននិយាយថា កូរ៉េខាងជើង ត្រូវតែបង្ហាញថា ខ្លួនពិត ជាចង់រំសាយ អាវុធ របស់ខ្លួនចោលមែន។
សូមរំលឹកថា មេដឹកនាំទាំង ២ ធ្លាប់បានជួបគ្នាចំនួន ២ដង រួចមកហើយ ដើម្បីចរចា លើបញ្ហានុយក្លេអ៊ែរ របស់កូរ៉េខាងជើង ប៉ុន្តែកិច្ចចរចានោះ មិនបានទទួលផ្លែផ្កាអ្វីសោះ។ ប្រភព៖ BBC៕ អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ