Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ចំនួន ០២​ក្រុម ណាត់​កាប់​ចាក់​គ្នា ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ ​ត្រូវ​ចោទប្រកាន់​ពីបទ ហិង្សា​ទៅវិញទៅមក​

spot_img

​បន្ទាយមានជ័យ​ ៖ ជនសង្ស័យ​ទាំង​០៧​នាក់ ចំនួន ០២​ក្រុម ដែល​ណាត់​កាប់​ចាក់​គ្នា រួមទាំង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ជំនាញ ឃាត់ខ្លួន ហើយ​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី នៅ​ថ្ងៃទី​២៨​កក្កដា​។​

​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៨ និង ៣០​នាទី នៅ​ចំណុច​មុខ​រោងចក្រ​កាត់ដេរ​TK​ស៊ីសុផុន ស្ថិតនៅ​ភូមិ​ដីឡូត៍ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កម្លាំង​ជំនាញ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ សហការ​ជាមួយ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ​មូលដ្ឋាន​ក្រុង​សិរីសោភ័ណ បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប ករណី ហិង្សា​ទៅវិញទៅមក​(​កាប់​និង​កាំបិត​) ។​

លោក​វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បាន​ឲ្យ​ដឹងថា ៖ យោងតាម​សេចក្តីរាយការណ៍​របស់ ប្រជាពលរដ្ឋ​នៅ ចំណុចកើតហេតុ បាន​ឲ្យ​ដឹងថា ៖ នៅវេលា​ម៉ោង​ប្រមាណ ១៧ និង ០០​នាទី មាន​ក្រុមក្មេងស្ទាវ​ចំនួន ០២​ក្រុម បាន​កាប់​ចាក់​គ្នា នៅ​ចំណុច​មុខ​រោងចក្រ​កាត់ដេរ​TK​ស៊ីសុផុន ។ ក្រោយពី​ទទួលបាន​ដំណឹង អំពី​ករណី​ករណី​ខាងលើ លោក​បានធ្វើ​សេចក្តីរាយការណ៍ ស្នើសុំ​គោលការណ៍ ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចុះបង្ក្រាប និង​ដោយ​ទទួលបាន ការសម្របសម្រួល ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត លោក​បាន​ដឹកនាំ កម្លាំង​ជំនាញ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ និង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ចុះបង្ក្រាប​ដល់ ចំណុចកើតហេតុ និង​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ បាន​ចំនួន ០៧​នាក់ រួមមាន ៖ ១-​ឈ្មោះ អាត សេរី ភេទ ប្រុស អាយុ ២២​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​បាណ​យ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ២-​ឈ្មោះ សា​រួន សែន​សារី ភេទ ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​បាណ​យ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ៣-​ឈ្មោះ អោក គឹម​លៀង ភេទ ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ៤-​ឈ្មោះ ហ៊ុន សៀង​ហន ភេទ ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ៥-​ឈ្មោះ យក់ យួ​ង ភេទ ប្រុស អាយុ ១៧​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​កន្ទួត សង្កាត់​ភ្នៀ​ត ក្រុង​សិរីសោភ័ណ ៦-​ឈ្មោះ ឈួ​យ សាម៉ន ភេទ ប្រុស អាយុ ២០​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ភ្នំ​កន្ទួត សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ៧-​ឈ្មោះ ឈួ​យ សុភាព ភេទ ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ភ្នំ​កន្ទួត សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ។ ក្រោយពី​ធ្វើការ​ឃាត់ខ្លួន កម្លាំង​សមត្ថកិច្ច ដកហូត​បាន​កាំបិត​កែឆ្នៃ ចំនួន ០២​ដើម ហើយ​បញ្ជូនមក​បញ្ជាការ​រដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត​តែម្ដង​។

​លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង បាន​ឲ្យ​ដឹងថា ៖ ក្រោយពី​ធ្វើការ​ឃាត់ខ្លួន និង​ស្រាវជ្រាវ​ទៅលើ​អង្គហេតុ ដោយយោង​ទៅលើ​ការបំភ្លឺ​របស់​សាក្សី និង​ឆែក​មើល​វីដេអូ​កាមេរ៉ា​សុវត្ថិភាព របស់​រោងចក្រ​កាត់ដេរ​TK​ស៊ីសុផុន កម្លាំង​សមត្ថកិច្ច អាច​សន្និដ្ឋានបានថា ៖ ក្រុម​ក្មេង​ទំនើង​ទាំង ០២​ក្រុម មានការ​ឈ្លោះប្រកែក​គ្នា រហូត​ណាត់​កាប់​គ្នា នៅមុខ​រោងចក្រ​តែម្តង ។ បន្ទាប់ពី​ឃាត់ខ្លួន និង​សាកសួរ​ចម្លើយ ជនសង្ស័យ​ទាំង ០៧​នាក់​ខាងលើ​រួចមក ពួកគេ​បាន​សារភាពថា ៖ ពួកខ្លួន​ពិតជា​បាន​ណាត់​កាប់​គ្នា នៅ​ចំណុច​មុខ​រោងចក្រ និង​បាន​ប្រើប្រាស់​កាំបិត កាប់​គ្នា​ទៅវិញទៅមក រហូត​មាន​រងរបួស ទាំងសងខាង​ពិតប្រាកដ​មែន ។ ដោយ​ផ្អែកលើ​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ និង​យោងតាម​ការបំភ្លឺ​របស់​សាក្សី និង​យោងតាម​ការត្រួតពិនិត្យ​មើល​ពី សកម្មភាព​វីដេអូ​កាមេរ៉ា​សុវត្ថិភាព អាច​បញ្ជាក់បាន​ថា​៖ ជនសង្ស័យ​ទាំងពីរ​ក្រុម ត្រូវ​ចោទប្រកាន់​ពីបទ ហិង្សា​ទៅវិញទៅមក​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០៧​នាក់ រួមទាំង​វត្ថុ​តាំង​ត្រូវ បាន​សមត្ថកិច្ច​ជំនាញ កសាង​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​ ៕​ ដោយ​៖​កូ​ឡាប​

spot_img
×