Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​បាត់​រថយន្ត​ជិត​២​ឆ្នាំ ស្រាប់តែ​ប្រទះ​ឃេី​ញ​គេ​យកមក​ជួសជុល​នៅក្នុង​កា​រ៉ា​ស់​

spot_img

ភ្នំពេញ​៖​ស្ត្រីជនរ​គ្រោះ​ម្នាក់​បាត់​រថយន្ត​រយៈពេល​ជិត​២​ឆ្នាំ​ហេី​យ ក៏បាន​ប្រទះ​ឃេី​ញ​ជួសជុល​នៅ​យានដ្ឋាន​មួយកន្លែង ក៏​រត់​ទៅប្ដឹង​សមត្ថកិច្ច​អន្តរាគមន៍ កាល​វេលា​ម៉ោង​០៤​និង​៣០​នាទី​រសៀល​ថ្ងៃទី​២៤​ខែ​កក្ដ​ដា​ឆ្នាំ​២០១៩​នៅ​ចំណុច​យានដ្ឋាន​គ្មាន​យីហោ​តាមផ្លូវ​៩០​បេ​តេ​ស្ថិតនៅ​ភូមិ​ត្នោតជ្រំ​៣​សង្កាត់​បឹង​ទំ​បឹង​ទី​២​ខណ្ឌមានជ័យ​។​

​ជនរងគ្រោះ​ជា​ម្ចាស់​រថយន្ត ឈ្មោះ​យាន​ណាវី អាយុ​៣០​ឆ្នាំ​មុខរបរ​ហាង​លក់​សាប៊ូ​CS ស្នាក់​នៅផ្ទះ​លេខ​២៧BEo ផ្លូវ​២៨២ សង្កាត់​កេងកង​ទី​១​ខណ្ឌចំការមន​បាន​ប្តឹង​ឈ្មោះ​សា​រឿង​សំណាង​ភេទ​ប្រុស​អាយុ​ប្រហែល​៤៥​ឆ្នាំ​ពុំ​ស្គាល់​ទីលំនៅ​ពីបទ​ឆបោក​រថយន្ត​ម៉ាក​មី​នី​ខ​ប់​ភើ​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​២AF៥៩៧០​នៅ​ចំណុច​ផ្ទះ​លេខ​២៧BE០​ផ្លូវ​២៨២​សង្កាត់​បឹង​កេងកង​១​ខណ្ឌចំការមន​កាលពី​ថ្ងៃទី​១០​កុម្ភៈ​២០១៨​វេលា​ម៉ោង​ប្រហែល​១២​ថ្ងៃត្រង់​។​

យោងតាម​ស្ត្រី​រងគ្រោះ​ឈ្មោះ​យាន​ណាវី បានបញ្ជាក់​ថា​នៅ​ថ្ងៃទី​៣​ខែកុម្ភៈ​ឆ្នាំ​២០១៨​បុរស​ជនសង្ស័យ​ឆបោក​រថយន្ត​គាត់​នេះ​ដែលជា​មិត្តភក្តិ​របស់​ប្តី​ជា​អាណិកជន​សាំង​ហ្គា​ពួរ​ហើយ​បាន​ទារ​យក​សោ​រថយន្ត​ថា​យកទៅ​ចម្លង​ហើយក៏​បាត់​ដំណឹង​រហូត​ក្រោយមក​ក៏​ទំនាក់ទំនង​ទូរស័ព្ទ​មិន​ចូល​ក៏​សម្រេច​ចិត្តបាន​ដាក់ពាក្យ​បណ្ដឹង​នៅ​នគរបាល​រដ្ឋបាល​បឹង​កេងកង​ទី​១​ដេី​ម្បី​ធ្វេី​ការស្រាវជ្រាវ​ចាប់​ជនបង្ក​មក​ចាត់ការ​តាមផ្លូវ​ច្បាប់​។​លុះដល់​បច្ចុប្បន្ននេះ​ក៏​ប្រទះឃើញ​នៅ​យានដ្ឋាន​ខាងលើ​ទើប​ប្តឹង​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​។​

​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ខណ្ឌចំការមន​បានបញ្ជាក់​ករណី​ខា​ង​លេី​យោងតាម​ពាក្យបណ្ដឹង​ជនរងគ្រោះ​ក៏បាន​សហការ​ជាមួយ​នគរបាល​រដ្ឋបាល​បឹងទំពុន​ទី​១​ខណ្ឌមានជ័យ​និង​សហការ​ជាមួយ​ម្ចាស់​យានដ្ឋាន​ជួសជុល​រថយន្ត​ដេី​ម្បី​ដកហូត​រហូត​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ជា​បណ្ដោះអាសន្ន​សិន​រង់ចាំ​ធ្វេី​ការស្រាវជ្រាវ​រក​បុរស​ជនសង្ស័យ​ឆបោក​ដែល​ជនរងគ្រោះ​ប្ដឹង​ចោទប្រកាន់​។ យ៉ាងណាក៏ដោយ​រង់ចាំ​ឲ្យ​ភាគី​ខាង​បុរស​ត្រូវ​ចោទ​ចូលមក​នគរបាល​ខណ្ឌ​ដេី​ម្បី​បំភ្លឺ​វា​ជា​ការពិត​ឬក៏​ការយល់ច្រឡំ​ដែល​អាច​ទិញ​រថយន្ត​ពី​អ្នក​ផ្សែង​ក៏​មិនទាន់​ដឹង​ច្បាស់​ដែរ​សង្ឃឹមថា​អ្នក​ដែល​យក​រថយន្ត​មក​ជួសជុល​នៅ​យានដ្ឋាន​ចូលខ្លួន​ដោះស្រាយ​រក​ការពិត​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×