Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណឹង​ដ៏​គួរឱ្យ​សោកស្តាយ​!​សត្វ​ផ្សោត​មួយ​ក្បាល​បាន​ងាប់ ដោយសារ​ជាប់​មង​

យើង​មានការ​សោកស្តាយ​ដែល​បានដឹងថា​សត្វ​ផ្សោត​មួយ​ក្បាល​បាន​ងាប់​កាលពី​ថ្ងៃមិញ​នេះ​ដែល​បាន​ប្រទះឃើញ​នៅក្នុង ភូមិ​កា​កុ​ត ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ទី​រួម​ខេត្ត​ខេត្តក្រចេះ​។​

​សាកសព​សត្វ​ផ្សោត ត្រូវបាន​យកមក​រក្សាទុក​នៅក្នុង​ទូរ​ទឹកកក​នៅឯ​ការិយាល័យ WWF-​ប្រចាំខេត្ត​ក្រចេះ ដើម្បី​ទុក​ធ្វើ​កោសល្យវិច័យ​។ ក្រុមការងារ​ស្រាវជ្រាវ​រួម​ដែលមាន​រដ្ឋបាល​ជលផល និង​អង្គការ WWF បានធ្វើការ​សន្និដ្ឋាន​ជាបឋម​ថាស​ត្វ​ផ្សោត​នោះ ស្លាប់​ដោយសារ​ជាប់​ម៉​ង ព្រោះ​មាន​ស្នាម​មង នៅ​កន្ទុយ​របស់​វា​។

​ផ្សោត​នោះ​មាន​ទំងន់ ១០៤ គីឡូក្រាម មាន​ប្រវែង​សរុប ១,៩៨ ម៉ែត្រ និង​អាយុ​ប្រហាក់ប្រហែល​ចន្លោះ​ពី ១៥-១៨ ឆ្នាំ​។​

​សត្វ​ផ្សោត​ដែល​ស្លាប់​នេះ ត្រូវបាន​គេ​កត់សម្គាល់ថា​ជាស​ត្វ​ផ្សោ​តទី ៥ ហើយ ដែល​បាន​ត្រូវគេ​ប្រទះឃើញ​ងាប់​តាំងពី​ខែមករា ឆ្នាំ ២០១៩ រហូតមកដល់​បច្ចុប្បន្ន ហើយ​ចំនួន​កូន​ផ្សោត​ដែល​កើត​ក្នុងកំឡុងពេល​ដូចគ្នានេះ​គឺមាន​ចំនួន ៩​ក្បាល​។​

អង្គការ WWF បាន​ឲ្យ​ដឹងថា ការ​ដាក់មង​នៅក្នុង​តំបន់​អភិរក្ស គឺជា​កត្តា​ចម្បង​ដែល​ធ្វើ​ឲ្យ​មានការ​ងាប់​សត្វ​ផ្សោត​ទន្លេមេគង្គ​។ យើងខ្ញុំ​សូម​អំពាវនាវ សូមកុំ​ឲ្យ​មានការ​នេសាទ​ខុសច្បាប់​ក្នុង​តំបន់​អភិរក្ស​ដើម្បី​ការពារ​សត្វ​ផ្សោត​ទន្លេមេគង្គ​ដែលជា​បេតិកភណ្ឌ​មានជីវិត​ដ៏​មានតម្លៃ​របស់​ប្រទេស​យើង ៕​ ដោយ​៖​កូ​ឡាប​

×