Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតកម្ម​បាញ់សម្លាប់ បាន​បន្ត​កើតមាន​ទៀតហើយ នៅ​ចំ​កណ្តាល​ក្រុងព្រះសីហនុ

spot_img

ខេត្ត​ព្រះសីហនុ​៖ កម្លាំង​កងរាជអាវុធហត្ថ និង​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា កាលពី​ម៉ោង ១១ និង​៣០​នាទី យប់​ថ្ងែ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ មាន​ករណី​ឃាតកម្ម​មួយ​បាន​កើតឡើង នៅ​ចំ​កណ្តាល​ក្រុងព្រះសីហនុ ហើយ​ឃាតករ​បានគេច​ខ្លួន​ដោយ​សុវត្ថិភាព​។​

​ឃាតកម្ម​នេះ ជន​មិន​ស្គាល់​អត្តសញ្ញាណ បាន​បាញ់សម្លាប់ ស្ត្រី​រងគ្រោះ ស្លាប់​នៅតាម​ផ្លូវ​សាធារណៈ ស្ថិត​ភូមិ​ិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ​(​ម្តុំ​ឧ​ត្ត​និយម​)​។​

​សេចក្តីរាយការណ៍​ចុងក្រោយ បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​ខាងលើ​ជា​ជន​ជាតិចិន ធ្វើការ​ជា​បុគ្គលិក​កាស៊ី ត្រូវបាន​ឃាតករ​ជន​ជាតិចិន​ដូចគ្នា​បាញ់សម្លាប់ កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃ​២៣ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ម្តុំ​ឧតុនិយម ស្ថិតក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

​មន្ត្រីនគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ​ទំនងជា​អាចមាន​គ្នា​៣​នាក់ ហើយ​បានធ្វើ​សកម្មភាព​បាញ់​ស្ត្រី​រងគ្រោះ​ឈ្មោះ Zhang Dan ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុគ្គលិក​កាស៊ីណូ​អ៊េ​ស​វី ផ្នែក​នាំ​ភ្ញៀវ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ​។​

​តាម​សមត្ថកិច្ច​បញ្ជាក់ថា ឃាតកម្ម​នេះ បាន​កើតឡើង​នៅពេល​ស្ត្រី​រងគ្រោះ និង​មិត្តភក្តិ​ប្រុស​ឈ្មោះ Xiao LiZhi ជន​ជាតិចិន​ម្នាក់ទៀត កំពុង​ដើរ​ចេញពី​ក្នុង​កាស៊ីណូ អ៊េ​ស​វី ជា​កន្លែងធ្វើការ របស់​ស្ត្រី​រងគ្រោះ ដើរ​សំដៅទៅ​កាម​ហាង​លក់ទំនិញ​មួយកន្លែង​ឈ្មោះ គ័​រ​ជី​អ៊ិ​ហាវ​។ ប៉ុន្តែ​ពេល​កំពុង​ដើរ​ដល់​ចំណុច​ផ្លូវបត់​មួយកន្លែង គឺ ជិត​ដល់​ហាង​កាហ្វេ​ឈ្មោះ ៨៨១១ ក៏​ឃើញ​មាន​រថយន្ត​១​គ្រឿង បាន​ចត​នៅ​ទីនោះ ។ បន្ទាប់មក​ស្រាប់​តែមាន​ជនជាតិ​២​នាក់ ភេទ​ប្រុស បាន​ចុះមក​ពីលើ​រថយន្ត ហើយ​បម្រុង​ចាប់​អូស​ស្ត្រី​រងគ្រោះ និង​មិត្ត​ប្រុស​ចូលក្នុង​រថយន្ត ប៉ុន្តែ​ពេលនោះ​ត្រូវ​ជនរងគ្រោះ​រើ​បម្រាស់ រួច​ក៏មាន​ការផ្ទុះអាវុធ បណ្តាល​ឲ្យ​ស្ត្រី​រងគ្រោះ ត្រូវ​គ្រាប់កាំភ្លើង​ចំ​កញ្ចឹងក​ខាងឆ្វេង ធ្លា​យមក​គល់​ដោះ​ខាងស្តាំ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​
​សមត្ថកិច្ច​បន្តទៀតថា ក្រោយមក​ក្រុម​ជនសង្ស័យ បាន​ជិះ​រថយន្ត​រត់គេចខ្លួន​បាត់ ដោយ​សុវត្ថិភាព​។​

​បច្ចុប្បន្ន​កម្លាំង​កងរាជអាវុធហត្ថ កំពុង​សហការ​ណ៍​ជាមួយ​កម្លាំង​ស្នង​ការន​គា​បាល​ខេត្ត​ព្រះសីហនុ ដើម្បី​ស្រាវជ្រាវ​វែក​រកមុខ​ជនសង្ស័យ ឬ​ឃាតករ​បាញ់សម្លាប់​ស្ត្រី​រងគ្រោះ​ខាងលើ យកមក​ផ្តន្ទាទោស​តាមច្បាប់​៕ ដោយ​៖ ដែន សីមា​

spot_img
×