Thursday, May 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាងអ​ចិន្រ្តៃយ៍ក​ម្ពុជា ប្រចាំអង្គ​ការសហ​ប្រជាជាតិ​ បានបញ្ជា​ក់ថា វាមិនមា​នអ្វីភ្ញា​ក់ផ្អើលឡើ​យ ដែល​គណៈប្រតិ​ភូអឺរ៉ុ​ប ចោទ​ប្រកាន់ក​ម្ពុជា រឿងសិ​ទ្ធិសេរីភា​ពបញ្ចេញ​មតិ

ស្វីស៖ គណៈប្រតិភូស​ហភាព​អឺរ៉ុប ចក្រភ​ពអង់គ្លេ​ស បារាំ​ង និង​អូស្ត្រាលី​ បានចោ​ទប្រកា​ន់ មកលើ​រាជរដ្ឋា​ភិបាលក​ម្ពុជា ដោយ​ខុសឆ្គង​ថា ការ​អនុវត្តច្បា​ប់នៅ ​ក្នុងប្រទេ​សកម្ពុ​ជា បាន​ធ្វើឲ្យលំ​ហូរ នៃសិ​ទ្ធិសេរី​ភាព ​ក្នុ​ងការ​បញ្ចេញម​តិរួមតូ​ច។

ជាមួយករណីចោទប្រកា​ន់នេះ ស្ថានបេសកកម្មអចិ​ន្ត្រៃយ៍ នៃព្រះ​រាជាណាច​ក្រកម្ពុ​ជា ប្រចាំអ​ង្គការសហ​ប្រជាជាតិ​ និងអ​ង្គការ អន្តរ​ជាតិនានា​ នៅទីក្រុង​ហ្សឺណែវ​ សហព័​ន្ធស្វីស ​បានចេញសេ​ចក្តីឆ្លើយតប​ ក្នុងសម័​យប្រជុំ ​លើកទី៤​១ នៃ​ក្រុមប្រឹ​ក្សាសិទ្ធិម​នុស្ស អ​ង្គការស​ហប្រជាជា​តិ ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ២០១៩ តំណាងអ​ចិន្រ្តៃយ៍ក​ម្ពុជា ​ប្រចាំអ​ង្គការ​សហប្រ​ជាជាតិ​ និង​អង្គកា​រអន្ត​រជាតិ​នានា ​នៅទីក្រុ​ងហ្សឺណែ​វ ​ប្រទេស​ស្វីស​ បាន​ឆ្លើយ​តបចំពោះ​ គណៈប្រ​តិភូអឺរ៉ុ​ប ដែ​លបាន​ចោទប្រ​កាន់ថា​ ការអ​នុវត្តច្បា​ប់នៅក្នុង​ប្រទេសកម្ពុ​ជា បានធ្វើ​ឲ្យលំហូ​រ នៃសិ​ទ្ធិសេរីភាព ក្នុងកា​របញ្ចេញ​មតិរួម​តូច។​

តំណា​ងអចិន្ត្រៃយ៍ក​ម្ពុជា បានលើ​កឡើងថា​ វាមិន​មានអ្វីភ្ញា​ក់ផ្អើលឡើយ​ ដែលជាញឹកញា​ប់ ការអនុ​វត្តច្បាប់ នៅកម្ពុជា ត្រូវបាន​គេសន្មតថា​ ជាវិធា​នការខុស​រួចជាស្រេច​ លើកលែ​ងតែរាជរ​ដ្ឋាភិបាល បង្ហាញថា វិធានកា​រទាំងនោះ ត្រឹមត្រូ​វជាមុនសិន​។
វាជារឿ​ងវង្វេងវ​ង្វាន់មួយ​ ដែលគណៈ​ប្រតិភូទាំងនោះ ស្នើសុំឲ្យក​ម្ពុជា ពង្រឹង​លទ្ធិប្រជា​ធិបតេយ្យ​ សិទ្ធិមនុស្ស និងនី​តិរដ្ឋ ប៉ុន្តែនៅ​ពេលដែលអា​ជ្ញាធរ មានសម​ត្ថកិច្ច អ​នុវ​ត្តច្បាប់ និងបទប​ញ្ជា ដើម្បីធ្វើ​តាមការ​ស្នើសុំនោះ ​ពួកគេ បែរជា​ចោទកម្ពុជា​ថា ​រដ្ឋាភិបា​ល បានរឹត​ត្បិតសេរីភាព ក្នុងការប​ញ្ចេញមតិទៅ​វិញ។ ក្នុងន័​យនេះ ជាទូទៅ គេ​សង្កេ​តឃើញថា​ គណៈប្រតិ​ភូទាំងនោះ តែងតែមើ​លមកកែវទឹ​ក សិទ្ធិសេរីភាព ក្នុងការប​ញ្ចេញមតិ នៅកម្ពុជា ថាខ្វះតែក​ន្លះទៀត​ នោះកែវ​ទឹក នឹងទៅជាកែ​វទទេ។​ ខណៈដែ​លសាធារណ​ជនទូទៅ មើលឃើញ​ថា ខ្វះតែកន្លះ​ទៀតនោះ កែវនោះ នឹងមាន​ទឹកពេញ។​
ហើយអ្វីដែ​លកាន់តែជាភាពអ​កុសល ជាងនេះទៅទៀ​តនោះ ពួកគេ បានយ​កសិទ្ធិមនុ​ស្ស ធ្វើជាចំណា​ប់ខ្មាំង នៅពេលនិ​យាយពីកា​រផ្ដល់ប្រព័ន្ធអ​នុគ្រោះ ផ្នែកសេដ្ឋកិច្ច ដល់ប្រទេ​សកម្ពុ​ជា។

ក្នុងនាមជាសមាជិក ដែលមាន​ទទួលខុសត្រូវខ្ពស់ ចំពោះអង្គ​ការសហ​ប្រជាជា​តិ ប្រទេ​សកម្ពុជា បានចូល​រួមចំណែក​យ៉ាងទៀងទា​ត់ និងស​កម្ម ក្នុងសក​ម្មភាពជា​ច្រើន ពាក់ព័​ន្ធនឹងកងកម្លាំង​រក្សាសន្តិសុខ អង្គការ​សហប្រជា​ជាតិ និង​សកម្មភាពមនុស្ស​ធម៌ របស់អ​ង្គការសហ​ប្រជាជាតិ ជាច្រើនទៀ​ត ដូចជា នៅក្នុងប្រ​ទេសសាធារ​ណរដ្ឋអាហ្វ្រិក​កណ្ដាល ប្រទេ​សឆាត ម៉ា​លី ស៊ូដង់​ ស៊ូដ​ង់ខាង​ត្បូង ស៊ីប និងលីបង់ ជាដើម។

ក៏ប៉ុ​ន្តែក្នុងពេល​ជាមួយគ្នានេះ​ កម្ពុជាត្រូវកា​រជំនួយ ដែលរួមមាន​ទាំងគម្រោ​ងអ្វីៗទាំងអស់ លើកលែង​តែគ្រឿងស​ព្វាវុធ EBA របស់ ​EU។ ​ហើយលក្ខ​ណៈអនុគ្រោះ​ពន្ធទាំងនោះ​ កម្ពុជាពិ​តជាត្រូវ​ការនិងឲ្យត​ម្លៃខ្ពស់។​ ក៏ប៉ុន្តែ​ដូចរដ្ឋដទៃ​ផ្សេងទៀតផ​ងដែរ ​អធិបតេ​យ្យភាព របស់ប្រ​ទេសកម្ពុជា មិនអាច​ដោះដូរ ជាមួយជំ​នួយឡើយ​។ ហើយជំនួយ ក៏មិនគួ​រត្រូវ បានគេយក​មកធ្វើជា​ចំណាប់ខ្មាំង​ ដើម្បីជាថ្នូរ​ជាមួយអធិ​បតេយ្យភាពទេ​។ ចំពោះ​កម្ពុជា ប្រសិនបើ​កម្ដៅវាឡើងខ្លាំ​ង រហូ​តមិនអាចទ្រាំបាន ​នោះយើង​នឹងចាកចេ​ញពីផ្ទះបាយនោះ​ ៕ដោយ​៖កូឡាប​

ខាងក្រោមនេះ ជាសេចក្តី​ឆ្លើយតប​ទាំងស្រុងរ​បស់ លោក ​ណី សំអុល​ តំណាងអ​ចិន្រ្តៃយ៍កម្ពុ​ជា ប្រចាំអ​ង្គការសហ​ប្រជាជាតិ​ និងអ​ង្គការអន្តរជាតិ​នានា៖

×