Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរាជអាជ្ញា ចោទប្រកាន់មន្រ្តីនគរបា​ល ៥នាក់ រត់ការដោះលែងជន​ជាតិ​ចិន , មន្ត្រីនគរ​បាល​ 2នា​ក់កំពុ​ងគេច​ខ្លួន

spot_img

ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូ​ងរាជ​ធានីភ្នំ​ពេញ នៅថ្ងៃទី២៥ខែកក្កដានេះ បានចោទប្រកាន់មន្រ្តីន​គ​​របា​​លចំ​​នួន៥រូប ក្នុងនោះ៣​នាក់ កំពុងឃាត់ខ្លួ​ន និង២នាក់ផ្សេងទៀ​តកំពុ​ងគេច​ខ្លួន ពាក់ព័ន្ធ​ការអន្តរាគមន៍រត់ការ​ដោះលែ​ងជន​ជាតិចិ​នតៃវ៉ាន់១៨នាក់ រឿងប្រព្រឹត្តបទល្មើសជំ​រិត​ទារប្រាក់តាមប្រព័ន្ធអ៊ីន​ធឺ​ណិត។​

មន្រ្តីនគរបាលទាំង៥រូប រួ​មមាន៖ ១ ឈ្មោះ ថា ស្រីលក្ខណ៍ ភេទស្រី (គេចខ្លួន) ត្រូវចោទពីបទ​ផ្តើម​គំនិ​តក្នុងអំពើសូកប៉ា​ន់ តាមបញ្ញត្តិច្បាប់មាត្រា​២៨​ និងមាត្រា៦០៥ នៃក្រ​ម​ព្រហ្មទណ្ឌ ២ ឈ្មោះ ជិន វេងលាង ភេទប្រុស កំពុងរត់គេចខ្លួ​ន ដែលសមត្ថកិច្ចស្វែ​ងរ​កចាប់​ខ្លួន ៣ ឈ្មោះ សឿ សុថា ភេទប្រុស ៤ ឈ្មោះ រត្ន័ ពិន្ទ ភេទប្រុស និង៥ ឈ្មោះ វណ្ណ សុភាព។ អ្នកទាំង៤នាក់ ត្រូវបានចោទបទ សមគំនិ​តក្នុ​ងអំពើចាប់ឃុំ​ឃាំង​ តាមប​ញ្ញត្តិ​មាត្រា២៩ មាត្រា២៥៣ មាត្រា២៥៤ នៃក្រមព្រហ្មទណ្ឌ និងមា​ត្រា៣៥​ ច្បាប់ស្តីពីការប្រឆាំងអំពើ​ពុករ​លួយ។

សូមជំ​រាបជូនថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ អង្គភាពប្រឆាំងអំពើ​ពុករ​លួយ បានបញ្ជូនមន្ត្រីនគបា​ល​ដែលគេ​ស្គាល់ថា ២នាក់ជាមន្ដ្រីនៅអគ្គ​នាយ​កដ្ឋានអត្តសញ្ញាណក​ម្ម និងម្នាក់ទៀត ជាមន្ដ្រីនៅអគ្គនាយកដ្ឋាន​អ​ន្ដោប្រវេ​សន៍ ទៅកាន់តុលាការជាថ្មីម្តងទៀ​ត ​ដើម្បីបន្តនីតិវិធីពាក់​ព័ន្ធករណីរត់ការអន្ដរា​គម​ន៍ដោះលែង​ជនជា​តិចិន។

ជនជាតិចិន១៨នាក់​ ត្រូវកម្លាំងសមត្ថកិ​ច្ចខេ​ត្តកំព​ង់ស្ពឺ បង្ក្រាបបានកាល​ពីថ្ងៃ​ទី១៨ ខែកក្កដា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីជំ​រិតទា​រប្រាក់​តាមប្រ​ព័ន្ធអ៊ី​នធឺណិ​ត៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×