Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ​២០១៩

ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម ។ ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​អ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវរ​ដេ​បរ​ដុប​យាយី​បន្តិច ហើយ​ទោះបី​ធ្វើ​អី​ក៏ដោយ តែង​ជួប​បញ្ហា​រកាំរកូស​ចិត្ត ។ ចំពោះ​អ្នក​ប្រកប​របរ​រកស​ស៊ី​ជួញដូរ ដោយសារ​យីអ៊ុន​កំពុង​ដាក់​ស្រាប ម្ល៉ោះហើយ​ធ្វើ​ឲ្យ​មាន​ក្រុមមនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​ច្រើន ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់ ទើប​ចៀស​ផុតពី​ជម្លោះ​វិវាទ​ទាំងពួង​ទៅរួច ។ ការធ្វើដំណើរ​ទៅ​ទិសពាយ័ព្យ​គប្បី​មានការ​ប្រយ័ត្នប្រយែង ពីព្រោះ​ងាយ​ជួប​រឿងរ៉ាវ​យាយី​ផងដែរ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ក​ម្លោះ​ក្រមុំ គប្បី​កុំ​ឈ្លក់​នឹង​ល្បែង​កាមគុណ​ឲ្យ​សោះ ប្រយ័ត្ន​រែកពន់​ភាព​ទុក្ខសោក​នៅពេល​ក្រោយ ហើយ​ដេក​សោកស្តាយ ៕

ឆ្នាំឆ្លូវ​

រាសី​ល្អ​មធ្យម ។ ក្នុងថ្ងៃនេះ​លោកអ្នក​ត្រូវ​ពុះពារ​ឧបសគ្គ​តូចធំ​ច្រើន ពិសេស​ការធ្វើ​អ្វីៗ​តែងមាន​រឿង​រាវ​ចម្រូងចម្រាស​កើតមានឡើង​មិនសូវ​ល្ហែ​ដែរ​ទេ ក្រៅពីនេះ​បើ​លោកអ្នក​មានទុក្ខ​កង្វល់​ឲ្យ​ចេះ​ជ្រើសរើស​ផ្លូវ​ដើរ​ណាមួយ​ច្បាស់លាស់​បន្តិច​ទើប​ប្រសើរ ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ លោកអ្នក​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ត្រូវធ្វើ​ចិត្ត​ឲ្យ​ត្រជាក់ ហើយ​យក​ប្រាជ្ញា​ជា​អាវុធ​ក្នុងការ​ដោះស្រាយ​បញ្ហា​ទើប​ប្រសើរ​ហោង ។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ពេល​ត្រឡប់មកវិញ ។​

​រីឯ​បញ្ហា​មនោសញ្ចេតនា ស្នេហា​ក​ម្លោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​ផ្អែមល្ហែម​ផងដែរ ៕

ឆ្នាំខាល​

​រាសី​ស្រុតចុះ ។ ថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​មិនល្អ​ណាមួយ​នាំ​ឲ្យ​កើត​នូវ​បញ្ហាលំបាក​ត្រូវ​ឆ្លងកាត់​ផង ។ សម្រាប់​បុរស​វិញ លោកអ្នក​មានរឿង​រ៉ាវ​កំប៉ិកកំប៉ុក​ចូលមក​យាយី​ច្រើន​បន្តិច តែ​ទោះយ៉ាងណា​បើ​មានការ​ប្រកបការងារ​ហើយ​សម្រុក​នោះ​តែង​ទទួលបាន​ផ្លែផ្កា​វិញ​ដែរ ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក៏​ដូច្នេះ​ដែរ ការចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ ។ ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព​យ៉ាប់យឺន និង​បញ្ហា​ចូលមក​លុកលុយ​ច្រើន ។​

​រីឯ​មនោសញ្ចេតនា សម្ព័ន្ធ​ស្នេហា​ក​ម្លោះ​ក្រមុំ​មានដំណើរ​ប្រទាំង​ប្រទើស ដែល​ងាយ​កើតរឿង​ជម្លោះ​វិវាទ​ណាស់ ៕

ឆ្នាំថោះ​

​រាសី​ឡើង​ខ្ពស់ត្រដែត ។ នៅថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​ល្អប្រសើ ការងារ អំណោយផល​ល្អ​បំផុត ទោះបី​មាន​សម្ពាធ​ច្រើន តែ​គ្រប់យ៉ាង​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​រួច ។ លុយកាក់ ជា​ថ្ងៃ​ដ៏​ល្អ​សម្រាប់​ស្វែងរក​លាភ​ផ្លូវ​ឆ្ងាយ ។

​រីឯ​មនោសញ្ចេតនា សម្ព័ន្ធ​ស្នេហា​ក​ម្លោះ​ក្រមុំ បើ​លោកអ្នក​មិនទាន់មាន​គូគាប់​ឬ​ដៃគូ​ស្នេហា គឺមាន​មនុស្ស​ចាប់អារម្មណ៍ ហើយ​អាចឈាន​ទៅជា​គូ​អាពាហ៍ពិពាហ៍​ផង​ក៏សឹងមាន ដូច្នេះ​គួរ​លៃ​ពេលវេលា​ឲ្យ​បាន​ច្រើន​សម្រាប់​គូស្នេហ៍ ៕

ឆ្នាំរោង

​រាសី​ល្អ​មធ្យម ។ ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​អ្នកមាន​ភាព​គាប់ប្រសើរ​គួរសម ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏​តែងមាន​ការរីកលូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច ។ ប៉ុន្តែ​រឿង​ការងារ​មាន​ឥទ្ធិពល​ដល់​រឿង​ផ្ទាល់ខ្លួន លោកអ្នក​គួរ​ព្យាយាម​អត់ធ្មត់​បន្តិច ពីព្រោះថា​ផល​អាក្រក់​នោះ​ងាយ​កើតមាន​ផង ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​ព្រោះ​ងាយ​ប៉ះទង្គិច​ជាមួយ​មនុស្ស​ជុំវិញខ្លួន ។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ ។​

​រីឯ​មនោសញ្ចេតនា បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់នឹង​កំហល់​ប្រយ័ត្ន​កើតមាន​ជម្លោះ​វិវាទ​ឈានដល់​ការមិន​មាត់ក​រកគ្នា​រាប់​ថ្ងៃខែ ៕

ឆ្នាំម្សាញ់

​រាសី​ល្អ​មធ្យម ។ ថ្ងៃនេះ​ដំណើរ​ជីវិត​អ្នក​ល្អប្រសើ ម្លោះ​ហើយ​មិន​ថា​កិច្ចការ​អ្វី​តែង​រលូន​ដូច​ការគ្រោងទុក ។ ការរស់នៅ​មាន​ភាព​សុខដុម​ដូច​សព្វមួយដង ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើនតែ​ថ្ងៃ​បន្តិច ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់ហើយ​លោកអ្នក​ប្រកបការងារ​ពេញដៃពេញជើង​ឡើងវិញ ។​

​រីឯ​មនោសញ្ចេតនា ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ផ្លាស់ប្តូរ​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា ៕

ឆ្នាំមមី

​រាសី​ល្អ​មធ្យម ៖ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា​គួរសម ហើយ​ធ្វើ​អ្វី​ក៏​តែងមាន​ជោគជ័យ​ផង ក្រៅពីនេះ​លោកអ្នក​ក៏ត្រូវ​គ្រប់គ្រង​អារម្មណ៍​ឲ្យ​ល្អ​ផងដែរ ទើប​ប្រសើរ​។ សម្រាប់​ការប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាចមាន​បាតុភាព​រកាំរកូស​ខ្លះៗ​កើតឡើង ដូចនេះ​ត្រូវ​ចេះ​បើក​ចិត្ត​ឲ្យ​ទូលាយ​ដោយ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​រឿងរ៉ាវ​ខ្លះ​ទើប​ប្រសើរ​បំផុត ។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ឲ្យ​ប្រយ័ត្ន​រោគ​ជំងឺ​បៀតបៀន​ប្រការ​ណាមួយ ។​

​រីឯ​មនោសញ្ចេតនា បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​ល្អ​ទេ គប្បី​មានការ​ត្រួតពិនិត្យ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង ៕

ឆ្នាំមមែ

​រាសី​ឡើង​ខ្ពស់ត្រដែត ។ នៅថ្ងៃនេះ​បញ្ហា​ឧបទ្រព​បាន​ចាកចេញ​ឆ្ងាយ ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ជា​ផ្លែផ្កា​មកវិញ​ផងដែរ ។ លោកអ្នក​អាច​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ក៏​តែង​ផ្តល់​ផល​ល្អៗ​នៅពេល​ក្រោយ​វិញ​ផងដែរ ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​គឺមាន​សន្ទុះ​ជឿនលឿន​ទៅមុខ ហើយ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​និង​ធ​ញ​វើ​ជំនួញ​បាន​កាក់កប​ល្អ​មិនត្រូវ​ក្អេងក្អាង​ឡើយ បើ​ពុំ​នោះទេ​អាច​ហុច​ផល​អាក្រក់​ណាមួយ​មកវិញ​ជាក់​ជាពុំខាន ។​

​រីឯ​មនោសញ្ចេតនា បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ក​ម្លោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវវស្សា ៕

ឆ្នាំវក​

​រាសី​ស្រុតចុះ ។ ការងារ មិន​ថ្វី​ដែរ​ទេ ដោយ​ដួង​រាសី​លោកអ្នក​ស្រុតចុះ គ្រាន់តែ​ទទួលផល​ប៉ះទង្គិច​ច្រើន​ប៉ុណ្ណោះ ។ លោកអ្នក​គប្បី​មានចិត្ត​ត្រជាក់​និង​ធ្វើ​មិនដឹងមិនឮ​បញ្ហា​ខ្លះ​ទើប​ប្រសើរ ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មាន​ភាព​តានតឹង​វិញ តែ​ទោះយ៉ាងណា​ការជួញដូរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង លុយកាក់​មិនត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ។

​មនោសញ្ចេតនា សម្ព័ន្ធ​ស្នេហា​ក​ម្លោះ​ក្រមុំ​កើតមាន​ការប្រឆាំង​គ្នា​និង​មានរឿង​ថ្នាំងថ្នាក់​ច្រើន ៕

ឆ្នាំរកា

​រាសី​ស្រុតចុះ ។ ថ្ងៃនេះ​លោកអ្នក​ជួប​បញ្ហា​មិនចេះចប់​មិនចេះហើយ លោកអ្នក​តោង​តែ​ចេះ​ទប់ទល់​ឲ្យ​បានល្អ​ទើប​ប្រសើរ ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុងការ​ប្រជែង​គ្នាច្រើន ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ថែមទៀត ។​

​រីឯ​មនោសញ្ចេតនា ស្នេហា​ក​ម្លោះ​ក្រមុំ​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​រែកពុន​ដាក់ខ្លួន ៕

ឆ្នាំចរ

​រាសី​ស្រុតចុះ ។ ថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ត្រូវ​ចេះ​ថ្លឹងថ្លែង​ឲ្យ​បានល្អ ពុំនោះសោត​អាច​ត្រូវ​បាត់បង់​ប្រាក់កាស​ថែមទៀត ។ ការប្រកប​ការងារ​ផ្សេងៗ​លោកអ្នក​មិនត្រូវ​ជឿ​ពាក្យអុចអាល​អ្នកដទៃ​ឡើយ បើ​ពុំ​នោះទេ​រឿង​ខ្លះ​តូចតាច​សោះ​អាច​រីក​ក្លាយទៅជា​ធំ​ជាក់​ជាមិនខាន ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច ប៉ុន្តែ​កម្រៃ​ក៏​មិនសូវ​ឆ្លើយតប​ដូច​ក្តី​បំណង​ឡើយ ។​

​រីឯ​មនោសញ្ចេតនា ស្នេហា​ប្រុស​ស្រី​កុំ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកច្រមុះ​ឲ្យ​សោះ​ប្រយ័ត្ន​កើតរឿង​រ៉ាវ​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍ ៕

ឆ្នាំកុរ

​រាសី​ឡើង​ខ្ពស់ត្រដែត ។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចំពោះ​ដំណើរ​កិច្ចការងារ​អ្វីមួយ ព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​ផង ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ប្រៀបដូចជា​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ មេឃ​ស្រឡះ ព្រោះ​អាច​កម្ចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឲ្យ​វិនាស​ជា​អហោសិកម្ម​អស់ ហើយ​លោកអ្នក​អាច​ប្រកប​របរ​ពេញដៃពេញជើង​ឡើងវិញ ។​

​រីឯ​មនោសញ្ចេតនា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ស្រុះស្រួល កក់ក្តៅ ផ្អែមល្ហែម​នឹង​គ្នា ៕​

×