ភ្នំពេញ៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរផ្លូវគោករវាង រថយន្តនឹងរថយន្ត បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ ខូចខាត និងខូចខាតរថយន្ត ២ គ្រឿង ។
លោកអធិការបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរនេះ កើតឡើងកាលពីទៀបភ្លឺថ្ងៃ២៥ ខែកក្កដា ឆ្នាំ២០១៩នេះ នៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ២១-២២ភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោកអធិការប៉ូលិសស្រុកកៀនស្វាយ បានឲ្យដឹងទៀតថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោង កើតហេតុខាងលើ នេះមានរថយន្ត ១គ្រឿង ម៉ាកក្រេនតូប្រភេទសណ្តោង ក្បាលពណ៌ខៀវខ្ចី ពាក់ផ្លាកលេខ ភ្នំពេញ 3C.9202 ទ្រុងពណ៌ក្រហម ផ្លាកលេខ ព្រះសីហនុ 4A.0796 អ្នកបើកបរដោយឈ្មោះ ភេន សុភ័ក្រ ភេទប្រុស អាយុ ២៦ ឆ្នាំ (ខ្មែរ)មានទីលំនៅភូមិព្នៅ ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង (ទិសដៅពីលិចទៅកើត) របួសធ្ងន់ ហើយពេលបើកមកដល់កន្លែងកើតហេតុបានបុកជាមួយរថយន្ត ០១គ្រឿង មិនស្គាល់អត្តសញ្ញាណ រួចក៏បន្តមកបុករថយន្ត១គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ប្រភេទសណ្តោង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D.5577 ដែលបើក(ទិសដៅពីកើតទៅកើត)។
អ្នកបើកបរ ឈ្មោះ នៅ សុភ័ក្រ្ត ភេទប្រុស អាយុ ២១ ឆ្នាំ(ខ្មែរ) មានទីលំនៅ ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មិនមានរបួស។
អ្នកបើកបររងរបួសទាំង ម្នាក់ត្រូវបានរថយន្តសាម៉ុយដឹកយកទៅមន្ទីរពេទ្យភ្នំពេញ ។ ខូចខាតរថយន្ត ចំនួន ០២ គ្រឿង និង បានបញ្ជូនរថយន្តទាំង ២គ្រឿង យកទៅរក្សាទុក នៅអធិការដ្នាននគរបាលស្រុកកៀនស្វាយ៕ ដោយ៖កូឡាប