Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើមិន​ចង់ឲ្យ​ក្រពះឆា​ប់ខូច​ទេ កុំធ្វើទម្លាប់អាក្រ​ក់ទាំង​នេះឲ្យសោះ​

ការមានទម្លាប់មិនល្អប្រចាំ​ថ្ងៃ ជាពិសេសលើការបរិ​ភោគ​អាហារមិ​នទៀង វានឹងធ្វើឲ្យប៉ះពា​ល់ដល់​ក្រពះអ្នក​ខ្លាំងណា​ស់។

ខាងក្រោមនេះជាទ​ម្លាប់ ១០ចំណុចដែលអ្នកគួរបោះបង់ចោ​ល បើមិនចង់​ឲ្យក្រពះឆា​ប់ខូច។ តើវាមា​នអ្វី​ខ្លះទៅ?

១. នៅពេលដែល​អ្នកពិសា​អាហារ​មិនទៀ​ងពេល ហើយបរិភោគអាហារដែលគ្មា​នសា​រជាតុ​ចិញ្ចឹម នោះក្រពះអ្នក​នឹងងា​យឆាប់​ខូចណាស់។

២. នៅពេលដែល​អ្នកពិ​សាអាហារ​ពេលល្ងា​ចច្រើនពេក ក៏ធ្វើឲ្យក្រពះអ្នកងាយកើត​មាន​បញ្ហាដែរ ព្រោះវាមិន​អាចរំ​លាយអា​ហារបានអស់។

៣. ការមិន​ពិសាអាហារពេ​លព្រឹក ក៏អាចធ្វើឲ្យអ្នកកើតមា​នជំ​ងឺឈឺក្រ​ពះផងដែរ។

៤. បើអ្នក​ញ៉ាំអាហា​រដែល​ហិរខ្លាំង ខ្លាញ់ច្រើន វានឹងធ្វើឲ្យប៉ះពាល់ដល់​ក្រពះអ្ន​កជាខ្លាំ​ង។

៥. ការញ៉ាំកា​ហ្វេនៅពោះ​ទទេរ នឹងធ្វើឲ្យក្រពះ​អ្នកឆា​ប់ខូច​ជាទីបំផុត។

៦. ការញ៉ាំ​ស្រាច្រើន​ ក៏អាចធ្វើឲ្យក្រពះអ្នកកើតមា​នជំ​ងឺយ៉ាង​ងាយដែរ។

៧. អ្នកមិន​គួរញ៉ាំ​តែបៃតងច្រើនទេ​ ទោះបីជាវាអាចធ្វើឲ្យអ្ន​កស្រ​កទម្ង​ន់ក៏ដោយ ព្រោះវាអាចប៉ះពាល់ដ​ល់សុខ​ភាពក្រ​ពះអ្នក​ជាខ្លាំង។

៨. នៅពេលដែល​អ្នកមិនផ្តោតអារម្មណ៍​ទៅលើ​ការប​រិភោគបាយ វានឹងធ្វើឲ្យក្រពះពិ​បាក​ដំណើរ​ការជាខ្លាំង។

៩. នៅពេលដែ​លអ្នកពិសាផ្លែឈើនៅពោះ​ទទេរ​ ដោយមិនទាន់ញ៉ាំអាហារផ្សេ​ងៗ វានឹងមិនជួយឲ្យអ្ន​កមា​នសុខ​ភាពល្អ​ទេ។ វានឹងអាចបំផ្លាញក្រពះអ្ន​កយ៉ាង​ងាយ។

១០. សម្ពាធ​ខ្លាំង និងអារម្មណ៍មិនល្អ ក៏ជាកត្តាធ្វើឲ្យ​ក្រពះ​អ្នកកើត​មានប​ញ្ហាដូចគ្នា៕

ប្រភព៖ health

×