ភ្នំពេញ ៖ នៅយប់ថ្ងៃសុក្រ ទី ២៦ ខែកក្កដា ឆ្នាំ ២០១៩នេះ លោកវិល្លាម បានឲ្យដឹងថា ម្ដាយលោក ឈឹម ឆវណ្ណ ដែលជាប់ពន្ធធនាគាដោយសាររឿងដីធ្លី ទាំងមានជំងឺ ត្រូវបានតុលាការខេត្តប៉ៃលិនដោះលែងមកវិញហេីយ ក្រោយការអំពាវនាវរបស់យេីងខ្ញុំដែលសុំឲ្យមន្ត្រីពាក់ព័ន្ធគោរពអនុសាសន៍សម្ដេចតេជោ ដែលលោកហាមមិនអោយមានការជាប់ឃុំណាមួយពាក់ព័ន្ធជំលោះដីធ្លីនោះទេ។
ក្រោយចេញពីពន្ធនាគារភ្លាម ក្រុមគ្រួសារពលរដ្ឋរងគ្រោះបានធ្វេីដំណេីរមកថ្លែងអំណរអរគុណដល់ខ្ញុំនៅទីស្នាក់ការកណ្ដាលគណបក្សខ្មែរក្រោក ។
ជាមួយគ្នានេះ លោកបានឲ្យដឹងថា យេីងខ្ញុំមិនអាចទទួលការអរគុណបានឡេីយព្រោះកិច្ចការបម្រេីការពារផលប្រយោជន៍ពលរដ្ឋ ជាកាតព្វកិច្ច ភារកិច្ច របស់យេីងខ្ញុំក្នុងនាមជាអ្នកបម្រេីដ៏ល្អ ពុំមែនជាគុណស្រ័យត្រូវរំលេីកជាមួយពលរដ្ឋនោះទេ។
ការអំពាវនាវរបស់លោកបានធ្វើឡើងកាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៩កាលពីពេលថ្មីៗកន្លងទៅនេះ។
សូមជម្រាបជូនថា ម្ដាយលោក ឈឹម ឆវណ្ណ គាត់ជាប់ពន្ធនាគារទាំងមានជំងឺ ឪពុកស្លាប់មួយចំហៀងខ្លួន ព្រោះមានជំលោះដីធ្លីជាមួយមន្ត្រីគយមានអំណាចម្នាក់មកពីខេត្តបាត់ដំបង ឈ្មោះ យស សារ៉ាវុធ ដែលរំលោភដីគាត់នៅ នៅភូមិទំនប ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បច្ចុប្បន្នគេកំពុងប្រុងចាប់គាត់បន្ថែមទៀត រួមទាំងគម្រាមកំហែងដល់ជីវិតគាត់ជារៀងរាល់ថ្ងៃ។
អាជ្ញាធរមូលដ្ឋាន និងជាអតីតមេឃុំ បានអះអាងថា ដីរបស់ យស សារ៉ាវុធ ពុំមានពាក់ព័ន្ធនឹងដីក្រុមគ្រួសារជនរងគ្រោះទេ តែមន្ត្រីអាងអំណាចរូបនេះនៅតែបង្កេីតលេសរកតែវិធីចាប់ក្រុមគ្រួសារនេះដាក់គុក តាមរូបភាពដែលអាចធ្វេីបាន ទោះផ្ទុយពីច្បាប់យ៉ាងណាក្ដី។
លោកវិល្លាមថា សំណុំរឿងនេះនៅដៃសមាជិកឧត្តម្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ដែលរៀបចំកសាងរបាយការណ៍ជូនសម្ដេចតេជោ ព្រោះយេីងខ្ញុំទេីបតែចុះសិក្សារួចកាលពីថ្មីៗនេះ។
ជនរងគ្រោះអះអាងថាបច្ចុប្បន្នម្ដាយគាត់ដែលជាប់គុកព្រោះដីខ្លួនឯង កំពុងមានជំងឺជាទម្ងន់នៅពន្ធនាគារ ដែលមិនទទួលបានការថែទាំងដិតដល់នោះទេ៕ ដោយ៖បញ្ញាស័ក្តិ