Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្យុះ “​ដា​ណាស់​” ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់ និង​រលក​ធំៗ​

​ភ្ញៀវទេសចរ ជាតិ និង​អន្តរជាតិ​ទាំងអស់ ដែល​ទៅ​ទស្សនា​កម្សាន្ត​តាម​តំបន់ឆ្នេរ និង​កោះ ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន ព្រោះ ព្យុះ “​ដា​ណាស់​” ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់ និង​រលក​ធំៗ​នៅ​សមុទ្រ​។​

​ព្យុះ ដែលមាន​ឈ្មោះថា “​ដា​ណាស់​” ជាហេតុ​ធ្វើឱ្យមាន​ភ្លៀង​ធ្លា​ក់នៅ​ទូទាំងប្រទេស នៅ​តំបន់​មាត់សមុទ្រ​នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ដែល​បង្កើតបាន​ទៅជា​រលក​ធំៗ ម្ចាស់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់ មេត្តាជួយ​ផ្សព្វផ្សាយ​ទៅដល់​ភ្ញៀវទេសចរ ជាតិ និង​អន្តរជាតិ​ទាំងអស់​ដែល​ទៅ​ទស្សនា​កម្សាន្ត​តាម​តំបន់ឆ្នេរ និង​កោះ ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់​ខ្ពស់។​

​ក្រសួងទេសចរណ៍ សូម​ជូនដំណឹង​ដល់ មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ម្ចាស់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់ មេត្តា​ជ្រាបថា ចន្លោះ​ពីថ្ងៃ​ទី​១៦ ដល់​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៩ ខ្យល់មូសុង​និរតី​បាន​នឹង​កំពុង​បង្កើន​ឥទ្ធិពល​មកលើ​តំបន់​មាត់សមុទ្រ​គួបផ្សំ​នឹង​វិ​សម្ពាធ​ដែល​ស្ថិតនៅក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ខាងលិច​ដែល​នឹង​បំប្លែង​ខ្លួន​ទៅជា​ព្យុះ ដែលមាន​ឈ្មោះថា “​ដា​ណាស់​” ជាហេតុ​ធ្វើឱ្យមាន​ភ្លៀង​ធ្លា​ក់នៅ​ទូទាំងប្រទេស នៅ​តំបន់​មាត់សមុទ្រ​នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ដែល​បង្កើតបាន​ទៅជា​រលក​ធំៗ និង​ខ្ពស់ៗ ជាពិសេស​នៅ​តំបន់​ទំនាប​កណ្តាល​ភាគខាងត្បូង ភាគ​កណ្តាល និង​ភាគ​ខាងជើង​។ ដើម្បី​ធានា​សន្តិសុខ និង​សុវត្ថិភាព​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ សូម មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ ប្រតិបត្តិ​ករ​ទេសចរណ៍ មេត្តាជួយ​ផ្សព្វផ្សាយ​ទៅដល់​ភ្ញៀវទេសចរ ជាតិ និង​អន្តរជាតិ​ទាំងអស់​ដែល​ទៅ​ទស្សនា​កម្សាន្ត​តាម​តំបន់ឆ្នេរ និង​កោះ ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់​ខ្ពស់ ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់ ទាំងឡាយ​ដែល​អាច​កើតឡើង​ជាយថាហេតុ​៕​ ​ដោយ​៖​កូ​ឡាប​

×