Pilot ជនជាតិ Brazilian ម្នាក់ បានធ្វើអោយសិល្បះនៃការថតរូប សែលហ្វី កាន់តែគួរឲ្យស្រៀវជាងអ្នកណាទាំងអស់។ លោក Daniel Centeno បានអើតខ្លួនចេញតាមបង្អួចយន្ដហោះពីក្នុងបន្ទប់បញ្ជា ដែលខណៈនោះយន្ដហោះកំពុងតែបណ្ដែតខ្លួននៅក្នុងអាកាសផុតពពក។
តាមការពិតគាត់គ្រាន់តែចូលចិត្តកាត់តរូបភាព ហើយមានទេពកោសល្យក្នុងការច្នៃប្រឌិតប៉ុណ្ណោះ បើយើងពិនិត្យឲ្យយូរបន្តិចក៏អាចដឹងបានដែថា សក់របស់គាត់មិនបានប៉ើងទៅតាមខ្យល់ ហើយចំណាំងក្នុងកញ្ចក់វ៉ែនតារបស់គាត់ក៏ជារូបតារាងយន្ដហោះដែរ៕