ឆ្នាំជូត ៖ រាសីស្រុតចុះ។ ការងារមានអ្នកច្រណែនឈ្នានីស ធ្វើអ្វីត្រូវប្រយ័ត្នប្រយែង ត្រូវរក្សាភាពភ្លឺស្វាងក្នុងរាល់ការសម្រេចចិត្ត កុំលោភប្រយោជន៍តូចចំពោះមុខធ្វើឲ្យបាត់របស់ធំ។ មនោសញ្ចេតនា រាសីកំពុងទាបត្រូវចេះទប់អារម្មណ៍កុំឆេវឆាវ។ ទិសនាំលាភ ទិសខាងលិច តំណមទិសខាងត្បូង។ ពណ៌នាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំវក៕
ឆ្នាំឆ្លូវ ៖ រាសីស្រុតចុះ។ ការងារជួបការលំបាកច្រើន ត្រូវនឹងនរប្រឈមមុខទើបអាចរកឃើញទិសដោះស្រាយល្អបំផុត។ មហិច្ឆតាទៅអមជាមួយនឹងសម្ពាធ ប្រសិនបានជ្រើបានគោលដៅនោះចូរអត់ធ្មត់អនុវត្ត។ មនោសញ្ចេតនា ប្តីប្រពន្ធមិនចុះសម្រុង ឈ្លោះប្រកែក ធ្វើឲ្យបរិយាកាសគ្រួសារមិនរីករាយ។ ទិសនាំលាភទិសជើង តំណមទិសនិរតី។ ពណនាំសំណាង ពណ៌ក្រហម។ អ្នកយកអាសារឆ្នាំម្សាញ់៕
ឆ្នាំខាល ៖ រាសីឡើងខ្ពស់។ ការងារ រាសីកំពុងឡើង គ្រប់យ៉ាងសុទ្ធតែរលូនដូចចិត្ត ទិន្នផលការងារខ្ពស់។ ថ្ងៃនេះអ្នកធ្វើជំនួញជួញដូរនឹងបានជោគជ័យគ្រប់យ៉ាងចំណូលបានយ៉ាងក្រាសក្រែល។ មនោសញ្ចេតនា អ្នកនៅលីវ នឹងមានឱកាសបានជួបមនុស្សដែលខ្លួនប្រាថ្នា។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាងពណ៌ក្រហម។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំថោះ រាសីស្រុតចុះ។ ការងារ កុំប្រដេញតាមដោយងងឹតងងល់នូវគោលដៅមួយដែលមិនជាក់ស្តែង វាគ្រាន់តែធ្វើឲ្យអ្នកខ្ជះខ្ជាយពេលវេលា កម្លាំងកាយចិត្ត និងឱកាស។ ពេលទំនេរគួរអានបន្ថែមចំណេះដឹងខាងហិរញ្ញវត្ថុ នឹងមានប្រយោជន៍សម្រាប់ខ្លួនឯង។ មនោសញ្ចេតនា មានឱកាសល្អតែខ្លួនឯងបានធ្វើឲ្យបាត់បង់ទៅវិញ។ ទិសនាំលាភទិសខាងកើត តំណមទិសជើង។ ពណ៌នាំសំណាង ពណ៌ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំរោង ៖ រាសីឡើងខ្ពស់។ គឺការប្រកួតប្រជែងដែលនាំមកឲ្យអ្នកនូវថាមពលដ៏ធំសម្បើមប្រយុទ្ធក្នុងការងារ ហេតុនេះសម្រេចបានសមិទ្ធផលហួសពីការទន្ទឹងរង់ចាំ។ ថ្ងៃនេះបណ្តាក់ទុនរកស៊ីអ្វីក៏អំណោយផលល្អ លុយចូលច្រើនសន្ធឹក។ មនោសញ្ចេតនា អ្នកនៅលីវមានឱកាសបានជួបមនុស្សក្នុងសុបិន្ត អ្នកមានគូហើយនឹងមានភាពរីករាយស្មានមិនដល់។ ទិសនាំលាភទិសខាងជើង តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំវក៕
ឆ្នាំម្សាញ់ ៖ រាសីស្រុតចុះ។ ការងារ ត្រូវប្រយ័ត្នប្រយែងចំពោះពាក្យចចាមអារ៉ាម កុំស្តាប់តាមដោយងងឹតងងល់ ពុំនោះទេអ្នកនឹងត្រូវសងតម្លៃថ្លៃ។ ថ្ងៃនេះអាចដោយសាររឿងលុយកាក់កើតមានការឈ្លោះប្រកែកគ្នា។ មនោសញ្ចេតនា ជួបរឿងមិនសប្បាយ អ្នកនិងគូស្នេហ៍មានកំហឹងចំពោះគ្នា។ ទិសនាំលាភទិសខាងត្បូង តំណមទិសឦសាន។ ពណ៌នាំសំណាងពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំថោះ៕
ឆ្នាំមមី ៖ រាសីស្រុតចុះ។ ថ្វីត្បិតពុំមានឱកាស តែការងារសព្វថ្ងៃក៏មានស្ថិរភាពសម្រាប់អ្នក។ ថ្ងៃនេះមិនសមស្របសម្រាប់វិនិយោគ។ មនោសញ្ចេតនា ត្រូវរក្សាគម្លាតសុវត្ថិភាពជាមួយមិត្តភក្តិខុសភេទ ចៀសវាងជួបរឿងស៊យ។ ទិសនាំលាភទិសឦសាន តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំមមែ ៖ រាសីល្អមធ្យម។ ទោះបីចង់សម្រាក តែពេលនេះពុំទាន់ជាពេលវេលាសមស្រប ត្រូវបន្តប្រឹងប្រែង។ យីអ៊ុនល្អ អាចវិនិយោគជោគជ័យ។ មនោសញ្ចេតនា រួមជាមួយមនុស្សដែលខ្លួនស្រឡាញ់ដើរកម្សាន្ត ឬមើលកុនក៏ជាការពង្រឹងទំនាក់ទំនងឲ្យកាន់តែស្អិតរមួត។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាងពណ៌ក្រហម។ អ្នកយកអាសាឆ្នាំម្សាញ់៕
ឆ្នាំវក ៖ រាសីឡើងខ្ពស់។ ការងារជួបគូប្រជែងបង្កើនសម្ពាធធ្វើឲ្យអ្នកក៏មានម្លាំងដើម្បីប្រយុទ្ធដោយគ្រាន់តែប្រមូលផ្តុំ ម្ចាស់ការ និងជឿជាក់លើខ្លួនឯង អ្នកនឹងសម្រេចបានស្នាដៃឆ្នើម។ ថ្ងៃនេះមានឱកាសរកចំណូលដែលអ្នកដទៃនាំមកឲ្យ។ មនោសញ្ចេតនា ថ្ងៃមួយពោរពេញដោយភាពរីករាយសុភមង្គល។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ពណ៌លឿង។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំរកា ៖ រាសីល្អមធ្យម។ ការងា ទំនាក់ទំនងសហប្រតិបត្តិការអំណោយផលល្អ នាំមកនូវប្រសិទ្ធភាពខ្ពស់សសម្រាប់ភាគីទាំង២។ ថ្ងៃនេះសមស្របសម្រាប់ការបណ្តាក់ទុនរកស៊ី។ មនោសញ្ចេតនាអ្នកនៅលីវឧស្សាហ៍ចេញក្រៅជួបជុំមិត្តភក្តិនឹងមានឱកាសបានស្គាល់មនុស្សថ្មីៗជាច្រើន។ ទិសនាំលាភទិសឦសាន តំណមទិសនិរតី។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសា ឆ្នាំរោង៕
ឆ្នាំចរ ៖ រាសីឡើងខ្ពស់។ ការងារគ្រប់យ៉ាងសុទ្ធតែប្រព្រឹត្តទៅដោយរលូន លទ្ធផលបានដូចចិត្ត។ មានឱកាសវិនយោគល្អ លាភចូលដល់ផ្ទះ។ មនោសញ្ចេតនា អ្នកនៅលីវអាចជួបនិស្ស័យ អ្នកមានសង្សារ ឬមានគ្រួសារនោះមនោសញ្ចេតនាកក់ក្តៅ សុភមង្គល។ ទិសនាំលាភទិសឦសាន តំណមទិសលិច។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំកុរ ៖ រាសីល្អមធ្យម។ ការងារត្រូវយកចិត្តទុកដាក់សង្កេត ប្រមូលផ្តុំកម្លាំងកាយចិត្តអ្នកនឹងបានថ្នាក់លើសរសើរ។ ចាយវាយច្រើនពេកក្នុងពេលចំណូលមានកម្រិត។ មនោសញ្ចេតនា ត្រូវរក្សាគម្លាតជាមួយមិត្តភក្តិថ្មីខុសភេទ ដើម្បីបញ្ចៀសការយល់ច្រឡំពីសំណាក់គូស្នេហ៍។ ទិសនាំលាភទិសខាងលិច តំណមទិសត្បូង។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕