Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោយសារ​ទុស្សេ​ចរន្ត​អគ្គីសនី នៅ​ក្រុង​ប៉ោយ​ប៉ែត ផ្ទុះ​ធុង​ហ្គាស រាល​ឆេះ​ផ្ទះ​ និងម្ចាស់​​របួស​រលាក​ធ្ងន់​

spot_img

​បន្ទាយមានជ័យ ៖ ដោយសារ​តែ​ទុស្សេ​ខ្សែភ្លើង​ក៏​បង្ក​ជា​ឆាបឆេះ​ដល់​ផ្ទុះ​ធុង​ហ្គាស​និង​រាល​ឆេះ​ផ្ទះ ហើយ​បណ្ដាលឲ្យ​រងរបួសរ​លាក​របួសធ្ងន់ បុរស​ស្ត្រី​២​នាក់ ប្ដី​និង​ថែម​ទៀត​។​អគ្គីភ័យ​កើតឡើង​នៅ​ម៉ោង​៩​យប់ ថ្ងៃទី​២៩ ខែ ធ្នូ ឆ្នាំ​២០១៧ ​នៅ​ចំណុច​បេន​រថយន្ត​ផ្សារ​អគ្គ ភូមិ​បា​លិលេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ហើយ​នៅ​យប់នោះ នគរបាល​ក្រុង​ប៉ោយប៉ែត​បាន​ធ្វើ​ពី​ធី​ជប់លៀង អបអរ​សប្បាយ​ឆ្លង​ឆ្នាំ​សាកល​ចាស់ ២០១៧​ឈាន​ចូល​ឆ្នៃ​២០១៨ ផងដែរ ។​តែ​កម្លាំង​នគរបាល រថយន្ត​ពន្លត់​អគ្គីភ័យ​៣​គ្រឿង​និង​មធ្យោបាយ​ជាច្រើន​ទៀត​បាន​ទៅ​ជួយសង្គ្រោះ បង្ការ​ឆេះ​រាលដាល​នៅ​ចំ​កណ្តាល​ក្រុង​។​

​លោក នួន នី​ណារ៉ូ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បានឲ្យដឹងថា​៖ ជនរងគ្រោះរ​លាករ​បួស​ធ្ងន់​ជា​ប្ដី​មាន​ឈ្មោះ ក្រូច កែវ អាយុ​៥១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ នួន សុ​ី​នេ​ត អាយុ ៤២​ឆ្នាំ មុខរបរ​លក់​ហ្គាស នៅ​ទីតាំង​ខាងលើ​។​

​នៅ​មុនពេល​កើតហេតុ នៅ​ផ្ទះ​ជនរងគ្រោះ មាន​ករណី​ទុស្សេ​ខ្សែ​ចរន្ត​អគ្គីសនី ហើយ​បង្ក​អណ្តាតភ្លើង រួចរាល​ឆេះ​រាល ដា​ល ទៅដល់​ធុង​ហ្គាស​ដែល​ពួក​គាត​បាន​តាំង​លក់ និង​បន្ត​ឆេះ​អស់ ផ្ទះ​១​ល្វែង​ទៀត​។ ការឆេះ​នោះ​បង្ក អោយ​រលាក​របួសធ្ងន់​ម្ចាស់ផ្ទះ​ខាងលើ​ផងដែរ​។ សាច់ញាតិ​និង​សមត្ថកិច្ច​ប៉ាន់​តម្លៃ​ថា មហន្តរាយ​ពី​ការឆេះ​នេះ មាន​ច្រើនសន្ធឹក ហើយ​ពិបាក​នឹង​ស្តារ​ដើ​មណាស់​៕ ដោយ​៖​បន្ទាយ​

 

spot_img
×