កាលពីខែ សីហា ២០១៧ នេះ បណ្តាគេហទំព័របច្ចេកវិទ្យាធ្លាប់ប្រកាសជាសាធារណៈនូវរបាយការណ៍អះអាងថា Samsung នៅតែជា “ស្តេចស្មាតហ្វូន” នៅអំឡុងត្រីមាសទី ២ ឆ្នាំ២០១៧ បើពិនិត្យលើចំនួនទូរស័ព្ទចល័តលើពិភពលោក ។ ប៉ុន្តែនៅទីផ្សារចិន ដែលជឿនលឿនសេដ្ឋកិច្ចធំលំដាប់ទី២ ពិភពលោក Samsung បានត្រូវ Apple ផ្លួលលំដាប់លក់ចេញ ។
តាមរបាយការណ៍ថ្មី ទើបបានប្រកាសដោយសម្ព័ន្ធសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េខាងត្បូងត្រឹមខែមិថុនា ឆ្នាំ២០១៧ អតិថិជនប្រើប្រាស់ស្មាតហ្វូន Samsung 48លានគ្រឿង ។ ប្រការនេះធ្វើឲ្យក្រុមហ៊ុនសាមស៊ុងក្លាយជាយីហោបរិក្ខារចល័តធំលំដាប់ទី៦ នៅទីផ្សារប្រើប្រាស់ធំជាងគេលើពិភពលោក ។ លទ្ធផលនៃការរៀបលំដាប់ថ្នាក់ថ្មីនេះមានន័យថា Sumsung បានធ្លាក់២ចំណាត់ថ្នាក់ ប្រៀបនឹងឆមាសទី១ ឆ្នាំ ២០១៦ ។
របាយការណ៍សរសេរថា មានអតិថិជនចាស់តែ ៧,២% ប៉ុណ្ណោះដែលបានទិញ Samsung ប្រើប្រាស់សារជាថ្មី ក្នុងឆមាសទី២ គឺទាបជាងខ្លាំងប្រៀបនឹងសមាមាត្រដូចគ្នាចំពោះ iPhone គឺ ៥៣,៤% Oppo 25% និង Vivo 26% ។ Samsung ចាំបាច់ត្រូវដណ្តើមជំនឿទុកចិត្តពីអតិថិជនលើ Logo របស់ខ្លួនមកវិញក៏ដូចជាកសាងឡើងវិញផងដែរនូវប្រព័ន្ធអតិថិជនស្មោះត្រង់នឹងខ្លួន ។
របាយការណ៍នេះដែរបានឲ្យដឹងទៀតថា Apple ត្រូវបានតួលេខស្ថិតិបង្ហាញថា កំពុង “សោយរាជ្យ” អំពីបរិមាណស្មាតហ្វូនដែលផលិតចេញពីរោងចក្រនៅទីផ្សារចិនក្នុងឆមាសទី២ ឆ្នាំ២០១៧ ដែលមានចំនួន១៧១លានម៉ាស៊ីន ។ Huawei ស្ថិតក្នុងលំដាប់ទី២ មាន ១៣២លានម៉ាស៊ីន លក់ឲ្យអតិថិជនចិន បន្ទាប់មកគឺ Oppo 124 លានម៉ាស៊ីន ហើយ Xiaomi 68 លានម៉ាស៊ីន ៕