ខេត្តស្វាយរៀង ៖ ពលរដ្ឋទីទាល់ក្រ ចាស់ ជរានិងជនពិការភាពចំនួន១១គ្រួសារ ទទួលបានគ្រឿងឧបភោគបរិភោគពីព្រះសង្ឃគង់នៅវត្តបុព្វារាមហៅវត្តព្រៃយាយ វត្តពោធិថ្មី វត្តតាពៅ ក្រុងបាវិតនិងវត្តត្នោតថ្មី ស្ថិតក្នុងស្រុកកំពង់រោទិ៍។
បើតាមព្រះតេជគណព្រះនាម ភួន សុភ័ណ្ឌ គង់នៅវត្តវត្តបុព្វារាមហៅវត្តព្រៃយាយបានមានសង្ឃដិការថា ៖ដោយព្រះអង្គមើលឃើញនូវការផ្សព្វផ្សាយព័ត៌មានហើយព្រះអង្គនាំយកទេយ្យទានមានគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនដើម្បីធ្វើទានជាមួយក្រុមគ្រួសារដែលទីទាល់ក្រចាស់ជរាជនពិការដែលជួបការលំបាកក្នុងជីវភាពប្រចាំនិងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ព្រះតេជគណបានបន្តអោយដឹងទៀតថា៖ទេយ្យទានគ្រឿងឧបភោគបរិភោគបានមកពេលនេះគឺបានមកពីញាតិញូមចូលបុណ្យដល់ព្រះតេជគណផ្ទាល់ព្រះអង្គធ្វើទានបន្ត។
សូមបញ្ជាក់ផងដែរថា៖កន្លងមកជនទីទាល់ក្រចាស់ជរាជនពិការខាងក៏ធ្លាប់មានខាងកាកបាទក្រហមកម្ពុជាស្រុក ខាងយុវជនគណបក្សកម្ពុជាស្រុក អាជ្ញាធរផ្តល់និងចែកជូនផងដែរ។
គ្រឿងឧបភោគបរិភោគដែលចែកជូននាពេលនេះមានចំនួន១១គ្រួសារដែល៦គ្រួសារនៅភូមិ ព្រៃចំការ ឃុំ ធ្មា ស្រុក រំដួល និង៥គ្រួសារនៅភូមិ ព្រៃព្រើស ឃុំ ស្វាយតាយាន ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង៕ វ៉ៃកូ