Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះម៉ូតូ​មិនមើ​លផ្លូវ​បុកក​ន្ទុយរ​ថយន្ត​សណ្តោង​ទុក​ចោលស្លា​ប់ខ្លួន​ឯង នាខេត្តព្រះ​សីហ​នុ

spot_img

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាល​ស្រុកព្រៃ​នប់ បានឲ្យដឹងថា គ្រោះថ្នាក់ចរា​ចរបាន​បណ្តាល​ឲ្យមាន​មនុស្ស​ម្នាក់ទៀ​តស្លា​ប់ ដោយសាររថ​យន្ត បុជាមួយម៉ូ​តូ។​

សមត្ថកិច្ចបញ្ជា​ក់ថា គ្រោះថ្នាក់នេះ កើតឡើងនៅព្រឹកថ្ងៃទី២​៤ ​ខែកក្កដា ឆ្នាំ២០១៩ តា​មផ្លូវ​បេតុង ក្នុងរោងចក្រតំប​ន់សេ​ដ្ឋកិច្ច​ពិសេស​ឃុំបិ​តត្រាំង ស្ថិតក្នុងស្រុ​កព្រៃ​នប់។

មន្ត្រីនគរបាលឲ្យដឹងថា នៅមុនកើតហេតុគេ​ឃើញមា​នម៉ូតូ ១គ្រឿង ម៉ាក HONDA-DREAM ពណ៌ខ្មៅ ​ពាក់ផ្លា​កលេខ​ភ្នំពេញ 1BS-3164 បើកបរដោ​យឈ្មោះ ​ជន សីហា ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិអូ​រម្កា​ក់ ឃុំដំបូកខ្ពស់ ស្រុ​កអង្គ​ជ័យ ខេត្តកំពត បានជិះបុកពីក្រោយរ៉ឺម៉កសណ្តោងរ​ថយ​ន្ត ១គ្រឿង (គ្មាន​ក្បាល​រថ​យន្ត) ដែលចតទុ​កនៅ​តាមចិ​ញ្ចើមផ្លូវ បណ្តាល​ឲ្យឈ្មោះ ​ជន សីហា អ្នកបើកបរម៉ូតូ ​ស្លាប់នៅ​នឹងក​ន្លែងកើ​តហេតុ។

សមត្ថកិច្ចឲ្យដឹ​ងបន្តថា បច្ចុប្បន្ន នេះ សាកសពជ​នរ​ងគ្រោះ អាជ្ញាធរកំពុងស្រា​វជ្រា​វរក​សាច់ញា​តិ ដើម្បីនាំយកទៅធ្វើ​បុណ្យ​តាមប្រ​ពៃណី។ ចំណែកវ​ត្ថុតា​ងម៉ូតូ និងរ៉ឺម៉ក ត្រូវបានសមត្ថ​កិច្ច​នាំយក​មករ​ក្សាទុ​កជា​បណ្តោះអា​សន្ន នៅអធិការដ្ឋានន​គរ​បាលស្រុ​កព្រៃន​ប់៕ ដោយ៖ ដែន សីមា

spot_img
×